Everton ធ្វើឱ្យ Crystal Palace ចុកឈាម ដោយសារទិញបាន Ademola Lookman
តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា ក្លិប Crystal Palace ត្រូវខកចិត្តធ្ងន់ដោយសារតែ RB Leipzig…
តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា ក្លិប Crystal Palace ត្រូវខកចិត្តធ្ងន់ដោយសារតែ RB Leipzig…
តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា ក្លិប Crystal Palace ត្រូវខកចិត្តធ្ងន់ដោយសារតែ RB Leipzig យល់ព្រមលក់កីឡាករ Ademola Lookman ឱ្យទៅក្លិប Everton ។ កីឡាករអាយុ២១ឆ្នាំរូបនេះគឺជាគោលដៅយូរណាស់មកហើយរបស់ក្លិប Crystal Palace តាំងពីខ្ចីជើងកាលពីឆ្នាំមុន ។
តាមព័ត៌មាន Sky Sports បានឱ្យដឹងថា ក្លិប RB Leipzig លក់កីឡាករនេះឱ្យទៅ Everton ក្នុងតម្លៃ២២.៥លានផោន ។ ក្លិប Crystal Palace ចង់បានកីឡាករ Lookman ខ្លាំងមែនទែន ដើម្បីយកទៅជំនួសកន្លែងរបស់ Wilfried Zaha ប្រសិនបើគេចាកចេញទៅក្លិបកាំភ្លើងធំ Arsenal ។ តែពេលនេះគឺ អ្វីៗបានហួសអស់ទៅហើយ ព្រោះតែ Lookman មានក្លិបថ្មីបាត់ទៅហើយ ។
គួរបញ្ជាក់ផងដែរថា កីឡាករ Lookman បានចូលមកលេងនៅ Leipzig កាលពីខែមករា ឆ្នាំ២០១៧ ក្រោយពីចាកចេញពីក្លិប Charlton ហើយបានយកទៅខ្ចីជើងនៅក្លិប Crystal Palace រយៈពេលកន្លះឆ្នាំនៅក្នុងរដូវកាល 2017/18 ៕
ប្រភព ៖ thesun , កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ