ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះ​រញ្ជួយ​ដី​កម្រិត ៧,៤ រ៉ិ​ច​ទ័​រ​វា.យប្រហារ​ភាគ​ខាងជើង​ជប៉ុន ជំរុញ​ការ​ព្រមាន​រលក​យក្ស​ស៊ូ​ណា​មិ

1 នាទី មុន

ប្រទេស​ជប៉ុន ៖ ការ​ព្រមាន​អំពី​រលក​យក្ស​ស៊ូ​ណា​មិ ជាមួយនឹង​ការ​គំរាមកំហែង​នៃ​រលក​យក្ស​រហូត​ដល់ ៣ ម៉ែត្រ ត្រូវ​បាន​ចេញផ្សាយ​នៅ​រសៀល​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០២៦ (​ម៉ោង​នៅ​ជប៉ុន​)…

ប្រទេស​ជប៉ុន ៖ ការ​ព្រមាន​អំពី​រលក​យក្ស​ស៊ូ​ណា​មិ ជាមួយនឹង​ការ​គំរាមកំហែង​នៃ​រលក​យក្ស​រហូត​ដល់ ៣ ម៉ែត្រ ត្រូវ​បាន​ចេញផ្សាយ​នៅ​រសៀល​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០២៦ (​ម៉ោង​នៅ​ជប៉ុន​) សម្រាប់​ខេត្ត Iwate, Aomori និង Hokkaido ភាគ​ខាងជើង​ប្រទេស​ជប៉ុន បន្ទាប់​ពី​ការ​រញ្ជួយ​ដី​កម្រិត ៧,៤ រ៉ិ​ច​ទ័​របា​ន​វាយប្រហារ​ឆ្នេរសមុទ្រ Iwate​។

ពិធីករ​ទូរទស្សន៍​ជប៉ុន NHK ម្នាក់ បាន​ជំរុញ​ឱ្យ​ប្រជាជន​នៅ​ក្នុង​តំបន់​ផ្លាស់​ទី​ទៅ​រក​កន្លែង​ខ្ពស់​ៗ ឆ្ងាយ​ពី​ទន្លេ និង​ឆ្នេរសមុទ្រ បន្ទាប់​ពី​ទីភ្នាក់ងារ​ឧតុនិយម​ជប៉ុន បាន​រាយការណ៍​ពី​គ្រោះ​រញ្ជួយ​ដី​កម្រិត ៧,៤ រ៉ិ​ច​ទ័​រ ដែល​បាន​វាយប្រហារ​នៅ​ជម្រៅ ១០ គីឡូម៉ែត្រ​នៃ​ឆ្នេរសមុទ្រ Iwate វេលា​ម៉ោង ៤:៥៣ នាទី​រសៀល ម៉ោង​ក្នុងស្រុក ដែល​ត្រូវ​នឹង​ម៉ោង ២:៥៣​នាទី ម៉ោង​នៅ​កម្ពុជា​។

ទីភ្នាក់ងារ​ឧតុនិយម​ជប៉ុន​បាន​ចេញផ្សាយ​បញ្ជី​ពេញលេញ​នៃ​ការ​ព្រមាន និង​ការ​ណែនាំ​ស្តី​អំពី​រលក​យក្ស​ស៊ូ​ណា​មិ សម្រាប់​ខេត្ត Iwate, Aomori និង Hokkaido ជាមួយនឹង​ការ​ណែនាំ​ឱ្យ​ប្រុង​ប្រយ័ត្ន ដែល​ត្រូវ​បាន​ចេញផ្សាយ​សម្រាប់​ផ្នែក​ផ្សេង​ទៀត​នៃ​ឆ្នេរសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក​នៃ​ខេត្ត Miyagi និង Fukushima ផង​ដែរ ដោយ​កម្ពស់​ទឹក​អាច​ឡើង​ដល់ ១ ម៉ែត្រ​នៅ​ក្នុង​តំបន់​ទាំងនោះ​។

ប្រតិបត្តិ​ករ​រថភ្លើង​ល្បឿន​លឿន Tohoku Shinkansen បាន​ប្រកាស​អំពី​ការ​ផ្អាក​សេវាកម្ម​រវាង​ស្ថានីយ៍​ទីក្រុង​តូ​ក្យូ និង​ស្ថានីយ៍ Shin-Aomori ដោយសារ​តែ​ការ​រញ្ជួយ​ដី​។ រីឯ​ក្រុមហ៊ុន​ថាមពល​អគ្គិសនី​តូ​ក្យូ ក៏​បាន​រាយការណ៍​ថា ខ្លួន​កំពុង​តែ​ពិនិត្យ​មើល​ថា តើ​ការ​រញ្ជួយ​ដី​បាន​បង្ក​បញ្ហា​ណាមួយ​នៅ​រោងចក្រ​ថាមពលនុយក្លេអ៊ែរ Fukushima Daiichi និង Fukushima Daini របស់​ខ្លួន​ដែរ​ឬទេ​។ ស្រប​ពេល​ដែល​ក្រុមហ៊ុន​ថាមពល​អគ្គិសនី Tohoku កំពុង​តែ​ធ្វើការ​ត្រួតពិនិត្យ​ស្រ​ដៀង​គ្នា​នេះ នៅ​រោងចក្រ​ថាមពលនុយក្លេអ៊ែរ Onagawa របស់​ខ្លួន​ក្នុង​ខេត្ត Miyagi និង​រោងចក្រ​ថាមពលនុយក្លេអ៊ែរ Higashidori ក្នុង​ខេត្ត Aomori​។ ប្រតិបត្តិ​ករ​រោងចក្រ​ថាមពលនុយក្លេអ៊ែរ Fukushima Daini នៅ​ក្នុង​ខេត្ត Fukushima បាន​អះអាង​ថា រហូត​មក​ដល់​ពេល​នេះ មិន​ទាន់​មាន​របាយការណ៍​អំពី​ភាព​មិន​ប្រក្រតី​ណាមួយ​នៅ​ក្នុង​រោងចក្រ​នេះ​នៅឡើយ​ទេ​៕ ប្រភព ៖ NHK និង BBC

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ