ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Nacho Monreal ទារ​ចង់​នៅ Arsenal បន្ត បើ​ទោះបី​ក្លិប​គ្រោង​យក​មាន់​ថ្មី

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា Nacho Monreal បាន​អះអាង​ថា​មាន​អារម្មណ៍​រីករាយ​យ៉ាង​ខ្លាំង​ពេល​ដែល​បាន​លេង​នៅ​ក្លិប​កាំភ្លើង​ធំ Arsenal បើ​ទោះបីជា​ក្លិប​នេះ​កំពុង​តែ​ចែចង់​កីឡាករ Kieran…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា Nacho Monreal បាន​អះអាង​ថា​មាន​អារម្មណ៍​រីករាយ​យ៉ាង​ខ្លាំង​ពេល​ដែល​បាន​លេង​នៅ​ក្លិប​កាំភ្លើង​ធំ Arsenal បើ​ទោះបីជា​ក្លិប​នេះ​កំពុង​តែ​ចែចង់​កីឡាករ Kieran Tierney ពី​ក្លិប Celtic ក៏​ដោយ​។

សារព័ត៌មាន SunSport បាន​រាយការណ៍​ថា ក្លិប​កាំភ្លើង​ធំ​ត្រូវ​បាន​ក្លិប Celtic ច្រាន​ចោលការ​ឱ្យ​ថ្លៃ​ទៅ​លើ​កីឡាករ Tierney នា​ពេល​ថ្មី​ៗ​នេះ​។ បើ​ទោះបីជា​យ៉ាងនេះ​ក៏​ដោយ ក្លិប​កាំភ្លើង​ធំ​នៅ​តែ​មិន​បោះបង់ ហើយ​ត្រៀម​លុយ​រួច​ជា​ស្រេច​សម្រាប់​ជះ​បន្ថែម​។

តែ​សម្រាប់ Monreal ដែល​ត្រូវ​បាន​គេ​និយាយ​គ្រប់​គ្នា​ថា​នឹង​ចាក​ចេញពី Arsenal បាន​អះអាង​ថា ខ្លួន​ពិត​ចង់​នៅ​លេង​ឱ្យ​ក្លិប​នេះ​បន្ត​ទៀត​។ គេ​បាន​ប្រាប់​ថា​៖ «​ខ្ញុំ​គឺជា​របស់ Arsenal​។ ខ្ញុំ​មាន​កុងត្រា និង គំនិត​របស់ខ្ញុំ​គឺ​ចង់​លេង​ឱ្យ​ក្លិប​នេះ​បន្ត​ទៀត​។ ខ្ញុំ​មិន​ខ្វល់​ពី​ចំនួន​មនុស្ស​ច្រើន​ក្នុង​ក្រុម​នោះ​ទេ​។ Petr Cech បាន​សម្រេចចិត្ត​ចូល​និវត្តន៍ ហើយ​យើង​ក៏​បាន​បាត់បង់ Aaron Ramsey, Stephan Lichsteiner និង Danny Welbeck ផង​ដែរ​។ តែ​ខ្ញុំ​ដឹង​ថា​ក្លិប​កំពុង​តែ​រក​កីឡាករ​បន្ថែម ហើយ​ខ្ញុំ​ប្រាកដ​ណាស់​ថា​ពួក​គេ​នឹង​មក​លេង​»​។

Arsenal មាន​ទំនុកចិត្ត​ខ្ពស់​ថា​គេ​នឹង​អាច​យក Tierney មក​កាន់​ក្លិប​ទាល់តែ​បាន ហើយ​បាន​ត្រៀមខ្លួន​រួចរាល់​សម្រាប់​ការ​ជះ​លុយ​២០​លាន​ផោន សម្រាប់​កុងត្រា​៥​ឆ្នាំ​៕

ប្រភព ៖ thesun , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ