ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាក់​បទបញ្ជា​មិន​ឲ្យ​យក​រថយន្ត​ស្លាក​លេខ​នគរបាល​ទៅ​ប្រើប្រាស់​ក្នុង​វិស័យ​ឯកជន

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ លោកស្នងការ​នគរបាល​ខេត្តសៀមរាប​ដាក់​បទបញ្ជា​មិន​ឲ្យ​យក​រថយន្ត​ស្លាក​លេខ​នគរបាល ទៅ​ប្រើប្រាស់​ក្នុង​វិស័យ​ឯកជន ថ្លែង​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​សេចក្តីណែនាំ​លេខ​០១៩ របស់ក្រសួងមហាផ្ទៃ នា​រសៀល​ថ្ងៃ​ទី​១៥ ខែកក្កដា​នេះ ។ លោក​ឧត្តមសេនីយ៍ទោ…

ខេត្តសៀមរាប ៖ លោកស្នងការ​នគរបាល​ខេត្តសៀមរាប​ដាក់​បទបញ្ជា​មិន​ឲ្យ​យក​រថយន្ត​ស្លាក​លេខ​នគរបាល ទៅ​ប្រើប្រាស់​ក្នុង​វិស័យ​ឯកជន ថ្លែង​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​សេចក្តីណែនាំ​លេខ​០១៩ របស់ក្រសួងមហាផ្ទៃ នា​រសៀល​ថ្ងៃ​ទី​១៥ ខែកក្កដា​នេះ ។

លោក​ឧត្តមសេនីយ៍ទោ ទិ​ត្យ ណា​រ៉ុ​ង ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បាន​ដាក់​បទបញ្ជា​ដល់​កម្លាំង​នគរបាល​ទាំងអស់ មិន​ត្រូវ​យក​រថយន្ត​ស្លាក​នគរបាល​ទៅ​ប្រើប្រាស់​ក្នុង​វិស័យ​ឯកជន ឬ​ឲ្យ​ជនបរទេស​ប្រើប្រាស់​រថយន្ត​ស្លាក​លេខ​រដ្ឋ​ជា​ដាច់ខាត ជា​ពិសេស​កងកម្លាំង​នគរបាល និង​អាវុធ​មិន​ត្រូវ​ឲ្យ​មានការ​ចេញ​ទៅ​ការពារ​តាម​ក្លឹ​ប​កម្សាន្ត ខារ៉ាអូខេ ឬ ការពារ​វិស័យ​ឯកជន ដែល​ផ្ទុយ​ពី​សេចក្តីណែនាំ​ជា​ដាច់ខាត ។

ក្នុង​ឱកាស​នោះ​ដែរ​លោកស្នងការ​នគរបាល​ខេត្ត​បាន​ក្រើនរំលឹក​ដល់​ថ្នាក់ដឹកនាំ​ទាំងអស់​ត្រូវ​បង្កើន​ការ​គ្រប់គ្រង​ការ​ដឹកនាំ និង​ការ​ចាត់ចែង​កងកម្លាំង​ក្រោម​ឱវាទ​ឲ្យ​បាន​ល្អ​ក្នុង​ការ​បំពេញភារកិច្ច​ស្នូល​របស់​ខ្លួន ដោយ​អនុវត្តន៍​តាម​អនុសាសន៍​អភិក្រម​ទាំង​៥ ចំណុច​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​១- ឆ្លុះកញ្ចក់ ២- ងូតទឹក ៣- ដុសក្អែល ៤-​ព្យាបាល ៥- វះកាត់ ជា​ពិសេស​កម្លាំង​នគរបាល​ទាំងអស់​ត្រូវ​បង្កើន​ការ​យកចិត្តទុកដាក់​បន្ថែម​ទៀត ក្នុង​ការ​បង្ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ សំដៅ​រក្សា​ការពារ​ធានា​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សង្គម ជូន​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ