ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ីត្រៀមសម្ពោធស្ពានផ្លូវថ្នល់ដំបូងបំផុតត​ភ្ជាប់ផ្ទាល់ទៅកាន់កូរ៉េខាងជើង​នារដូវក្ដៅខាង​មុខ

3 ម៉ោង មុន

កូរ៉េ​ខាងជើង​-​រុ​ស្ស៊ី ៖ រុ​ស្ស៊ីប្រកាស​ កាលពី​ថ្ងៃទី​២១​ មេ​សា​ ពី​ការ​បើក​ដំណើរការ​នា​ពេល​ឆាប់​ខាង​មុខ​នេះ​ ​ស្ពាន​មួយ​ដែល​ត​ភ្ជាប់​ដោយ​ផ្ទាល់់​ដែនដី​ខ្លួន​ជាមួយ​កូរ៉េ​ខាងជើង​។ ស្ពាន​នោះ ​ដែល​គ្រោង​ដាក់ឱ្យ​​ប្រើ​នា​រដូវក្ដៅ​ខាង​មុខ នឹង​ជា​កា​រត​ភ្ជាប់​ដំបូង​នូវ​ផ្លូវថ្នល់​មួយ​រវាង​ប្រទេស​ទាំង​២​នោះ​។…

កូរ៉េ​ខាងជើង​-​រុ​ស្ស៊ី ៖ រុ​ស្ស៊ីប្រកាស​ កាលពី​ថ្ងៃទី​២១​ មេ​សា​ ពី​ការ​បើក​ដំណើរការ​នា​ពេល​ឆាប់​ខាង​មុខ​នេះ​ ​ស្ពាន​មួយ​ដែល​ត​ភ្ជាប់​ដោយ​ផ្ទាល់់​ដែនដី​ខ្លួន​ជាមួយ​កូរ៉េ​ខាងជើង​។ ស្ពាន​នោះ ​ដែល​គ្រោង​ដាក់ឱ្យ​​ប្រើ​នា​រដូវក្ដៅ​ខាង​មុខ នឹង​ជា​កា​រត​ភ្ជាប់​ដំបូង​នូវ​ផ្លូវថ្នល់​មួយ​រវាង​ប្រទេស​ទាំង​២​នោះ​។

រហូត​មក​ទាល់​ពេល​នេះ​ ការ​ដោះ​ដូរ​គ្នា​រវាង​ប្រទេស​ទាំង​២​ ពឹង​លើ​ផ្លូវដែក​និង​ផ្លូវអាកាស​ ។ ក្រសួង​ដឹក​ជញ្ជូន​រុ​ស្ស៊ី​​បញ្ជាក់​ក្នុង​សេចក្ដី​ប្រកាស​មួយ​ថា កា​រត​ភ្ជាប់​គ្នា​តាម​ផ្លូវថ្នល់​ដោយ​ផ្ទាល់​នេះ នឹង​ជា​លើក​ដំបូង​សម្រាប់​ប្រទេស​ទាំង​២​ ។ ការ​ធ្វើ​ចរាចរណ៍​តាម​ផ្លូវថ្នល់​រវាង​ប្រទេស​ទាំង​២​ចាប់​ផ្ដើម​នា​រដូវក្ដៅ​នេះ​។

ទន្ទឹម​នឹង​នេះ​ដែរ​ប៉ុស្តិ៍​ព្រំដែន​មួយ​កំពុង​តែ​រៀបចំ​នៅ​ខាស់​សាន់​ ។ តាម​ប្រភព​ដដែល​នេះ​ថា ផ្លូវថ្នល់​នោះ​ដំបូង​អាច​ទទួល​រថយន្ត​ដល់​៣០០​គ្រឿង​និង​មនុស្ស​២៨៥០​នាក់​ក្នុង​១​ថ្ងៃ​។ ស្ពាន​មាន​ប្រវែង​ប្រមាណ​ជា​១​គីឡូ​មែ​ត្រ​នោះ ត្រូវ​បាន​កសាង ដោយ​ចំណាយ​ទឹកប្រាក់​ប្រមាណ​ជា​ជាង​១០០​លាន​អឺ​រ៉ូ ​។ បណ្ដា​រូបភាព​ផ្សាយ​តាម​ទីភ្នាក់ងារ​ព័ត៌មាន​រុ​ស្ស៊ី ​TASS បង្ហាញ​ដំណាក់កាល​ចុង​ក្រោយ​នៃ​ការ​កសាង​ស្ពាន​នេះ ដែល​អាជ្ញាធរ​កូរ៉េ​ខាងជើង​នៅ​មិន​ទាន់​ធ្វើ​អត្ថាធិបាយ​ណាមួយ​នៅឡើយ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ