ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនអន្តោប្រវេសន៍​មានជិត20ម៉ឺននាក់ អ្នក​កាន់​ឯកសារមិនប្រក្រតីជិត4ម៉ឺននាក់

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ យោង​តាម​លោកនាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយកនៃ​អគ្គនាយកដ្ឋាន​អន្តោ​ប្រវេសន៍​ឲ្យ​ដឹង​ថា លទ្ធផល​នៃ​ការ​អនុវត្ត​ការងារ​រយៈពេល​២​ឆ្នាំ​៦​ខែបាន​រក​ឃើញ​ជនបរទេស​បែប​អន្តោ​ប្រវេសន៍​នៅ​កម្ពុជា​មាន​ចំនួន​១១​សញ្ជាតិ ៤៩.៦០៣​គ្រួសារ ស្មើនឹង​១៨២.៦៧៣​នាក់​(​នារី​៨២.​៤៨៨​នាក់​)ក្នុង​នោះ​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើង​មាន​ចំនួន​១២៥.៨៩៣​នាក់​(​នារី​៥៤.៨៨២​នាក់​) ។…

​រាជធានី​ភ្នំពេញ ៖ យោង​តាម​លោកនាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយកនៃ​អគ្គនាយកដ្ឋាន​អន្តោ​ប្រវេសន៍​ឲ្យ​ដឹង​ថា លទ្ធផល​នៃ​ការ​អនុវត្ត​ការងារ​រយៈពេល​២​ឆ្នាំ​៦​ខែបាន​រក​ឃើញ​ជនបរទេស​បែប​អន្តោ​ប្រវេសន៍​នៅ​កម្ពុជា​មាន​ចំនួន​១១​សញ្ជាតិ ៤៩.៦០៣​គ្រួសារ ស្មើនឹង​១៨២.៦៧៣​នាក់​(​នារី​៨២.​៤៨៨​នាក់​)ក្នុង​នោះ​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើង​មាន​ចំនួន​១២៥.៨៩៣​នាក់​(​នារី​៥៤.៨៨២​នាក់​) ។

ចំពោះ​ដំណើរការ​ដកហូត​ឯកសារ​រដ្ឋបាល​កម្ពុជា​មិន​ប្រក្រតី ដែល​ជនបរទេស​កំពុង​កាន់កាប់ និង​ការ​អនុ​ញ្ញាត​ឱ្យ​ដាក់​ពាក្យសុំ​ប្រកាស​ទទួលស្គាល់​ជា​ជនបរទេស​អន្តោប្រវេសន៍ និង​ពាក្យសុំ​ស្នាក់​នៅ​អចិន្ត្រៃយ៍​រយៈពេល​២​ឆ្នាំ​៦​ខែរបស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ ត្រូវ​បាន​បិទ​បញ្ចប់​ហើយ​កាលពី​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០១៩ កន្លង​ទៅ ។

តាម​របាយការណ៍​ឱ្យ​ដឹង​ទៀត​ថា អ្នក​កាន់កាប់​ឯកសារ​រដ្ឋបាល​កម្ពុជា​មិន​ប្រក្រតី​មាន​ចំនួន ២០.​២១៨​គ្រួសារ ស្មើនឹង​៧៣.៣៩៧​នាក់​(​នារី ៣៥.៨៨៨​នាក់​) អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើង​មាន​ចំនួន​៥២.០៩១​នាក់​(​នារី​២៥.៥៤២​នាក់​)​។​ ជនបរទេស​ដែល​មិន​បាន​ដាក់​ពាក្យសុំ​ប្រកាស​ទទួលស្គាល់​ជា​ជនបរទេស​អន្តោ​ប្រវេសន៍​មាន​ចំនួន១៦.៨៦៨​គ្រួសារ ស្មើនឹង​៧៩.៣០៧​នាក់(​នារី​៣២.៤០៤​នាក់​) អាយុ​១៨​ឆ្នាំ​ឡើង មាន៥៣.៩០២​នាក់​(​នារី​២០.២០១​នាក់​) ស្មើនឹង៤២,៨២​ភាគរយ​។

គណៈកម្មការ​ជំរឿន​និង​គ្រប់គ្រង​ជនបរទេស​រាជធានី​-​ខេត្ត ដកហូត​ឯកសារ​ជនបរទេស​បែបអន្តោ ប្រវេសន៍​ ដែល​កំពុង​ប្រើប្រាស់​បាន​ចំនួន ៣៧.៤៤១​ច្បាប់ ស្មើនឹង​៩៤,៩៨​ភាគរយ​។ ឯកសារ​ត្រូវ​បាន​ដកហូត​ពី​២០.០៩៣​គ្រួសារ ស្មើនឹង​៦៩.៨៧១​នាក់​(​នារី​៣៣.៨៣៣​នាក់​) ក្នុង​នោះ​អាយុ​១៨​ឆ្នាំ​ឡើង​មាន​ចំនួន​៥១.៧៨២​នាក់​(​នារី​២៥,៦១៦​នាក់​) មាន​១០​សញ្ជាតិ​ ។

ជនបរទេស​ដែល​មិន​បាន​ដាក់​ពាក្យសុំប្រកាស​ទទួលស្គាល់​ជា​ជនបរទេស​អន្តោប្រវេសន៍​មាន​ចំនួន​១៦.​៨៦៨​គ្រួសារ ស្មើនឹង៧៩.៣០៧​នាក់​(​នារី​៣២.៤០៤​នាក់​) អាយុ​១៨ឆ្នាំ​ឡើង​មាន​៥៣.៩០២​នាក់​(​នារី​២០.២០១នាក់​)​ស្មើនឹង​៤២,៨២​ភាគរយ ។

ជនបរទេស​ដែល​មិន​បាន​ដាក់​ពាក្យសុំ​ប័ណ្ណស្នាក់​នៅ​អចិន្ត្រៃយ៍​មាន​ចំនួន​២១.០៣២​គ្រួសារស្មើនឹង​៩៤.៥៦១​នាក់​(​នារី​៤០.៣០៣​នាក់​) អាយុ​១៨​ឆ្នាំ​ឡើង​មាន​៦៣.៣៦២​នាក់​(​នារី ២៤.៧៤៣​នាក់​) ស្មើនឹង​៥០,៣៣​ភាគរយ​។

របាយការណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា ក្នុង​ចំណោមជនបរទេស​ដែល​មិន​បាន​ដកហូត​ឯកសារ​រដ្ឋបាល​កម្ពុជា មិន​បាន​ដាក់​ពាក្យសុំ​ប្រកាស​ទទួលស្គាល់​ជា​ជនបរទេស​អន្តោប្រវេសន៍ មិន​បាន​ដាក់ពាក្យសុំ​ប័ណ្ណ​ស្នាក់​នៅ​អចិន្ត្រៃយ៍​នេះ មាន​ជនជាតិ​វៀតណាម​៥​ម៉ឺន​នាក់ បាន​វិល​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ មាន​តួលេខ​មួយ​ចំនួន​ស្ទួន និង​មាន​ប្រមាណ​១៥.០០០​នាក់ បណ្តេញចេញ​ទៅ​ប្រទេស​ដើម​វិញ និង​មរណភាព ជាប់​ពន្ធនាគារ និង​មូលហេតុ​ផ្សេង​ៗ​ទៀត ។

លោកនាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ បញ្ជាក់​ថា ដំណើរការ​ដកហូត​ឯកសារ​រដ្ឋបាល​កម្ពុជា​មិន​ប្រក្រតី ការ​ទទួល​ពាក្យសុំ​ប្រកាស​ទទួលស្គាល់​ជា​ជនអន្តោប្រវេសន៍ និង​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍ ទទួល​បាន​ជោគជ័យ​ធំធេង​គួរ​ជាទី​មោ​ទ​នៈ​សម្រាប់​ជាតិ រាជរដ្ឋាភិបាល និង​ជាពិសេស​សម្រាប់​ក្រសួងមហាផ្ទៃ ដោយ​បាន​ជម្នះ ពុះពារ​បញ្ហា​ប្រឈម​ធំ​ៗ​ជា​ច្រើន ហើយ​អនុវត្ត​សម្រេច​បាន​លទ្ធផល​ល្អ​ប្រសើរ ។

លទ្ធផល​ការងារ​នេះ​មាន​អត្ថន័យ​យ៉ាង​សំខាន់ ព្រោះ​វា​នឹងបញ្ចប់​នូវ​បញ្ហា​រ៉ាំរ៉ៃ​នានា​ទាក់ទង​នឹង​ការ​ដោះ ស្រាយ​ជនបរទេស​អន្តោប្រវេសន៍​ក្នុង​ប្រទេស​កម្ពុជា និង​ជា​មូលដ្ឋាន​សម្រាប់​ឱ្យ​ការងារ​គ្រប់គ្រង ជន​បរទេស​អន្តោប្រវេសន៍​នៅ​ថ្ងៃ​ខាង​មុខ ជា​ពិសេស​ការ​ទប់ស្កាត់​បានការ​លួច​ជ្រៀតចូល​ថ្មី​ៗ​មក​ស្នាក់​នៅ​ដោយ​ខុសច្បាប់​ក្នុង​ប្រទេស​កម្ពុជា ។

លោកនាយ​ឧត្តមសេនីយ៍​បន្ត​ថា លទ្ធផល​នេះ​ក៏​នឹង​កាត់​បន្ថយ​បាន​នូវ​ការ​រិះគន់​គ្មាន​មូលដ្ឋា​ន​ពី​ជន​អគតិ​
ទាំង​ក្នុង​និង​ក្រៅប្រទេស ដែល​តែងតែ​យក​បញ្ហា​នេះ​ដើម្បី​កេង​ចំណេញ​ន​យោបាយ ក៏​ដូច​ជា​ការ​បំផ្លើស បំប៉ោង បំភ័យ​ប្រជា​ពលរដ្ឋ ។ ទប់ស្កាត់​បាន​នូវ​សកម្មភាព​អសកម្ម​ទាក់ទង​នឹង​ការ​ធ្វើ​ឯកសារ​រដ្ឋបាល​កម្ពុជា​​ដោយ​ខុសច្បាប់​ឱ្យ​ជនបរទេស និង​រួមចំណែក​បង្កើន​ចំណូលថវិការ​ជាតិ តាម​រយៈ​ការ​បំពេញ​កាតព្វកិច្ច​របស់ជនបរទេស​ដែល​ស្នាក់​នៅ​កម្ពុជា ៕​ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ