Everton ចាយ១០លានផោនយកកីឡាករឆ្នើម Man City ម្នាក់
តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា ក្លិប Everton បានសម្រេចការចុះកុងត្រាជាមួយនឹង Fabian Delph ក្នុងតម្លៃ១០លានផោន…
តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា ក្លិប Everton បានសម្រេចការចុះកុងត្រាជាមួយនឹង Fabian Delph ក្នុងតម្លៃ១០លានផោន…
តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា ក្លិប Everton បានសម្រេចការចុះកុងត្រាជាមួយនឹង Fabian Delph ក្នុងតម្លៃ១០លានផោន ពីក្លិបមេឃខៀវ Manchester City។
កីឡាករក្រុមជម្រើសជាតិអង់គ្លេសរូបនេះ បានចុះកុងត្រារយៈពេល៣ឆ្នាំជាមួយនឹងក្លិបថ្មីរបស់ខ្លួន។ ពេលនិយាយជាមួយនឹងព័ត៌មាន EvertonTV ខ្សែបម្រើអាយុ២៩ឆ្នាំរូបនេះបានប្រាប់ថា៖«រាល់ពេលដែលខ្ញុំលេងតទល់ជាមួយនឹង Everton ខ្ញុំឃើញមានអ្នកគាំទ្រក្លិបនេះជាច្រើន។ អ្នកគាំទ្ររបស់ Everton មើលទៅដឹងថាបានយល់ពីបាល់ទាត់ច្រើន ហើយពួកគេមានឈាមជ័រជាអ្នកចូលចិត្តកីឡាបាល់ទាត់ស្រាប់តែម្តង»។
គេបានបន្តថា៖«ខ្ញុំពិតជាសប្បាយចិត្តនឹងនៅទីនេះណាស់។ ខ្ញុំនឹងលេងឱ្យអស់ពីសមត្ថភាព ដែលមិនក្រោម១០០%នោះទេ។ ខ្ញុំសង្ឃឹមថា ទាំងកីឡាករនិងអ្នកគាំទ្រ អាចរួមគ្នាបង្កើតអ្វីដែលពិសេសមួយ»។
លោក Silva ដែលជាគ្រូបង្វឹករបស់ក្លិប Everton បានមានប្រសាសន៍ថា៖«នៅពេលខ្ញុំយកកីឡាករថ្មីមក អ្វីដែលខ្ញុំមើលមុនគេគឺគុណភាព ហើយ Fabian គឺជាកីឡាករដែលមានគុណភាព។ តែអ្វីដែលពួកគេអាចនាំមកឱ្យក្លិបយើងក៏ជារឿងសំខាន់។ ប្រសិនបើគេមានចំណុចទាំងពីរនេះ គេគឺជាកីឡាករល្អសម្រាប់ក្លិបយើង»។
គួរបញ្ជាក់ផងដែរថា ពេលនេះ Delph បានទៅលេងជាមួយនឹងក្លិបថ្មី ក្នុងការហ្វឹកហាត់ត្រៀមបើករដូវកាលថ្មីនៅប្រទេសស៊ុយអែត ៕
ប្រភព ៖ thesun , កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ