ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ដល់​ម៉ោង​នេះ មិន​ទាន់​ដឹង​កុងតឺន័​ជាង​៨០​ដែល​ផ្ទុក​សំរាម​ចេញពី​ប្រភព​ណា​នៅ​ឡើយ​ទេ

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា កុង​ទឺ​ន័​រ​ចំនួន​៨៣​ទូ​ដែល​ផ្ទុក​ទៅ​ដោយ​កាក​សំណល់​សំរាម​ដែល​គេ​បោះចោល ហើយ​លួច​នាំ​មក​ពី​បរទេស មិន​ទាន់​ដឹង​ថា​ចេញពី​ប្រភព​ណា​នៅឡើយ​ទេ ខណៈ​ត្រូវ​សមត្ថកិច្ច​បង្ក្រាប​បាន​នៅ​ខេត្ត​ព្រះ​សីហ​នុ រហូត​មក​ដល់​ពេល​នេះ​សមត្ថកិច្ច​កំពុង​បន្ត​ធ្វើការ​ស្រាវជ្រាវ​។ កុង​ទឺ​ន័​រ​ចំនួន​៨៣​ទូ​ដែល​មាន​ផ្ទុក​កាក​សំណល់​សំរាម​ដែល​គេ​បោះចោល​លួច​នាំ​មក​ពី​បរទេស ត្រូវ​កម្លាំង​សមត្ថកិច្ច…

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា កុង​ទឺ​ន័​រ​ចំនួន​៨៣​ទូ​ដែល​ផ្ទុក​ទៅ​ដោយ​កាក​សំណល់​សំរាម​ដែល​គេ​បោះចោល ហើយ​លួច​នាំ​មក​ពី​បរទេស មិន​ទាន់​ដឹង​ថា​ចេញពី​ប្រភព​ណា​នៅឡើយ​ទេ ខណៈ​ត្រូវ​សមត្ថកិច្ច​បង្ក្រាប​បាន​នៅ​ខេត្ត​ព្រះ​សីហ​នុ រហូត​មក​ដល់​ពេល​នេះ​សមត្ថកិច្ច​កំពុង​បន្ត​ធ្វើការ​ស្រាវជ្រាវ​។

កុង​ទឺ​ន័​រ​ចំនួន​៨៣​ទូ​ដែល​មាន​ផ្ទុក​កាក​សំណល់​សំរាម​ដែល​គេ​បោះចោល​លួច​នាំ​មក​ពី​បរទេស ត្រូវ​កម្លាំង​សមត្ថកិច្ច នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​បើក​ប្រតិបត្តិការ​បង្ក្រាប​បានជា​បន្ដបន្ទាប់​នៅ​ខេត្ត​ព្រះ​សីហ​នុ​។

ក្រោយ​បង្ក្រាប​បាន ក្រសួងបរិស្ថាន និង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ស្ថាប័ន​ពាក់ព័ន្ធ នៅ​រសៀល​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០១៩​នេះ បាន​សម្រេច​គាស់​ទូ​កុង​ទឺ​ន័​រទាំង​អស់នោះ ដើម្បី​ពិនិត្យ​ជាក់ស្ដែង​តែ​ម្ដង នៅ​ក្នុង​កំពង់​ផែ​ខេត្ត​ព្រះ​សីហ​នុ ខណៈ​ដែល​នេះ​ជា​លើក​ទី​១​ហើយ នៃ​ការ​នាំ​ចូល​សំរាម​មក​ពី​បរទេស តែ​ត្រូវ​សមត្ថកិច្ច​បង្ក្រាប​បាន​ទាន់​ពេល​។

ការ​គាស់​ទូ​កុង​ទឺ​ន័​រ​នៅ​រសៀល​នេះ ដឹកនាំ​ដោយ​លោក​បណ្ឌិត គុណ ញឹ​ម ប្រតិភូ​រាជរដ្ឋាភិបាល ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​, លោក សាយ សំ​អាល់ រដ្ឋមន្ដ្រី​ក្រសួងបរិស្ថាន​, លោក គួ​ច ចំរើន អភិបាលខេត្ត​ព្រះ​សីហ​នុ និង​លោក លូ គឹ​ម​ឈុ​ន ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួល​បន្ទុក​ជា​អគ្គនាយក​កំពង់​ផែ​ស្វយ័ត​។

មន្ដ្រី​គយ​ដែល​ចូលរួម​ប្រតិបត្តិការ​នេះ បាន​បង្ហើប​ថា មូលហេតុ​ដែល​កាក​សំណល់​នេះ​អាច​នាំ​ចូល​មក​ប្រទេស​កម្ពុជា​បាន ព្រោះតែ​ប្រទេស​ប្រភព​ដើម​បាន​ក្លែងបន្លំ​ឯកសារ​នាំ​ចូល ដោយ​មិន​បញ្ជាក់​ប្រភេទ​ទំនិញ​ច្បាស់លាស់ ពោល​គ្រាន់តែ​សរសេរ​ថា ប្រភេទ​ទំនិញ​កែ​ច្នៃ ប៉ុន្ដែ​ពេល​មក​ដល់​កម្ពុជា​ទើប​ស្កែ​ន​ឃើញ​ថា​ជា​សំរាម ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ