ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំងឺ​ប៉េ​ស​ជ្រូក​អាហ្វ្រិក​កំពុង​រាលដាល​ឆ្លង​តាម​បណ្តា​ខេត្ត​ភាគ​ខាងកើត​នៃ​ប្រទេស​កម្ពុជា

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ ក្រោយ​ពេល​ដែល​ជំងឺ​ប៉េ​ស​ជ្រូក​អាហ្វ្រិក​កំពុង​រាលដាល​ជំងឺឆ្លង​តាម​បណ្តា​ខេត្ត​ភាគ​ខាងកើត​នៃ​ប្រទេស​កម្ពុជា មន្ត្រី​ជំនាញ​ខេត្តបន្ទាយមានជ័យ​មាន​វិធានការ​ទប់ស្កាត់​និង​ការពារ ។ លោក​ហ៊ុយ ទូច ប្រធាន​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា ក្រោយ​មានការ​ណែនាំ​ពី​ក្រសួងកសិកម្ម…

បន្ទាយ​មាន​ជ័យ ៖ ក្រោយ​ពេល​ដែល​ជំងឺ​ប៉េ​ស​ជ្រូក​អាហ្វ្រិក​កំពុង​រាលដាល​ជំងឺឆ្លង​តាម​បណ្តា​ខេត្ត​ភាគ​ខាងកើត​នៃ​ប្រទេស​កម្ពុជា មន្ត្រី​ជំនាញ​ខេត្តបន្ទាយមានជ័យ​មាន​វិធានការ​ទប់ស្កាត់​និង​ការពារ ។

លោក​ហ៊ុយ ទូច ប្រធាន​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា ក្រោយ​មានការ​ណែនាំ​ពី​ក្រសួងកសិកម្ម និង​រុក្ខា​ប្រ​ម៉ា​ញ់ និង​នេសាទ ដាក់​វិធានការ​ពី​មន្ទី​ជំនាញ ហើយ​មន្ត្រី​ជំនាញ​បាន​ទប់ស្កាត់​ជ្រូក​ដែល​នាំ​ចូល​តាម​បណ្តា​ខេត្ត​ដែល​ព្រួយបារម្ភ​មាន​ជំងឺ​ប៉េ​ស​ជ្រូក​អាហ្វ្រិក​ត្រូវ​ពិនិត្យ​ទាំង​យប់ និង​ថ្ងៃ នៅ​ព្រំប្រទល់​ខេត្តសៀមរាប និង​ខេត្តបាត់ដំបង ។ លោក​បាន​បញ្ជាក់​ថា មន្ត្រី​ជំនាញ​ក្រៅពី​ទប់ស្កាត់​តាម​ព្រំប្រទល់​បាន​ចុះ​ពិនិត្យ​តាម​ទី​សត្វឃាត​កាប់​ជ្រូក​លក់​មុន និង​កាប់​សាច់​ត្រូវ​អោយ​មន្ត្រី​ជំនាញ​ជ្រូក​នាំ​ចូល ឬ​ជ្រូក​ចិញ្ចឹម​ក្នុងស្រុក​ធ្វើការ​ពិនិត្យ​អោយ​បាន​ច្បាស់ ហើយ​បោះត្រា​បញ្ជាក់​ពី​មន្ត្រី​ជំនាញ​ទើបត្រូវ​បាន​ដាក់​ក្នុង​ទីផ្សារ​ក្នុង​ខេត្តបន្ទាយមានជ័យ ហើយ​មន្ត្រី​ជំនាញ​ត្រូវ​បាន​ចុះ​ពិនិត្យ​នៅ​តាម​ទីផ្សារ តាម​តូប​លក់​សាច់​ជ្រូក​ណា​គ្មាន​ត្រា​បញ្ជាក់​ពី​មន្ត្រី​ជំនាញ​ទេ ត្រូវ​បាន​ពិនិត្យ និង​ណែនាំ​បើ​មាន​លើក​ក្រោយ​ទៀត ត្រូវ​មាន​វិធានការ​តាម​ច្បាប់ ។

រោគ​សញ្ញា​នៃ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក ជ្រូក​ឡើង​កំ​ដៅ​ខ្ពស់ ជ្រូក​មេ​មានកូន​រលូត​កូន​ងាប់ ស្បែក​ឡើង​កន្ទួល​ឈាម ជ្រូក​ពិបាក​ដកដង្ហើម ក្អួត មាន​ស្នាម​ជាំ​លើ​ស្លឹកត្រចៀក ពោះ និង​ជើង​ក្រោយ លាមក​រាគ​លាយ​ឈាម ពេល​ខ្លះ​ជ្រូក​អាច​ងាប់​ភ្លាម​ៗ​ដោយ​មិនឃើញ​មាន​រោគ​សញ្ញា​អ្វី​ទាំងអស់​ក៏​មាន ត្រូវ​ប្រុង​ប្រយ័ត្ន ។

លោក ហ៊ុយ ទូច បាន​បញ្ជាក់​ថា មន្ត្រី​ជំនាញ​បាន​ចុះ​ពិនិត្យ​ទីតាំង​ចិញ្ចឹម ឬ​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក ត្រូវ​បាន​សហការ​ជាមួយ​ម្ចាស់​កសិដ្ឋាន ដើម្បី​បាញ់ថ្នាំ​ការពារ​ជំងឺ​ប៉េ​ស​ជ្រូក​អាហ្វ្រិក​ហើយ​ត្រូវ​ទប់ស្កាត់ និង​ការពារ​មិន​អោយ​រាលដាល​ដល់​ខេត្ត​ជាប់​ជាយ​ដែន នៅ​ប៉ែក​ខាងលិច​នៅ​ប្រទេស​កម្ពុជា ។

លោក​បាន​បញ្ជាក់​ថា ជា​ការ​ព្រួយបារម្ភ​នោះ​អាច​ទប់ស្កាត់​ជ្រូក​រស់​មិន​អោយ​ចូល​បាន តែ​សាច់​ជ្រូក​ប្រលាក់​ហាល​គ្រាម​ដែល​ត្រូវ​បាន​ឈ្មួញ​ទិញ​នាំ​ចូល​លក់​តាម​ទីផ្សារ​អាច​ឆ្លង​បាន​ដូច​គ្នា​ព្រោះថា សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​ភាព​ធន់​វីរុស​ប៉េស្ត​ជ្រូក នៅ​ក្នុង​ផលិតផល​សាច់​ជ្រូក​និង​បរិស្ថាន​ដូច​សាច់​ជ្រូក​ប្រឡាក់ រយៈពេល​ដែល​អាចរ​ស់បាន​១៨២​ថ្ងៃ និង​សាច់​ចំអិន (​អតិ​ប្ប​មា​ណ​៣០​នាទី ក្នុង​សីតុណ្ហភាព​៧០​អង្សា​សេ សាច់​ស្ងួត​បាន​រយៈពេល​ដែល​អាចរ​ស់បាន​៣០០​ថ្ងៃ សាច់​ជ្រូក​ក្លា​សេ រយៈពេល​ដែល​អាចរ​ស់បាន​១១០​ថ្ងៃ ទ្រុង​ជ្រូក​ដែល​មាន​មេរោគ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​រយៈពេល​ដែល​អាចរ​ស់បាន​១​ខែ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ