ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្ងន់​.​ក​បាត់ ! លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ត្រូវ​សភា​អា​មេ​រិ​ក​ដាក់ទោស​ព្រោះតែ​…

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ កាលពី​ថ្ងៃ​ទី​១៦ ​កក្កដា ​សភា​អា​មេ​រិ​កបាន​អនុម័ត​ញត្តិ​មួយ​ដែល​ដាក់​ទណ្ឌកម្ម​ជា​និមិត្តរូប​ចំពោះ​ប្រធានាធិបតី​លោក ​ដូ​ណា​ល់ ​ត្រាំ ដោយសារ​ការ​វាយប្រហារ​បែប​ប្រកាន់ពូជសាសន៍ របស់​លោក​លើ​សមាជិកា​សភា​៤​រូប​មាន​ប្រភព​ពី​ជនជាតិភាគតិច​។ ក្នុង​សំឡេង​២៤០​ទល់​នឹង​១៨៧​សំឡេង​ប្រឆាំង…

សហរដ្ឋអាមេរិក ៖ កាលពី​ថ្ងៃ​ទី​១៦ ​កក្កដា ​សភា​អា​មេ​រិ​កបាន​អនុម័ត​ញត្តិ​មួយ​ដែល​ដាក់​ទណ្ឌកម្ម​ជា​និមិត្តរូប​ចំពោះ​ប្រធានាធិបតី​លោក ​ដូ​ណា​ល់ ​ត្រាំ ដោយសារ​ការ​វាយប្រហារ​បែប​ប្រកាន់ពូជសាសន៍ របស់​លោក​លើ​សមាជិកា​សភា​៤​រូប​មាន​ប្រភព​ពី​ជនជាតិភាគតិច​។

ក្នុង​សំឡេង​២៤០​ទល់​នឹង​១៨៧​សំឡេង​ប្រឆាំង សភា​អា​មេ​រិ​កបាន​ថ្កោលទោស​យ៉ាង​ម៉ឺ​ង​ម៉ាត់ ចំពោះបណ្ដា​ពាក្យពេចន៍​ប្រកាន់ពូជសាសន៍​របស់​លោក​ ត្រាំ ប្រឆាំង​សមាជិកា​សភា​៤​រូប​នៃ​គណបក្ស​ប្រជាធិបតេយ្យ ជា​អ្នកប្រឆាំង​លោក​យ៉ាង​ប្ដូរផ្ដាច់ ​។

ក្នុង​ចំណោម​សមាជិកា​សភា​ទាំង​៤​រូប​នោះ ៣​នាក់​កើត​នៅ​សហរ​ដ្ឋអា​មេ​រិ​ក​ដែល​លោក ​ត្រាំ ​បានលើក​ឡើង​ថា ពួក​គេ​មក​ពី​កន្លែង​ណា​គួរ​ទៅ​កាន់​កន្លែង​នោះ​វិញ​ទៅ​។ មាន​ន័យ​ថា​ លោក​ចង់​ឲ្យ​ពួក​គេ​ចាក​ចេញពី​សហរដ្ឋអាមេរិក​។ បន្ទាប់​មក​លោក​ចាត់​ទុក​អ្នក​ទាំង​៤​ថា​ជា​បន​៤​នាក់​។

សមាជិក​សភា​នៃ​គណបក្ស​សាធារណរដ្ឋ​៤​រូប​ក៏​បាន​បោះ​ឆ្នោត​គាំទ្រ​ការ​ថ្កោលទោស​សម្ដី​ប្រកាន់​ពូជ​សាសន៍​របស់​លោក​ ដូណាល់ ត្រាំ​ ផងដែរ ​។ សមាជិក​សភា​នៃ​គណបក្ស​ប្រជាធិបតេយ្យ​រដ្ឋ​តិច​សាស់ លោក​ AL GREEN ​រហូត​ដល់​ហៅ​លោក ​ត្រាំ ​ថា​ជា​មនុស្ស​មិន​សម​ធ្វើ​ប្រធានាធិបតី មិន​សមជា​តំណាង​នៃ​បណ្ដា​តម្លៃ​អា​មេ​រិ​ក គ្មាន​សីលធម៌​ និង​មិន​សុច្ចរិត​ទៀត​ផង​ ៕

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ