ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យោធា​អាមេរិក​ស្ទាក់​ចា.ប់​កប៉ាល់​អ៊ីរ៉ង់​បី​គ្រឿង​ដែល​ធ្វើ​ខុស​ពី​វិធាន​ការ​បិទ​ខ្ទប់

1 ម៉ោង មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ គិត​ទាំង​មុន​ទាំង​ក្រោយ យោធា​អាមេរិក​បាន​ស្ទាក់​ចាប់​កប៉ាល់​ដែល​មាន​ទំនាក់​ទំនង​ ឬ​ដោត​ទង់​ជាតិ​អ៊ីរ៉ង់​ចំនួន​បី​គ្រឿង​នៅ​លើ​ដែន​សមុទ្រ​នៃ​ទ្វីប​អាស៊ី​ដូច​ជា​នៅ​ក្បែរ​ប្រទេស​ឥណ្ឌា ម៉ាឡេស៊ី និង​សិរី​លង្កា​​ជា​ដើម​។ បន្ទាប់​មក​អាមេរិក​បាន​បញ្ជូន​នាវា​ទាំង​នោះ​ទៅ​ទី​កន្លែង​ផ្សេង​។ អាមេរិក​បាន​ចាត់​វិធាន​ការបិទ​ខ្ទប់​ដែន​សមុទ្រ​អ៊ីរ៉ង់​មិន​ឱ្យ​​នាវា​បើក​ចេញ​ចូល​កំពង់​ផែ​អ៊ីរ៉ង់​បាន​ទេ​។ ចំណែក​អ៊ីរ៉ង់​ក៏​បន្ត​បិទ​ខ្ទប់​ច្រក​សមុទ្រ​ហ័រ​ម៉ូស​ និង​បាញ់​នាវា​ណា​ដែល​ហ៊ាន​បើក​​កាត់​ទី​នោះ​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ខ្លួន​។…

ទី​ក្រុង​វ៉ាស៊ីនតោន៖ គិត​ទាំង​មុន​ទាំង​ក្រោយ យោធា​អាមេរិក​បាន​ស្ទាក់​ចាប់​កប៉ាល់​ដែល​មាន​ទំនាក់​ទំនង​ ឬ​ដោត​ទង់​ជាតិ​អ៊ីរ៉ង់​ចំនួន​បី​គ្រឿង​នៅ​លើ​ដែន​សមុទ្រ​នៃ​ទ្វីប​អាស៊ី​ដូច​ជា​នៅ​ក្បែរ​ប្រទេស​ឥណ្ឌា ម៉ាឡេស៊ី និង​សិរី​លង្កា​​ជា​ដើម​។ បន្ទាប់​មក​អាមេរិក​បាន​បញ្ជូន​នាវា​ទាំង​នោះ​ទៅ​ទី​កន្លែង​ផ្សេង​។ អាមេរិក​បាន​ចាត់​វិធាន​ការបិទ​ខ្ទប់​ដែន​សមុទ្រ​អ៊ីរ៉ង់​មិន​ឱ្យ​​នាវា​បើក​ចេញ​ចូល​កំពង់​ផែ​អ៊ីរ៉ង់​បាន​ទេ​។ ចំណែក​អ៊ីរ៉ង់​ក៏​បន្ត​បិទ​ខ្ទប់​ច្រក​សមុទ្រ​ហ័រ​ម៉ូស​ និង​បាញ់​នាវា​ណា​ដែល​ហ៊ាន​បើក​​កាត់​ទី​នោះ​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ខ្លួន​។

យោធា​អាមេរិក​ទើប​តែ​ស្ទាក់​ចាប់​កប៉ាល់​ដឹក​ទំនិញ​មួយ​គ្រឿង​ និង​កប៉ាល់​ដឹក​ប្រេង​មួយ​គ្រឿង​របស់​អ៊ីរ៉ង់​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​។​ ចំណែក​អ៊ីរ៉ង់​អះ​អាង​ថា​ខ្លួន​ក៏​ចាប់​បាន​កប៉ាល់​ដឹក​កុង​តេណឺ​ពីរ​គ្រឿង​ផង​ដែរ​ដែល​ចង់​បើក​ចេញ​ពី​ឈូង​សមុទ្រ​ឆ្លង​កាត់​ច្រក​សមុទ្រ​​ហ័រ​ម៉ូស​កាល​ពី​ថ្ងៃ​ពុធ​បន្ទាប់​ពី​បាញ់​ព្រមាន​ហើយ​ ពួក​គេ​នៅ​តែ​មិន​ព្រម​ស្ដាប់​។ នេះ​ជា​លើក​ដំបូង​ដែល​អ៊ីរ៉ង់​ឃាត់​ទុក​កប៉ាល់​ចាប់​តាំង​ពី​សង្គ្រាម​ផ្ទុះ​ឡើង​ដំបូង​។

នៅ​ក្នុង​ចំណោម​កប៉ាល់​ទាំង​បីគ្រឿង​ដែល​អាមេរិក​ចាប់​បាន​នោះ មួយ​គ្រឿង​ដោត​ទង់​ជាតិ​អ៊ីរ៉ង់​ជា​ប្រភេទ​កប៉ាល់​ដឹក​ប្រេង​ខ្នាត​ធំ​ និង​បាន​ផ្ទេរ​ប្រេង​ឆៅ​មួយ​ចំនួន​រួច​ហើយ​។ កប៉ាល់​នេះ​ត្រូវ​បាន​ស្ទាក់​ចាប់​នៅ​ដែន​សមុទ្រ​ម៉ាឡេស៊ី​កាល​ពី​មួយ​សប្ដាហ៍​មុន​។ ចំណែក​កប៉ាល់​ឈ្មោះ​សឺវីន (Sevin) ដែល​ដោត​ទង់​ជាតិ​អ៊ីរ៉ង់​ដែរ​ ប៉ុន្តែ​ខ្នាត​តូច​ជាង​ អាច​ផ្ទុក​ប្រេង​ឆៅ​បាន​១​លាន​បារ៉ែល​ក៏​ត្រូវ​អាមេរិក​ចាប់​បាន​ផង​ដែរ​​។ ប៉ុន្តែ​កាល​​ពី​ពេល​ចាប់​បាន​នោះ ​នាវា​នេះ​ផ្ទុក​ចំណុះ​ត្រឹម​តែ​៦៥%​នៃ​ចំណុះ​សរុប​ប៉ុណ្ណោះ​។ កប៉ាល់​នេះ​ត្រូវ​គេ​ប្រទះ​ឃើញ​នៅ​លើ​ដែន​សមុទ្រ​ម៉ាឡេស៊ី​កាល​ពី​មួយ​ខែ​មុន​។

បញ្ជា​ការ​ដ្ឋាន​កណ្ដាល​យោធា​អាមេរិក​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​អ៊ិច​ថា​នាវា​ឈ្មោះ​ដូរេ​ណា (Dorena) ត្រូវ​បាន​អម​ដំណើរ​ដោយ​នាវា​ពិឃាត​របស់​អាមេរិក​នៅ​មហា​សមុទ្រ​​ឥណ្ឌា​បន្ទាប់​ពី​ព្យាយាម​ធ្វើ​ខុស​ពី​វិធាន​ការ​បិទ​ខ្ទប់​។ អាមេរិក​ក៏​ទំនង​ជា​ស្ទាក់​ចាប់​កប៉ាល់​មួយ​គ្រឿង​ទៀត​ឈ្មោះ​ដេរីយ៉ា (Derya) ផង​ដែរ​។ កប៉ាល់​នេះ​ត្រូវ​ផ្ទេរ​ប្រេង​ឆៅ​នៅ​ប្រទេស​ឥណ្ឌា​នៅ​អំឡុង​ពេល​ដែល​អាមេរិក​​ផ្ដល់​ការ​លើក​លែង​​។ ប៉ុន្តែ​កប៉ាល់​នោះ​ប្រហែល​ជា​ផ្ទេរ​មិន​ទាន់​ពេល​វេលា​ ​​សុ​ពល​ភាព​ក៏​បាន​ផុត​រលត់​ទៅ​វិញ​កាល​ពី​ថ្ងៃ​អាទិត្យ​​។ យោធា​អាមេរិក​អះ​អាង​ថា​ចាប់​តាំង​ពី​អនុវត្ត​វិធាន​ការ​បិទ​ខ្ទប់​ដែន​សមុទ្រ​អ៊ីរ៉ង់​មក កប៉ាល់​២៩​គ្រឿង​ត្រូវ​ខ្លួន​ស្ទាក់ដំណើរ​ និង​បញ្ជា​​​ឱ្យ​បក​ក្រោយ​វិញ​ទៅ​រក​កំពង់​ផែ​របស់​អ៊ីរ៉ង់​៕ ប្រភព៖ រ៉យទ័រ (Reuters) និង​ប្រភព​ដទៃ​ទៀត​​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ