ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៣នាក់​ប្រព្រឹត្តមុខហាង ត្រឹមមួយយប់អស់​លក្ខណ៍​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា កាលពី​ម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៦​ខែកក្កដា​ឆ្នាំ​២០១៩ កំលាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ផ្សារ​កណ្តាល​ទី​១​នឹង​ផ្នែក​យុត្តិធម៌​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​រួម​ជាមួយ​អធិការ​នគរបាល​ខណ្ឌដង្កោ​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់​ជា​បន្តបន្ទាប់ ដោយ​ចាប់​ចោទ​ពី​បទ​លួច​ម៉ូតូ កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី ថ្ងៃ​ទី​១៥ កក្កដា ២០១៩…

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា កាលពី​ម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៦​ខែកក្កដា​ឆ្នាំ​២០១៩ កំលាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ផ្សារ​កណ្តាល​ទី​១​នឹង​ផ្នែក​យុត្តិធម៌​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​រួម​ជាមួយ​អធិការ​នគរបាល​ខណ្ឌដង្កោ​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់​ជា​បន្តបន្ទាប់ ដោយ​ចាប់​ចោទ​ពី​បទ​លួច​ម៉ូតូ កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី ថ្ងៃ​ទី​១៥ កក្កដា ២០១៩ នៅ​ចំណុច​មុខ​ហាង​ផ្ទះ​លេខ​២៩Eo ផ្លូវ​១៣០​កែង​ភូមិ​១៤ សង្កាត់​ផ្សារ​កណ្ដាល​ទី​១ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ ក្នុង​នោះ​១-​ឈ្មោះ ហេង ដា​រ៉ា ភេទ​ស្រី អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ផ្ទះ​ជួល​លេខ​៧ អាគារ​ទី​២ ភូមិ​បុរី​កីឡា សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា ២-​ឈ្មោះ ជុំ វ៉ា​ន់​ណេ​ត ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទី​លំ​ផ្ទះ​លេខ​៤៧ ផ្លូវ​ព្រៃ​ស ភូមិ​ទួល​សំបូរ សង្កាត់​ព្រៃវែង ខណ្ឌដង្កោ និង​៣-​ឈ្មោះ លី សំណាង ភេទ​ប្រុស មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ផ្ទះ​ជួល​លេខ​៧ អាគារ​លេខ​២ ភូមិ​បុរី​កីឡា សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ ។

ចំណែក​ជន​រង​គ្រោះ ឈ្មោះ CHUA CHEE CHONG ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជា​ជនជាតិ​សិង្ហ​បុរី មុខរបរ លក់ដូរ មាន​ទីលំនៅ​ក្នុង​Condo វិមាន​កុលាប សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ជា​ម្ចាស់​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា ហ្សូ៊​មមើ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៦ ពាក់​ស្លាក​លេខ ភ្នំពេញ ១FZ-០៨៣១ ។

តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ កាលពី​វេលា​ម៉ោង​១និង​៣០នាទី​​ថ្ងៃ​ទី​១៥ កក្កដា ឆ្នាំ​២០១៩ ជន​រង​គ្រោះ​បាន​យក​ម៉ូតូ​មក​ចត​នៅ​ចំណុច​ហាងមួយ​កន្លែងខាងលើ ដើម្បី​ផឹកស្រា​បៀរ​បា​ន​ប្រហែល​១​ម៉ោង ជន​រង​គ្រោះ​ក៏​បាន​ចេញ​មក​យក​ម៉ូតូ ស្រាប់តែ​បាត់​តែ​ម្តង ទើប​ជន​រង​គ្រោះ​មក​ដាក់​ពាក្យបណ្ដឹង​នៅ​ស្នាក់​ការ​នគរបាល​ប៉ុស្តិ៍​ផ្សារ​កណ្ដាល​ទី​១​តែ​ម្តង ។

តាម​សេចក្តីរាយការណ៍​បាន​បន្ត​ឱ្យ​ដឹង​ថា បន្ទាប់​ពី​ទទួល​បាន​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ​រួច​មក កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ផ្សារ​កណ្តាល​ទី​១​ក៏​បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​ដល់​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៦ កក្កដា ២០១៩ ទើប​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​២​នាក់ នៅ​ចំណុច ផ្លូវបំបែក​ចំការ​ដូង សង្កាត់​ដង្កោ ខណ្ឌដង្កោ ។

បន្ទាប់​ពី​ការ​សាកសួរ​ ទើបសមត្ថកិច្ច​​ឈាន​ដល់​ការ​ឃាត់​ជន​​សង្ស័យម្នាក់ទៀត​ឈ្មោះ ហេង ដា​រ៉ា ភេទ​ស្រី នៅ​ម្តុំ​ផ្ទះ​ជួល​ នៅ​បុរី​កីឡា សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា ។

វត្ថុ​តាង​ដែល​សមត្ថកិច្ច​ដកហូត​បាន​រួម​មាន ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ហ្សូ៊មមើ​ ជា​របស់​ជន​រង​គ្រោះ​, សោ​ខ្សៀ​លេខ​៨​ចំនួន​១, សោ​ខ្សៀ​លេខ​១២​ចំនួន​២, ដែក​កាប់​ចំនួន​១, កូនកាំបិត​ចំនួន​៣, ក​ន្ទ្រៃ​សម្រាប់​កាត់​ខ្សែភ្លើង​ចំនួន​១, ដែកកេះ​ចំនួន​៣, កូនសោ​ម៉ូតូ​ចំ​នួ​២, កូនសោ​រថយន្ត​ចំនួន​១, ខ្សែភ្លើង​ចំនួន​២​សរសៃ​ និង​ ឧបករណ៍​សម្រាប់​ឆ្កឹះ​សោ​មួយ​ចំនួន ។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អធិការ​នគរបាល​ខណ្ឌដូនពេញ​ដើម្បី​ចាត់ ការ​ទៅ​តាម​ផ្លូវច្បាប់ ។ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ