ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ត​ព​លិ​ក​តេ​ក្វា​ន់​ដូ WT កម្ពុជា​៤​រូប​ទៅ​ប្រកួត​ជម្រុះ​ជើងឯក​អាស៊ី​នៅ​ម៉ុង​ហ្គោ​លី

1 នាទី មុន

រាជធានី​ភ្នំពេញ ៖ ខេមរៈ​សហព័ន្ធ​កីឡា​តេ​ក្វា​ន់​ដូ WT នឹង​បញ្ជូន​គ្រូបង្វឹក​១​រូប និង​អត្ត​ព​លិ​ក​ចំនួន​៤​រូប ឱ្យ​ចេញ​ទៅ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ The 27th Asian…

រាជធានី​ភ្នំពេញ ៖ ខេមរៈ​សហព័ន្ធ​កីឡា​តេ​ក្វា​ន់​ដូ WT នឹង​បញ្ជូន​គ្រូបង្វឹក​១​រូប និង​អត្ត​ព​លិ​ក​ចំនួន​៤​រូប ឱ្យ​ចេញ​ទៅ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ The 27th Asian Taekwondo Championships 2026 នៅ​ប្រទេស​ម៉ុង​ហ្គោ​លី នា​ស​ប្ដា​ហ៍​ក្រោយ​នេះ ខណៈ​ការ​ប្រកួត​ធ្វើ​ឡើង​ចាប់ពី​ថ្ងៃ​ទី​១៩​ដល់​ថ្ងៃ​ទី​២៦ ខែឧសភា​។
នេះ​ជា​ការ​ប្រកួត Qualify ដើម្បី​ទទួល​បាន​សិ​ទិ្ធ​ទៅ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ Asian Games នៅ​ប្រទេស​ជប៉ុន ចុងឆ្នាំ ២០២៦ ។

សមាសភាព​ទាំង​៥​រូប​មាន​លោកគ្រូ​បង្វឹក Choi YongSok ដឹកនាំ​កូនក្រុម​៤​រូប គឺ​កីឡាករ សំ យូ​ដេ​ត ទម្ងន់​-៥៨​គីឡូក្រាម កីឡាករ វ៉ា មិថុនា ទម្ងន់​-៨០​គីឡូក្រាម កីឡាការិនី គ្រី លី​ដែន ទម្ងន់​-៤៩​គីឡូក្រាម និង​កីឡាការិនី ម៉​ម ជូ​លី ទម្ងន់​-៥៧​គីឡូក្រាម​។

នេះ​ជា​លើក​ដំបូង​ហើយ​ដែល​កីឡា​តេ​ក្វា​ន់​ដូ WT កម្ពុជា​ត្រូវ​ឆ្លងកាត់​វគ្គ​ជម្រុះ​ជា​មុន​សិន​ដើម្បី​ទទួល​បាន​កៅអី​ទៅ​ព្រឹត្តិការណ៍​ធំ​។ ហេតុ​ដូចនេះ​ហើយ​បានជា​កីឡាករ កីឡាការិនី​ទាំង​៤​រូប​ខាងលើ​អះអាង​ថា​នឹង​មាន​ភាព​តានតឹង​ខ្លាំង ប៉ុន្តែ​ពួក​គេ​ក៏​នឹង​ប្រឹងប្រែង​ឱ្យ​អស់ពី​សមត្ថភាព​ដើម្បី​ឈាន​ទៅ​ព្រឹត្តិការណ៍​កីឡា​អាស៊ី​នៅ​ប្រទេស​ជប៉ុន​។

គួរ​ឱ្យ​ដឹង​ដែរ​ថា កម្ពុជា​បាន​គ្រោង​ជា​បណ្ដោះអាសន្ន​នូវ​ប្រភេទ​កីឡា​ចំនួន​១១ គឺ​ហែល​ទឹក អត្តពលកម្ម ប្រដាល់សកល ជឺ​ជី​តស៊ូ យូ​ដូ កា​រ៉ា​តេ តេ​ក្វា​ន់​ដូ WT ទ្រី​យ៉ា​ត្លុង ចំបាប់ កីឡា​អេ​ឡិច​ត្រូ​និក និង​បាល់ទាត់​លើ​តុ សម្រាប់​ការ​ចូលរួម​ប្រកួតប្រជែង​ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ី ឆ្នាំ​២០២៦​។ ក្នុង​ចំណោម​១១​ប្រភេទ​កីឡា​ខាងលើ គឺ​មាន​កីឡា​តេ​ក្វា​ន់​ដូ WT និង​កីឡា​អេ​ឡិច​ត្រូ​និក​ដែល​ត្រូវ​ឆ្លងកាត់​វគ្គ​ជម្រុះ (qualify) ជា​មុន​សិន ដើម្បី​ប្រជែង​កៅអី​ទៅ​កាន់​ព្រឹត្តិការណ៍​ផ្លូវការ​នៅ​ប្រទេស​ជប៉ុន​។

សូម​ជម្រាប​ជូន​ថា ព្រឹត្តិការណ៍​កីឡា​អាស៊ី ឆ្នាំ​២០២៦ នៅ Aichi-Nagoya ប្រទេស​ជប៉ុន គ្រោង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​១៩ ខែកញ្ញា ដល់​ថ្ងៃ​ទី​៤ ខែតុលា ឆ្នាំ​២០២៦​។ ក្នុង​នោះ គេ​រំពឹង​ថា នឹង​មានការ​ចូលរួម​ពី​៤៦​ប្រទេស​ប្រកួតប្រជែង​លើ​៤៣​ប្រភេទ​កីឡា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ