ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​អះអាង​ពី​ការ​ចាប់ខ្លួន​ជនជាតិ​កា​ណា​ដា​​ម្នាក់

4 ឆ្នាំ មុន

ប្រទេស​ចិន​-​កា​ណា​ដា ៖ ចិន​អះអាង​កាលពី​ថ្ងៃ​ទី​១៥​កក្កដា ពី​ការ​ចាប់ខ្លួន​ជនជាតិ​កា​ណា​ដា​ម្នាក់ ទាក់ទិន​នឹង​ការ​រត់ពន្ធ​គ្រឿងញៀន​។ ការ​ចាប់ខ្លួន​នោះ​កើត​មាន​ខណៈ​ចិន​កំពុង​មាន​ភាព​តានតឹង​ខ្លាំង​ជាមួយ​កា​ណា​ដា​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក​GENG SHUANG​គូសបញ្ជាក់​ថា ការិយាល័យ​សន្តិសុខ​សាធារណៈ​ខេត្ត​សាន​ដុ​ង…

ប្រទេស​ចិន​-​កា​ណា​ដា ៖ ចិន​អះអាង​កាលពី​ថ្ងៃ​ទី​១៥​កក្កដា ពី​ការ​ចាប់ខ្លួន​ជនជាតិ​កា​ណា​ដា​ម្នាក់ ទាក់ទិន​នឹង​ការ​រត់ពន្ធ​គ្រឿងញៀន​។ ការ​ចាប់ខ្លួន​នោះ​កើត​មាន​ខណៈ​ចិន​កំពុង​មាន​ភាព​តានតឹង​ខ្លាំង​ជាមួយ​កា​ណា​ដា​។

អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក​GENG SHUANG​គូសបញ្ជាក់​ថា ការិយាល័យ​សន្តិសុខ​សាធារណៈ​ខេត្ត​សាន​ដុ​ង នា​ពេល​ថ្មី​ៗ​នេះ​រក​ឃ្រើ​ញ​រឿង​រត់ពន្ធ​គ្រឿងញៀន​មួយ ដែល​មានការ​ចូលរួម​របស់​បណ្ដា​និស្សិត​បរទេស ក្នុង​នោះ​មាន​ជនជាតិ​កា​ណា​ដា​ម្នាក់​។ លោក​បន្ត​ថា​រឿង​នោះ​បច្ចុប្បន្ន​ជា​កម្មវត្ថុ​នៃ​ការ​ស៊ើប​អង្កេត​មួយ​។ កំណត់ហេតុ​ត្រូវ​បាន​បញ្ជូន​ភ្លាម​ៗ​ទៅ​កាន់​បណ្ដា​ស្ថានទូត​នៃ​ប្រទេស​ដែល​ទាក់ទិន​។

ក្រសួងការបរទេស​កា​ណា​ដា​ប្រកាស​កាលពី​ថ្ងៃ​ទី​១៤​កក្កដា ពី​ការ​ចាប់ខ្លួន​បុរស​ជនជាតិ​កា​ណា​ដា​ម្នាក់​នៅ​ចិន​ក្នុង​ទីក្រុង​យ៉ា​ន​តៃ តែ​ពុំ​ផ្ដល់​ភាព​លម្អិត​ឡើយ ដោយ​លើក​ពី​ច្បាប់​កា​ណា​ដា​ស្ដី​ពី​កិច្ច​ការពារ​ព័ត៌មាន​របស់​បុគ្គល​។

ទំនាក់ទំនង​រវាង​ក្រុង​ប៉េ​កាំ​ង​និង​ក្រុង​អូ​តា​វ៉ា​ឆ្លងកាត់​ដំណាក់កាល​តានតឹង​មួយ ចាប់តាំងពី​ការ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​១​ធ្នូ​ឆ្នាំ​២០១៨ ក្នុង​ទីក្រុង​វ៉ា​ន​គូ​វ័​រ​តាម​សំណើ​អា​មេ​រិ​ក លោកស្រី​MENG WANZHOU​នាយិកា​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​តេ​ឡេ​កូ​ម​យក្ស​ចិន​HUAWEI​មក​។ តាំងពី​ពេល​នោះ​មក ចិន​បាន​ចាប់ខ្លួន​អតីត​អ្នកការទូត​កា​ណា​ដា​ម្នាក់​និង​អ្នក​ពិគ្រោះ​យោបល់​ម្នាក់​ជា​ជនជាតិ​កា​ណា​ដា​ដែរ​។ ការ​ឃុំឃាំង​អ្នក​ទាំង​២​នោះ​ត្រូវ​បានកា​ណា​ដា​ចាត់​ទុក​ថា ជា​ការ​សងសឹក​របស់​ក្រុង​ប៉េ​កាំ​ង​។ តុលាការ​ចិន​ក៏​កាត់ទោស​ប្រហារជីវិត​ដែរ ជនជាតិ​កា​ណា​ដា​២​រូប​ទៀត​ពី​បទ​រត់ពន្ធ​គ្រឿងញៀន ហើយ​ចិន​បាន​រាំង​ខ្ទប់​ការ​នាំ​ចូល​បណ្ដា​ផលិតផល​កសិកម្ម​កា​ណា​ដា​។

កាលពី​ថ្ងៃ​ទី​១០​កក្កដា​ប្រតិបត្តិការ​ប្រឆាំង​គ្រឿងញៀន​មួយទៀត ត្រូវ​បាន​ប៉ូលិស​ចិន​បើក​ធ្វើ​ក្នុង​ខេត្ត​ជាំំ​ង​ស៊ូ ដែល​នាំ​ទៅ​ដល់​ការ​ចាប់ខ្លួន​មនុស្ស​១៩​នាក់ ទាក់ទិន​នឹង​សាលា​ភាសា​មួយ​ដោយ​ក្នុង​នោះ​មាន​ជនជាតិ​អង់គ្លេស​៤​នាក់​។ តែ​រឿង​នោះ​ពុំ​មានការ​ទាក់ទិន​ជាមួយ​ជនជាតិ​កា​ណា​ដា ដែល​ចាប់ខ្លួន​នៅ​សាន​ដុ​ង​ឡើយ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ