ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកជំនន់​នៅ​អា​ស៊ី បាក់​ដី និង​ស្លា.ប់មនុស្ស​​ច្រើន​សិប​នាក់

5 ឆ្នាំ មុន

អា​ស៊ី​ខាងត្បូង ៖ យោង​តាម​អាជ្ញាធរ​ថា ទឹកជំនន់​និង​ការ​បាក់​ដី​មក​ពី​ភ្លៀង​ធ្លាក់​ខ្លាំង បណ្ដាល​ឲ្យ​មនុស្ស​ច្រើន​សិប​នាក់​ស្លាប់​នៅ​នេ​បាល់​ និង​ក្នុង​បណ្ដា​ជំរំ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​នៅ​បង់​ក្លា​ដែ​ស ដែល​នៅ​ទីនោះ​ជម្រក​ជិត​៥០០០​រង​ការ​បំផ្លាញ​។ តាម​អ្នកនាំពាក្យ​ប៉ូលិស​នេ​បាល់​ថា នៅ​ប្រទេស​នោះ​មនុស្ស​យ៉ាងតិច​៥០​នាក់​បាន​ត្រូវ​ស្លាប់ ហើយ​៣៣​នាក់​ទៀត​បាត់​ខ្លួន​កំពុង​តាម​រុករក…

អា​ស៊ី​ខាងត្បូង ៖ យោង​តាម​អាជ្ញាធរ​ថា ទឹកជំនន់​និង​ការ​បាក់​ដី​មក​ពី​ភ្លៀង​ធ្លាក់​ខ្លាំង បណ្ដាល​ឲ្យ​មនុស្ស​ច្រើន​សិប​នាក់​ស្លាប់​នៅ​នេ​បាល់​ និង​ក្នុង​បណ្ដា​ជំរំ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​នៅ​បង់​ក្លា​ដែ​ស ដែល​នៅ​ទីនោះ​ជម្រក​ជិត​៥០០០​រង​ការ​បំផ្លាញ​។

តាម​អ្នកនាំពាក្យ​ប៉ូលិស​នេ​បាល់​ថា នៅ​ប្រទេស​នោះ​មនុស្ស​យ៉ាងតិច​៥០​នាក់​បាន​ត្រូវ​ស្លាប់ ហើយ​៣៣​នាក់​ទៀត​បាត់​ខ្លួន​កំពុង​តាម​រុករក ខណៈ​មនុស្ស​ជាង​១.១០០​នាក់​បាន​ត្រូវ​ជួយ​សង្គ្រោះ​។ ភ្លៀង​បាន​ធ្លាក់​យ៉ាង​ខ្លាំង​ចាប់តាំងពី​ថ្ងៃ​ទី​១១​កក្កដា​មក ក្នុង​តំបន់​ជា​ច្រើន​នៃ​ប្រទេស​នេ​បាល់ ពិសេស​នៅ​តាម​បណ្ដា​តំបន់​នា​ភាគ​ខាងកើត និង​នៅ​តាម​បណ្ដា​តំបន់​វាលរាប​ភាគ​ខាងត្បូង​ប្រទេស​។

នៅ​តាម​បណ្ដា​ជំរំ​ជនភៀសខ្លួន​រ៉ូ​ហី​ុ​ង​យ៉ា នា​ភាគ​អាគ្នេយ៍​ប៉ង់​ក្លា​ដែ​សគឺ​ក្នុង​តំបន់​COX’BAZAR ដែល​មាន​ជនភៀសខ្លួន​រ៉ូ​ហី​ុ​ង​យ៉ា​កាន់សាសនា​អ៊ិ​ស្លា​ម រត់​ភៀសខ្លួន​ចេញពី​ប្រទេស​មី​យ៉ា​ន់​ម៉ា​ជាង​៩០០.០០០​នាក់ ក៏​រង​ការ​ប៉ះពាល់​ដោយ​ទឹកជំនន់​ដែរ ជាមួយ​មនុស្ស​ស្លាប់​យ៉ាងតិច​១០​នាក់ ហើយ​មនុស្ស​ប្រមាណ​ជា​៥០.០០០​នាក់​រង​ការ​ប៉ះពាល់ ចាប់តាំងពី​ដើមខែ​កក្កដា​មក​។

នេះ​បើ​តាម​របាយការណ៍​មួយ​របស់​អ​.​ស​.​ប​។ អ្នកនាំពាក្យ​ម្នាក់​របស់​អង្គការ​អន្តោប្រវេសន៍​អន្តរជាតិ​បញ្ជាក់​ថា ខ្ទម​របស់​ពួក​ជនភៀសខ្លួន​ដល់​ទៅ​៤.៨៨៩​រង​ការ​បំផ្លាញ​។

ចំណែក​នៅ​ភាគ​ឦសាន​ឥណ្ឌា​ក៏​រង​ការ​ប៉ះពាល់​ដោយ​ទឹកជំនន់​ដែរ ដោយ​សម្លាប់​មនុស្ស​យ៉ាងតិច​១១​នាក់​ក្នុង​រដ្ឋ​អាសា​ម​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ