ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ហេស្បូឡាបើកការវាយប្រហារដ្រូន សងសឹកអ៊ីស្រាអែលទាំងកំពុងឈប់បាញ់

4 ម៉ោង មុន

ប្រទេសលីបង់៖ ភាពតានតឹងនៅភាគខាងត្បូងប្រទេសលីបង់បានផ្ទុះឡើងជាថ្មីកាលពីថ្ងៃពុធនេះ បន្ទាប់ពីក្រុមហេស្បូឡា បានប្រកាសថាខ្លួនបានបង្ហោះដ្រូនវាយប្រហារទៅលើមូលដ្ឋានយោធាអ៊ីស្រាអែល នៅក្នុងភូមិ ​មួយដែលស្ថិតក្នុងទឹកដីលីបង់។ នេះបើយោងតាមសារព័ត៌មាន AP ចុះផ្សាយនៅថ្ងៃទី២២ ខែមេសានេះ។…

ប្រទេសលីបង់៖ ភាពតានតឹងនៅភាគខាងត្បូងប្រទេសលីបង់បានផ្ទុះឡើងជាថ្មីកាលពីថ្ងៃពុធនេះ បន្ទាប់ពីក្រុមហេស្បូឡា បានប្រកាសថាខ្លួនបានបង្ហោះដ្រូនវាយប្រហារទៅលើមូលដ្ឋានយោធាអ៊ីស្រាអែល នៅក្នុងភូមិ ​មួយដែលស្ថិតក្នុងទឹកដីលីបង់។ នេះបើយោងតាមសារព័ត៌មាន AP ចុះផ្សាយនៅថ្ងៃទី២២ ខែមេសានេះ។

ក្រុមប្រដាប់អាវុធគាំទ្រដោយអ៊ីរ៉ង់មួយនេះបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា ការវាយប្រហារនេះគឺជាការសងសឹកទៅនឹង “ការរំលោភបំពាន” ជាបន្តបន្ទាប់របស់អ៊ីស្រាអែល លើកិច្ចព្រមព្រៀងឈប់បាញ់រយៈពេល ១០ ថ្ងៃ ដែលបានចាប់ផ្តើមអនុវត្តកាលពីថ្ងៃសុក្រសប្តាហ៍មុន។

ជាការឆ្លើយតប កងទ័ពអ៊ីស្រាអែលបានច្រានចោលការចោទប្រកាន់ និងបានវាយបកវិញថា ក្រុម ហេស្បូឡា ទៅវិញទេដែលជាអ្នកបំផ្លាញបទឈប់បាញ់ ដោយបានបង្ហោះ “យន្តហោះសត្រូវ” ឆ្ពោះទៅរកទាហានអ៊ីស្រាអែលដែលកំពុងឈរជើងក្នុងតំបន់នោះ។ ទោះជាយ៉ាងណាក៏ដោយ យោធាអ៊ីស្រាអែលបានអះអាងថា យន្តហោះដ្រូននោះត្រូវបានស្ទាក់ចាប់ និងកម្ទេចចោលដោយកងទ័ពអាកាសអ៊ីស្រាអែលទាន់ពេលវេលា ដោយមិនទាន់បានហោះចូលទៅក្នុងទឹកដីអ៊ីស្រាអែលនៅឡើយទេ។ ហេតុការណ៍នេះបានធ្វើឱ្យបទឈប់បាញ់ដែលកំពុងដំណើរការ កាន់តែស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់បំផុត ខណៈដែលភាគីទាំងពីរនៅតែបន្តប្រើប្រាស់អាវុធដាក់គ្នាទៅវិញទៅមក៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ