ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដូវវស្សាឆ្នាំនេះ នឹងចាប់ផ្តើមនៅខែឧសភា ហើយ មាន ផ្គររន្ទះ និងខ្យល់កន្រ្តាក់ច្រើន

2 នាទី មុន

ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ចេញ​សេចក្តីជូនដំណឹង កាលពី​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០២៦​ថា ស្ថានភាព​អាកាសធាតុ​នៅ​កម្ពុជា​មិនសូវ​ប្រែប្រួល​ខ្លាំង​ទេ ប៉ុន្តែ​សូម​ប្រុង​ប្រយ័ត្ន​ពីព្រោះ​រដូវវស្សា​ឆ្នាំ​នេះ ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​ច្រើន…

ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ចេញ​សេចក្តីជូនដំណឹង កាលពី​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០២៦​ថា ស្ថានភាព​អាកាសធាតុ​នៅ​កម្ពុជា​មិនសូវ​ប្រែប្រួល​ខ្លាំង​ទេ ប៉ុន្តែ​សូម​ប្រុង​ប្រយ័ត្ន​ពីព្រោះ​រដូវវស្សា​ឆ្នាំ​នេះ ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​ច្រើន ហើយ​អាច​ប្រឈម​នឹង​កូន​រដូវប្រាំង​នៅ​ខែសីហា ។

ប្រភព​ដដែល​បាន​បន្ត​ថា អាជ្ញាធរ​ដែនដី និង​ពលរដ្ឋ​សូម​យកចិត្តទុកដាក់ និង​ប្រុង​ប្រយ័ត្ន​ខ្ពស់​ពីព្រោះ​រដូវវស្សា​ឆ្នាំ​នេះ ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​ច្រើន ហើយ​អាច​ប្រឈម​នឹង​កូន​រដូវប្រាំង​ពី​ស​ប្តា​ហ៍​ទី​២ ដល់ទី​៣ នៃ​ខែសីហា ប៉ុន្តែ​ទោះជា​យ៉ាងណា​របាយការណ៍​ទឹកភ្លៀង​រាយ​ប៉ាយ​បាន​ល្អ​ប្រហាក់ប្រហែល​នឹង​ឆ្នាំ​២០២៥ ។

ប្រភព​ដដែល​បន្ត​ថា រដូវវស្សា​អាច​នឹង​ចាប់ផ្តើម​ពី​ស​ប្តា​ហ៍​ទី​១ នៃ​ខែឧសភា​តទៅ ពោល គឺ​លឿន​ជាង​ឆ្នាំ​២០២៥ ហើយ​សីតុណ្ហភាព​ជា​រួម គឺ​រង្វង់​ពី​២៥ ទៅ​៣៦​អង្សា​សេ​ប៉ុណ្ណោះ ពោល គឺ​ទាប​ជាង​សីតុណ្ហភាព​មធ្យមភាគ​ច្រើន​ឆ្នាំ​។

ស្ថានភាព​ទាំងនេះ គឺ​បង្ក​ឡើង​ដោយសារ​តែ​បាតុភូត​ធំ​ៗ៣ គឺ​បាតុភូត​អែន​សូ អ​ព្យា​ក្រឹត្យ នៅ​បន្ត​កើត​មាន​ឡើង​ក្នុង​កម្រិត​៨០​ភាគរយ ដល់​ខែមិថុនា និង​ថយ​ចុះ​មក​ត្រឹម​៤០​ភាគរយ នៅ​ខែកក្កដា ។ ហើយ​ចាប់ពី​ខែសីហា រហូត​ដល់​ខែធ្នូ គឺ​អាច​មាន​បាតុភូត​អែ​ល​នី​ណូ ដែល​អាច​មាន​រហូត​ដល់​៩០​ភាគរយ ។ រីឯ​បាតុភូត​អាយ​អូ​ឌី ដែល​ស្ថិត​នៅ​មហាសមុទ្រ​ឥណ្ឌា​ក៏​នៅ​មាន​ស្ថានភាព​អ​ព្យា​ក្រិ​ត្យរ​ហូត​ដល់​ខែតុលា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ