ប្រយ័ត្ន! អាហារ​​កាន់តែ​ញ៉ាំ​ កាន់តែ​ឆាប់​ចាស់


ទម្លាប់​ញ៉ាំ​អាហារ​មិន​ផ្តល់​សុខភាព​មួយ​ចំនួន វា​រឹង​តែ​ធ្វើ​ឲ្យ​អ្នក​ធាត់​កាន់តែ​ខ្លាំង តែ​វា​នឹង​ធ្វើ​ឲ្យ​អ្នក​មើលទៅ​កាន់តែ​ឆាប់​ចាស់​ថែម​ទៀត​។ តើ​អ្នកមាន​ដឹង​ទេ​ថា អាហារ​ជា​ច្រើន​ដែល​អ្នក​បាន​ញ៉ាំ​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​សុខភាព​ទេ តែ​វា​ក៏​បំផ្លាញ​ភាព​ជា​យុវវ័យ ជា​ពិសេស​រូបរាង​ខាងក្រៅ​របស់​អ្នក​តែ​ម្តង​។​ខាងក្រោម​នេះ​គឺជា​អាហារ​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ធ្វើ​ឲ្យ​អ្នក​កាន់តែ​ឆាប់​ចាស់​៖

១-អាហារ​សម្បូរ​ជាតិ​ផ្អែម​ពេក ជា​ពិសេស​ភាព​ផ្អែម​បែប​សិប្បនិមិត្ត​តែ​ម្តង
២- អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ប្រភេទ Trans Fats ដែល​វា​ភាគច្រើន​មាន​ក្នុង​អាហារ​មាន​ជាតិ​ខ្លាញ់​រលើប​ៗ​ខ្លាំង​។
៣- ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ក៏​ជា​ហេតុផល​នាំ​ឲ្យ​ឆាប់​ជ្រួញ​ស្បែក​ដែរ
៤- ការ​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​កាបូ​អ៊ី​ដ្រា​ត​ក៏​ធ្វើ​ឲ្យ​ឆាប់​ចាស់​បាន​ដែរ
៥- អាហារ​ប្រៃ​ៗ ជា​ពិសេស​ត្រី​អៀ​ត ឬ​ពង​ទា​ប្រៃ​តែ​ម្តង​(​អាន​:​ថ្នាំ​ងងុយគេង ពេល​អ្នក​គួរ​ប្រើ​)

សរុបសេចក្តី​មក ការ​កាត់​បន្ថយ ឬ​ចៀសវាង​អាហារ​ទាំងអស់​ខាងលើ​នេះ គឺជា​គន្លឹះ​ដ៏​សំខាន់​ដើម្បី​ទទួល​បាន​ថាមពល​រាង​កាយ​កាន់តែ​ច្រើន​បន្ថែម ផ្តល់​ភាព​រីករាយ​ដល់​រាង​កាយ និង​ស្តារ​បាន​នូវ​រូបរាង​ជា​យុវវ័យ​ឡើង​វិញ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សុខភាព

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ