ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

David De Gea ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​បន្ត​កុងត្រា​ថ្មី​តម្លៃ​៩១​លាន​ផោន

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា កីឡាករ David De Gea ត្រូវ​បាន​ក្លិប​បិសាច​ក្រហម​ផ្តល់​ប្រាក់​បន្ថែម​ទៅ​លើ​កុងត្រា​ចាស់ ដែល​ពេល​នេះ​កុងត្រា​ថ្មី​មាន​តម្លៃ​ដល់​ទៅ​៩១​លាន​ផោន…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា កីឡាករ David De Gea ត្រូវ​បាន​ក្លិប​បិសាច​ក្រហម​ផ្តល់​ប្រាក់​បន្ថែម​ទៅ​លើ​កុងត្រា​ចាស់ ដែល​ពេល​នេះ​កុងត្រា​ថ្មី​មាន​តម្លៃ​ដល់​ទៅ​៩១​លាន​ផោន និង មាន​រយៈពេល​ដល់​ទៅ​៥​ឆ្នាំ​។ ក្រោយ​ពី​ចប់​ការ​ប្រកួត​ត្រៀម​បើក​រដូវ​កាល គេ​នឹង​ធ្វើការ​ចុះ​កុងត្រា​ថ្មី​បន្ត​ជាមួយនឹង​បិសាច​ក្រហម​ភ្លាម​ ។

ក្លិប​បិសាច​ក្រហម​បាន​ច​ចារ​ជាមួយនឹង​កីឡាករ​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​ម្នាក់​នេះ​តាំងពី​ចាប់ផ្តើម​ឆ្នាំ​២០១៩​ភ្លាម រហូត​មក​ដល់​ពេល​នេះ​គេ​ក៏​បាន​សម្រេច​។ United បាន​តម្លើង​ប្រាក់​ប្រចាំ​ស​ប្តា​ហ៍​ចាស់​តម្លៃ​៣០​ម៉ឺន​ផោន មក​ដល់​៣៥​ម៉ឹ​ន​ផោន ដើម្បី​ទប់​កុំឱ្យ De Gea ទៅ​លេង​នៅ​ក្លិប​ផ្សេង​។

កុងត្រា​នា​ពេល​បច្ចុប្បន្ន​របស់ De Gea នឹង​ផុត​នៅ​ពេល​ចាប់ផ្តើម​រដូវ​កាល​ថ្មី ដែល​មាន​រយៈពេល​ត្រឹមតែ​២៤​ថ្ងៃ​ខាង​មុខ​ប៉ុណ្ណោះ​។ កាលពី​បួន​ឆ្នាំ​មុន កីឡាករ​អេ​ស្ប៉ា​ញ​ម្នាក់​នេះ ក្បែរ​នឹង​ក្លាយទៅជា​កីឡាករ​របស់ Real Madrid តែ​ដោយសារ​តែ​បញ្ហា​បច្ចេកទេស​ក្រដាស​ស្នាម ទើប​បានជា​មិន​បាន​សម្រេច​៕

ប្រភព ៖ thesun , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ