ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញពី​ហូប​អាហារ​រួច​ត្រឡប់​ទៅ​វិញ​បែរជា​ជួប​ក្រុម​ប្លន់​នាំ​គ្នា​រត់​ផ្អើល​ពេញ​ផ្លូវ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ចេញ​មក​ពី​ញ៉ាំ​អាហារ​ជិះ​ម៉ូតូ​ជូន​មិត្តភក្តិ​ត្រឡប់​ទៅ​ផ្ទះ​វិញ ក៏​ត្រូវ​បាន​ក្រុម​ជនសង្ស័យ​ធ្វើ​សកម្មភាព​វាយ​ប្លន់​យក​ម៉ូតូ​បាន​សម្រេច ត្រូវ​បាន​ប្រជាពលរដ្ឋ​ជួយ​ជិះ​ដេញ​តាម​យក​ម៉ូតូ​បាន​មក​វិញ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៧ ខែកក្កដា​នេះ…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ចេញ​មក​ពី​ញ៉ាំ​អាហារ​ជិះ​ម៉ូតូ​ជូន​មិត្តភក្តិ​ត្រឡប់​ទៅ​ផ្ទះ​វិញ ក៏​ត្រូវ​បាន​ក្រុម​ជនសង្ស័យ​ធ្វើ​សកម្មភាព​វាយ​ប្លន់​យក​ម៉ូតូ​បាន​សម្រេច ត្រូវ​បាន​ប្រជាពលរដ្ឋ​ជួយ​ជិះ​ដេញ​តាម​យក​ម៉ូតូ​បាន​មក​វិញ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៧ ខែកក្កដា​នេះ ត្រង់​ចំណុច​ក្បែរ​ខារ៉ាអូខេ អ៊ិម​ផើ​រៀល ស្ថិត​តាមបណ្ដោយ​ផ្លូវ​១៩៨៦ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ជន​រង​គ្រោះ​មានឈ្មោះ វ៉ា​ន់ ចាន់​រិ​ទ្ធ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជា​បុគ្គលិក​ក្រុម​ឯកជន ស្នាក់​នៅ​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។ បើ​តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា​នៅ​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​០១៩ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1HI-1902 ទើបតែ​ចេញ​មក​ពី​ញ៉ាំ​អាហារ​នៅ​ក្បែរ​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ គោលបំណង​ជិះ​ជូន​មិត្តភក្តិ​ម្នាក់​ទៀត ដែល​ជិះ​ម៉ូតូ​មួយ​គ្រឿង​ផ្សេង​ទៀត​ត្រឡប់​ទៅ​ផ្ទះ​វិញ នៅ​ម្ដុំ​ត្រឡោក​បែក ដោយ​បាន​ជិះ​ម៉ូតូ​បណ្តើរគ្នា​តាម​បណ្តោយ​ផ្លូវ​១៩៨៦ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ។

លុះ​មក​ដល់​ចំណុច​កើតហេតុ​មិត្តភក្តិ​របស់​ជន​រង​គ្រោះ​ក៏​បាន​ជិះ​វ៉ា​ជន​រង​គ្រោះ​ផុត​ទៅ​មុខ ស្រាប់តែ​មាន​ក្រុម​ជនសង្ស័យ​មួយ​ក្រុម​មាន​គ្នា​ម្នាក់ ជិះ​ម៉ូតូ​ចំនួន​៣​គ្រឿង ក្នុង​នោះ​មាន​មួយ​គ្រឿង​ម៉ាក​អ៊ិ​ច​សាយ​ទ័​រ ពណ៌​ស គ្មាន​ស្លាក់​លេខ និង​ពីរ​គ្រឿង​ទៀត​មិន​ចាំ​ម៉ាក​បាន​ជិះ​មក​តាម​ពីក្រោយ ។ រួច​ក៏​បាន​ធ្វើ​សកម្មភាព​ធាក់​ផ្តួល​ម៉ូតូ​របស់​ជន​រង​គ្រោះ​បណ្ដាល​ឱ្យ​ម៉ូតូ​ជន​រង​គ្រោះ​ដួល ភ្លាម​នោះ​ជន​រង​គ្រោះភ័យ​ស្លន់ស្លោ​បាន​ដក​សោ​ម៉ូតូ​ចេញពី​ម៉ូតូ រួច​ក៏​រត់​យករួចខ្លួន​ចូល​ទៅ​ក្នុងផ្ទះ​ជា​ពលរដ្ឋ​ដែល​នៅ​ក្បែរ​នោះ​ឃើញ​ឱកាសល្អ​ក្រុម​ជនសង្ស័យ​ទាំងនោះ​ក៏​បាន​ធ្វើ​សកម្មភាព​លើក​ម៉ូតូ​របស់​ជន​រង​គ្រោះ​ជិះ​សណ្តោង​គ្នា​ជិះ​រត់គេច​ខ្លួន​ចេញពី​កន្លែង​កើតហេតុ ។

តែ​ភ្លាម​នោះ​ក៏​មាន​បុរស​ចំនួន​២​នាក់ ដែល​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​បានឃើញ​ហេតុការណ៍ ហើយ​បាន​បើករថយន្ដ​ម៉ាក​ឡុ​ច​ស៊ី​ស RX300 មួយ​គ្រឿង​ដេញ​តាម​ពីក្រោយ​ក្រុម​ជនសង្ស័យ​ដែល​ធ្វើ​សកម្មភាព​ធាក់​ប្លន់​យក​ម៉ូតូ​របស់​ជន​រង​គ្រោះ​ខាងលើ និង​ស្រែក​ចោរ​ៗ ។ រហូត​ទៅ​ដល់​ចំណុច​ក្បែរ​បុរី​ប៉េង​ហួត ស្ថិត​តាម​បណ្ដោយ​ផ្លូវ​៥៩៨ កែង​និង​ផ្លូវ​១៩៦៦ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។ ដោយ​ក្រុម​ជនសង្ស័យ​ភ័យ​ស្លន់ស្លោ​ក៏​ផ្តួល​ម៉ូតូ​របស់​ជន​រង​គ្រោះ​ចោល រួច​លើក​ម៉ូតូ​របស់​បក្សពួក​ជិះ​គេច​ចេញពី​កន្លែង​កើតហេតុ​បាត់​ស្រមោល​ដោយ​សុវត្ថិភាព ។ ក្រោយមក​ក៏​មាន​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​ឲ្យ​ចុះ​មក​ជួយ​ធ្វើការ​អន្តរាគមន៍​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ​ដោយ​មិនឃើញ​មាន​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​កន្លែង​កើតហេតុ ចំណែក​ជន​រង​គ្រោះ​ក៏​លើក​ម៉ូតូ​របស់​ខ្លួន​ជិះ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ដោយ​មិន​រំខាន​ដល់​សមត្ថកិច្ច​នោះ​ទេ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ