ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Man Utd ត្រូវ​ប្រឈម​មុខ​តតាំង​ជាមួយ Tottenham Hotspur ដើម្បី​ប្រជែង​យក​…

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ក្លិប​បិសាច​ក្រហម Man Utd សង្ឃឹមថា នឹង​អាច​ដណ្តើម Nicolo…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ក្លិប​បិសាច​ក្រហម Man Utd សង្ឃឹមថា នឹង​អាច​ដណ្តើម Nicolo Zaniolo ដែល​ជា​កីឡាករ​របស់ Roma ពី​ការ​តាម​ចែចង់​របស់​ក្លិប Tottenham ដោយ​ហ៊ាន​ជះ​លុយ​២៥​លាន​ផោន ។

គ្រូបង្វឹក​ក្លិប Manchester United លោក Ole Gunnar Solskjaer ត្រូវ​បាន​គេ​ដឹង​ថា បាន​ចាប់អារម្មណ៍​កីឡាករ​វ័យក្មេង​រូប​នេះ ថា​ជា​កីឡាករ​ល្អ​សម្រាប់​មក​បង្គ្រប់​អ្វី​ដែល​កំពុង​ខ្វះ​នៅ​ក្នុង​ក្លិប ។

Zaniolo ធា្ល​ប់​ជា​កីឡាករ​ដែល Inter Milan ធ្លាប់​ចង់បាន​ជាមួយនឹង​កីឡាករ Radja Nainggolan​។ តែ​ពេល​នោះ កីឡាករ Nainggolan បាន​ចាក​ចេញពី Roma ទៅ​កាន់​ក្លិប Inter Milan នៅ​ឆ្នាំ​២០១៨ ។

តាំងពី​ពេល​នោះ ខ្សែបម្រើ​អាយុ​២០​ឆ្នាំ Zaniolo ត្រូវ​បាន​ក្លិប​ធំ​ៗ​នៅ​អឺរ៉ុប​ចាប់អារម្មណ៍​ជា​ច្រើន ដែល​ក្នុង​នោះ​មាន United និង Tottenham ។ នៅ​ដើម​ស​ប្តា​ហ៍​នេះ គ្រូបង្វឹក​របស់មាន់ខ្នាយមាស Tottenham Spurs លោក Mauricio Pochettino មាន​ទំនុកចិត្ត​ក្នុង​ការ​ទិញ​យក​កីឡាករ​ម្នាក់​នេះ​ទៅ​ក្លិប​របស់​ខ្លួន ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ខណៈ​នេះ ក្លិប Roma ចង់​លក់​កីឡាករ Zaniolo ដោយសារ​តែ​ចង់បាន​លុយ​សម្រាប់​ទៅ​ទិញ​ខ្សែការពារ Toby Alderweireld ក្នុង​តម្លៃ​២៥​លាន​ផោន ៕

ប្រភព ៖ thesun , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ