ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សណ្ដាប់ធ្នាប់​ក្រោយ​ផ្សា​រលើ​ ស្អាត​មួយ​ចំអិន​កំពឹស​​ក៏​ត្រឡប់​មក​សភាព​ដើមវិញ ត្រូវ​អាជ្ញាធរ​ខេត្ត​ចាត់វិធានការក្តៅជាថ្មីទៀត​

56 វិនាទី មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ក្រោយ​ពី​ការ​រៀបចំ​សណ្ដាប់ធ្នាប់ នៅ​ចំណុច​ក្រោយ​ផ្សា​រលើ​ខេត្តកំពង់ឆ្នាំង បាន​ស្អាត​មួយ​រយៈ​ខ្លី ស្រាប់តែ​ចាប់តាំងពី​​អំឡុង​​ពេល​ចូល​ឆ្នាំ​ខ្មែរ​មក ភាព​អាណា​ធិ​ប​តេ​យ្យ​បាន​កើតឡើង​វិញ ។​ ទោះ​យ៉ាងនេះ​ក្តី នៅ​​ព្រឹក​ថ្ងៃ​ទី​២៣…

ខេត្តកំពង់ឆ្នាំង ៖ ក្រោយ​ពី​ការ​រៀបចំ​សណ្ដាប់ធ្នាប់ នៅ​ចំណុច​ក្រោយ​ផ្សា​រលើ​ខេត្តកំពង់ឆ្នាំង បាន​ស្អាត​មួយ​រយៈ​ខ្លី ស្រាប់តែ​ចាប់តាំងពី​​អំឡុង​​ពេល​ចូល​ឆ្នាំ​ខ្មែរ​មក ភាព​អាណា​ធិ​ប​តេ​យ្យ​បាន​កើតឡើង​វិញ ។​ ទោះ​យ៉ាងនេះ​ក្តី នៅ​​ព្រឹក​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ ២០២៦ អាជ្ញាធរ ខេត្ត ក្រុង បាន​ចុះ​ណែនាំ​និង​ចាត់វិធានការ​ក្តៅ​ជា​ថ្មី ម្ដងទៀត ចំពោះ​អាជីវករ​ដែល​លក់ដូរ​អនាធិប​តេ​យ្យ​នៅ​លើ ផ្លូវ​សាធារណៈ ។

លោក ទូច លី​ហួត អភិបាលរង​ក្រុង​កំពង់ឆ្នាំង សហការ​ជាមួយ​កម្លាំង​ស្នងការ​ខេត្ត ចុះ​អនុវត្ត​នៅ​ក្នុង​ផ្សា​រលើ ចំណុច​ផ្លូវបំបែក​ក្រោយ​ផ្សា​រលើ​ភូមិ​ត្រពាំង​បី និង​ចំណុច​លក់ដូរ​នៅ​មុខ​ផ្សារឆ្នាំង ស្ថិត​ក្នុង​សង្កាត់​ផ្សារឆ្នាំង ក្រុង​/​ខេត្តកំពង់ឆ្នាំង ។

លោក អភិបាលរង​ក្រុង​កំពង់ឆ្នាំង​បាន​បន្ត ថា កិច្ច​ការងារ​នេះ​មិនមែន​ជា​លើក​ទី​មួយ​នោះ​ទេ កន្លង​មក​អាជ្ញាធរ​ក្រុង​បាន​ហាមឃាត់ និង​មាន​វិធានការ​រួច​ហើយ​ដែរ ប៉ុន្តែ​ក្រុម​អាជីវករ​មួយ​ចំនួន​ហាក់​មិន​ចូលរួម​អនុវត្ត​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ​នោះ​ទេ ទើប​ថ្ងៃនេះ​យើង​ចាត់វិធានការ​ក្តៅ​យ៉ាង​តឹងរ៉ឹង​ចំពោះ​តូប​លក់ដូរ និង​សំណង់​ផ្សេង​ៗ​ដែល​រំលោភ​យក​ចំណី​ផ្លូវ​សាធារណៈ ដើម្បី​រៀបចំ​សណ្តាប់ធ្នាប់ បរិស្ថាន និង​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​។ ក្នុង​សកម្មភាព​នេះ​អាជ្ញាធរ​ចុះ​រុះរើ​តូប​លក់ដូរ​ដែល​រំលោភ​លើ​ចិញ្ចើម​ផ្លូវ ជា​ពិសេស​នៅ​តំបន់​ទីប្រជុំជន ករណី​ខ្លះ​មានការ​រឹបអូស​សម្ភារ​លក់ដូរ និង​ទំនិញ​យក​ទៅ​រក្សា​ទុក​បន្ទាប់​ពី​មានការ​ណែនាំ​ជា​ច្រើន​លើក​មិន​ព្រម​អនុវត្ត​តាម​។

គួរ​បញ្ជាក់​ថា​ អាជ្ញាធរ​តែងតែ​ជូនដំណឹង​ជា​មុន​ឱ្យ​រុះរើ​ដោយ​ខ្លួនឯង មុន​នឹង​ឈាន​ដល់​ការ​ប្រើ​វិធានការ​ក្តៅ (​ចុះ​រុះរើ​)​។ ការ​ដាក់​លក់ទំនិញ​លើ​ផ្លូវ​ធ្វើ​ឱ្យ​បាត់បង់​សោភ័ណ​ភាព​ក្រុង និង​បង្ក​ការ​ស្ទះចរាចរណ៍​។ អាជ្ញាធរ​ព្រមាន​ដល់​អ្នក​ដែល​យក​រំលោភ​ចំណី​ផ្លូវ​ទៅ​ជួល​ឱ្យ​អ្នក​ដទៃ​លក់ដូរ​។ អាជ្ញាធរ​នឹង​បន្ត​អនុវត្ត​វិធានការ​នេះ​ជា​បន្តបន្ទាប់ ដើម្បី​ធានា​បាន​នូវ​គន្លង​ផ្លូវ​ថ្មើរជើង និង​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ