Liverpool និង Newcastle ព្រមព្រៀងគ្នាលើការផ្ទេរតម្លៃកំណត់ត្រាថ្លៃបំផុតនៅអង់គ្លេស
ចក្រភពអង់គ្លេស ៖ យោងតាមសេចក្តីរាយការណ៍ពី BBC និង Sky Sports របស់ចក្រភពអង់គ្លេស នៅថ្ងៃទី១ ខែកញ្ញា…
ចក្រភពអង់គ្លេស ៖ យោងតាមសេចក្តីរាយការណ៍ពី BBC និង Sky Sports របស់ចក្រភពអង់គ្លេស នៅថ្ងៃទី១ ខែកញ្ញា…
ចក្រភពអង់គ្លេស ៖ យោងតាមសេចក្តីរាយការណ៍ពី BBC និង Sky Sports របស់ចក្រភពអង់គ្លេស នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្លិប Liverpool បានយល់ព្រមលើតម្លៃផ្ទេរកំណត់ត្រាថ្លៃបំផុតនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់អង់គ្លេស ១២៥លានផោន ឬ ១៦៩លានដុល្លារអាមេរិកជាមួយក្លិប Newcastle ដើម្បីចុះហត្ថលេខានាំយកខ្សែប្រយុទ្ធសញ្ជាតិស៊ុយអែត Alexander Isak មកកាន់ទឹកដី Anfield ។
ប្រភពជិតស្និទ្ធនឹងកិច្ចព្រមព្រៀងតម្លៃដ៏មហាសាលនេះ បានបង្ហើបប្រាប់ BBC និង Sky Sports ថា កិច្ចព្រមព្រៀងផ្ទេរខ្សែប្រយុទ្ធឆ្នើមក្រុមជម្រើសជាតិស៊ុយអែតរវាង Liverpool និង Newcastle ឥឡូវនេះបានដំណើរការប្រកបដោយផ្លែផ្កាហើយ។ Isak នឹងឆ្លងកាត់ការពិនិត្យសុខភាពនៅថ្ងៃចន្ទនេះ មុននឹងចុះហត្ថលេខាលើកុងត្រារយៈពេល៦ឆ្នាំជាមួយក្រុមរហស្សនាម ហង្សក្រហម ក្រុមការពារតំណែងជើងឯក English Premier League រដូវកាលនេះ។
មុនឈានដល់កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រនេះ Liverpool បានដាក់សំណើទឹកប្រាក់ចំនួន ១១០លានផោន ឬ ១៤៨លានដុល្លារ កាលពីដើមខែសីហាកន្លងទៅ ប៉ុន្តែត្រូវបានច្រានចោលដោយ Newcastle។
នៅពេលការផ្ទេរ Alexander Isak សម្រេចជាផ្លូវការ ខ្សែប្រយុទ្ធកម្ពស់ ១,៩២ម៉ែត្រវ័យ២៥ឆ្នាំរូបនេះ នឹងក្លាយជាកីឡាករដែលមានតម្លៃផ្ទេរថ្លៃបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់អង់គ្លេស បំបែកកំណត់ត្រារបស់កីឡាករ Enzo Fernandez នៅពេលក្លិប Chelsea ចាយ ១០៦,៨លានផោន ឬ ១៤៤លានដុល្លារអាមេរិកនាំយកខ្សែបម្រើក្រុមជម្រើសជាតិអាហ្សង់ទីនរូបនេះពីក្លិប Benfica មកកាន់ទឹកដី Stamford Bridge កាលពីឆ្នាំ ២០២៣។
សូមជម្រាបថា ខ្សែប្រយុទ្ធ Alexander Isak បានផ្លាស់ពីក្លិប Real Sociedad នៅលីគកំពូលអេស្ប៉ាញមកចូលរួមជាមួយ Newcastle United នៅលីគកំពូលអង់គ្លេស កាលពីឆ្នាំ២០២២ នៅក្នុងតម្លៃផ្ទេរកំណត់ត្រារបស់ក្លិប ៦៣លានផោន ឬ ៨៥លានដុល្លារ។ បង្ហាញខ្លួនសរុប ១០៩ប្រកួត ស៊ុតបញ្ចូលទី ៦២គ្រាប់ Isak រួមចំណែកយ៉ាងសំខាន់ជួយ Newcastle តាមរយៈការស៊ុតបញ្ចូលទី១គ្រាប់យកឈ្នះលើ Liverpool លទ្ធផល ២-១ គ្រងពានរង្វាន់ EFL Cup រដូវកាល ២០២៤-២៥។ ទម្រង់ប្រយុទ្ធដ៏មុតស្រួច ជាពិសេសការបង្កើតគ្រាប់បញ្ចូលទីរបស់ Isak ជួយ Newcastle ឈ្នះកៅអីប្រកួតក្នុងពានរង្វាន់ UEFA Champions League រដូវកាលនេះ និងជាលើកដំបូងក្រោយខកខានអស់២០ឆ្នាំ៕
ចែករំលែកព័តមាននេះ