ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំធ្វើគំរូមិនល្អ! សមត្ថកិច្ចតាមរកបុរសម្នាក់ប្រើ សម្តីមិនសមរម្យដាក់ជនបរទេសបន្ទាប់ពីធ្លាយវីដេអូលើបណ្តាញសង្គម

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​គំ​រា​.​មរ​ក​វា​.​យ​ទៅ​លើ​ជនបរទេស​ម្នាក់ នៅ​ក្បែរ​របង​វត្ត​ឧណ្ណាលោម ដែល​ផ្សព្វផ្សាយ​ក្នុង​បណ្ដាញ​សង្គម គឺជា​ជនអនាថា គ្មាន​ទីលំនៅ​ពិតប្រាកដ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​យក​មក​សួរនាំ ។ នេះ​បើ​យោង​តាម​ផេ​ក…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​គំ​រា​.​មរ​ក​វា​.​យ​ទៅ​លើ​ជនបរទេស​ម្នាក់ នៅ​ក្បែរ​របង​វត្ត​ឧណ្ណាលោម ដែល​ផ្សព្វផ្សាយ​ក្នុង​បណ្ដាញ​សង្គម គឺជា​ជនអនាថា គ្មាន​ទីលំនៅ​ពិតប្រាកដ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​យក​មក​សួរនាំ ។ នេះ​បើ​យោង​តាម​ផេ​ក ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ប្រកាស​នា​យប់​ថ្ងៃ​ទី​១៩ ខែមេសា​នេះ ។

ក្រោយ​មានការ​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម​ជា​សាធារណៈ មាន​បុរស​ម្នាក់​បាន​ប្រើ​សម្ដី​មិន​សមរម្យ និង​គំ​រា​.​មរ​ក​វា​.​យ​ទៅ​លើ​ជនបរទេស​ម្នាក់ ជា​អ្នកទេសចរ ខណៈ​ជនបរទេស​នោះ​live រូបភាព​វី​ដេ​អូ ហើយ​គាត់​គ្រាន់​និយាយ​សួរនាំ​សុខ​ទុក​ធម្មតា​ទៅ​លើ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ នៅ​ក្បែរ​របង​វត្ត​ឧណ្ណាលោម ដោយ​រូបភាព​នេះ ត្រូវ​បាន​ជនបរទេស​នោះ​យក​ផ្សព្វផ្សាយ​នៅ​ក្នុង​បណ្តាញ​សង្គម ។

នា​ព្រឹក​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០២៦ ត្រូវ​បាន​នគរបាល​ខណ្ឌដូនពេញ ចុះ​ធ្វើការ​ស្រាវជ្រាវ​បន្ទាន់ និង​បាន​សាកសួរ​បងប្អូន​ប្រជាពលរដ្ឋ និង​អ្នក​រត់​ម៉ូតូ​កង់​បី នៅ​ក្បែរ​ទីតាំង កើតហេតុ​ផង​ដែរ ។
ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​៩ ខែមេសា ឆ្នាំ​២០២៦ មក​ម្លេះ ស្ថិត​នៅ​ក្បែរ​របង​វត្ត​ឧណ្ណាលោម នៅ​មូលដ្ឋាន​សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។

បច្ចុប្បន្ន​អនុវត្ត​តាម​បទបញ្ជា​ផ្ទាល់​ពី​ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ កម្លាំង​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ រួម​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ជ័យ​ជំនះ ចុះ​ទៅ​ដល់ទី​តាំង​កើតហេតុ បាន​ធ្វើការ​ស្រាវជ្រាវ​បុរស​ដែល​ឈ្លោះ និង​រក​វាយ​ទៅ​លើ​ជនបរទេស ជា​ជនអនាថា គ្មាន​ទីលំនៅ​ច្បាស់លាស់ ដើរ​គ្រប់​ទីកន្លែង និង​ដេក​តាម​ទី​សាធារណៈ ។

កាលពី​ថ្ងៃ​កើតហេតុ មាន​សប្បុរសជន មក​ចែក​អំណោយ ដល់​អ្នក​ធាក់​ស៊ី​ក្លូ ហើយ​ជន​នោះ ក៏​បាន​នៅ​ជិត​ទីនោះ​សុំ​អំណោយ​ដែរ ហើយ​ស្រាប់តែ​មាន​ជនបរទេស​ដើរមក live វី​ដេ​អូ និយាយ​ទៅ​កាន់​បុរស​នោះ​ក្នុង​គោលបំណង​ល្អ តែ​បុរស​នោះ​បាន​ប្រើ​ពាក្យ​សំដី​មិន​សមរម្យ​និង​គំ​រា​.​មរ​ក​វាយ​ទៅ​លើ​ជនបរទេស​ថា កុំ​live ។ ករណី​នេះ​កម្លាំង​នគរបាល និង​បន្ត​ស្រាវជ្រាវ​រក​បុរស​នោះ​នាំ​មក​សួរនាំ ដើម្បី​អនុវត្ត​តាម​ជំនាញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ