ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជនដៃដល់​បា.ញ់​សម្លា.ប់​អតីតប្រពន្ធ​ក្នុង​ហាងអ៊ុត​សក់ ម្តុំ​ផ្សារ​ទួល​ពង្រ ជាប់ចោ.ទ​២​បទល្មើស ប្រ​ឈម​ជាប់គុ.ក​អស់​មួយ​ជីវិត​

4 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ទិ​ត​សុ​ទ្ធី បូ​រ៉ា​ឆាត ចៅក្រម​ស៊ើបសួរ​សា លា​ដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០២៦…

រាជធានី​ភ្នំពេញ ៖ លោក ទិ​ត​សុ​ទ្ធី បូ​រ៉ា​ឆាត ចៅក្រម​ស៊ើបសួរ​សា លា​ដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០២៦ បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ជនសង្ស័យ​ជា​ឃាតករ​ធ្វើ​សកម្ម​ភា ព​បាញ់​សម្លាប់​ស្ត្រី​ម្នាក់​នៅ​ហាង អ៊ុតសក់ “​តូប​សាឡ​ន​”​ផ្សារ​ទួល ពង្រ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​សែន​ជ័យ ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ក្រោម​ការ​ចោទប្រកាន់​ពី​បទ​.​ឃាតកម្ម​គិត​ទុកជា មុន (​អាវុធ​ខ្លី​បាញ់ និង​វាយ​ក្បាល​) និង​ប្រើប្រាស់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​១២ ខែមេសា ឆ្នាំ​២០២៦ បទ ល្មើស​ដែល​បញ្ញត្តិ​ឲ្យ​ផ្តន្ទាទោស​តាម​មាត្រា ២០០ និង​មាត្រា ៤៩ ០ នៃ​ក្រមព្រហ្មទណ្ឌ ។

យោង​តាម​ការ​ចោទប្រកាន់​លើ​បទល្មើស ឃាតកម្ម​គិត​ទុកជា​មុន មាត្រា ២០០ ៖ គឺជា​អំពើ​សម្លាប់​មនុស្ស​ដោយ​គិត​ទុកជា​មុន ឬ​ដោយ​ការ​ពួនស្ទាក់ ។ ការ​គិត​ទុកជា​មុន គឺជា​គម្រោង​ដែល​បង្កើត​ឡើង​មុន​អំពើ​បៀតបៀន​ទៅ​លើ​រូប​បុគ្គល​នៃ​ជន​រង​គ្រោះ ។ ការ​ពួនស្ទាក់ គឺជា​អំពើ​ឃ្លាំចាំ​បុគ្គល​ណា​ម្នាក់ ក្នុង​រយៈពេល​មួយ​រយៈ ដើម្បី​ប្រព្រឹត្ត​អំពើ​បៀតបៀន​ទៅ​លើ​រូប​បុគ្គល​ជន​រង​គ្រោះ ។ ឃាតកម្ម​គិត​ទុកជា​មុន ត្រូវ​ផ្តន្ទាទោស​លើ​ជនជាប់ចោទ ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត ។ ចំណែក​មាត្រា ៤៩០ កាន់កាប់ និង​ប្រើប្រាស់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត ត្រូវ​ផ្តនទាទោស​ដាក់​ពន្ធនាគារ​ពី ៦ ខែ ទៅ ៣ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១ លាន ទៅ ៦ លាន​រៀល ។

សូម​ជម្រាប​ថា ដោយ​អនុវត្ត​តាម​បទបញ្ជា​ផ្ទាល់​ពី​ឯកឧត្តម ឧត្តម សេនីយ៍​ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ ​លោក​ឧត្តមសេនីយ៍ត្រី ប៊ុ​ន សត្យា ស្នងការ​រង ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ លោក​ឧត្តមសេនីយ៍ទោ លី ប៊ុ​ន​អេ​ង ស្នងការ​រង ទទួល​ដឹកនាំ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល លោក​ឧត្តមសេនីយ៍ទោ ញ៉ុ​ង រស់​មេត្តា ស្នងការ​រង​ទទួល​ដឹកនាំ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ បាន​ដឹកនាំ​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ សហការ​ជាមួយ​កម្លាំង​ស្នងការដ្ឋាន​នគរ​បា ល​ខេត្តកំពង់ចាម បាន​ធ្វើការ​ស្រាវជ្រាវ ឃាត់ខ្លួន​ជនសង្ស័យ​ចំ​នួ ន​១​នាក់ ពាក់ព័ន្ធ​ករណី​ឃាតកម្ម​គិត​ទុកជា​មុន​នៅ​ចំណុច​ហាង អ៊ុតសក់​មួយ​កន្លែង ផ្សារ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​ថ្ងៃ​ទី​១២ ខែមេសា ឆ្នាំ​២០២៦ ។

ជនសង្ស័យ​ឈ្មោះ ធួ​ក ជី ហៅ​អា​ជី ភេទ​ប្រុស អាយុ​៣៩ ឆ្នាំ រស់នៅ​បន្ទប់​ជួល​លេខ​១៥២ ស្ថិត​នៅ​ភូមិ​ត្រពាំង​ថ្លឹង​៣ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ត្រូវ​បាន​ឃាត់ខ្លួន​នៅ​ត្រង់​ចំណុច​ក្នុង​ព្រៃ ភូមិ​ត្រើ​ង ឃុំ​មៀន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម កាលពី​ថ្ងៃ​ទី​១៥ ខែមេសា ឆ្នាំ​២២៦ ។

ការ​ឃាត់ខ្លួន​ជនសង្ស័យ​គឺ​ជាប់​ពាក់​ពន្ធ​អំពើ​ឃាតកម្ម ចូល​បាញ់​សម្លាប់​ជន​រង​គ្រោះ​ជន​រង គ្រោះ​ឈ្មោះ ជុន តឿ ភេទ​ស្រី អាយុ​២២ ឆ្នាំ នៅ​ក្នុង​ហាង អ៊ុត សក់ ផ្សារ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ខណៈ​ការ​បាញ់ប្រហារ​ភ្លាម​នោះ​ជនសង្ស័យ​ជា​ឃាតករ បាន​រត់គេច​ខ្លួន​ចេញពី​កន្លែង​កើតហេតុ​ប៉ុន្តែ​៣​ថ្ងៃក្រោយ មក សមត្ត​កិច្ច​ក៏​តាម​ចាប់ខ្លួន​មក​វិញ​ដល់​ខេត្តកំពង់ចាម ។

សូម​ជម្រាប​ទៀត​ថា ជនសង្ស័យ​និង​រង​គ្រោះ​អតីត​ជា​ប្តី​ប្រពន្ធ តែ​បាន​បែកបាក់​គ្នា​រយៈពេល​ជាង​១​ខែ ដោយ​មូលហេតុ​ពួក​គេ​រស់ នៅ​មិន​ចុះសម្រុង​នឹង​គ្នា ទើប​បុរស​អតីត​ជា​ប្តី​កើត​មាន​គុំនុំ​ចង​អា ឃាត ចូល​បាញ់​សម្លាប់​អតីត​ប្រពន្ធ​ដល់​ក្នុង​ហាង​ធ្វើ​សាឡ​ន តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ