ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរគា.ស់ផ្ទះនៅស្រុកសាមគ្គីមុនីជ័យ អស់លក្ខណ៍ក្រោយម្ចាស់ផ្ទះដាក់ពាក្យបណ្ដឹងមកកាន់សមត្ថកិច្ច

1 នាទី មុន

ខេត្តកំពង់ស្ពឺ ៖ អធិការ​រ​ដ្ឋា​ន​នគរបាល​ស្រុក​សាមគ្គី​មុនី​ជ័យ បាន​ប្រកាស​នា​យប់​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០២៦​នេះ​ថា ៖ កម្លាំង​នគរបាល​ស្រុក​សាមគ្គី​មុនី​ជ័យ បង្ក្រាប​ចោរ​គាស់​ផ្ទះ​ម្នាក់​ភ្លាម​ៗ ក្រោយ​ធ្វើ​សកម្មភាព​លួច​ធុងបាស់…

ខេត្តកំពង់ស្ពឺ ៖ អធិការ​រ​ដ្ឋា​ន​នគរបាល​ស្រុក​សាមគ្គី​មុនី​ជ័យ បាន​ប្រកាស​នា​យប់​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០២៦​នេះ​ថា ៖ កម្លាំង​នគរបាល​ស្រុក​សាមគ្គី​មុនី​ជ័យ បង្ក្រាប​ចោរ​គាស់​ផ្ទះ​ម្នាក់​ភ្លាម​ៗ ក្រោយ​ធ្វើ​សកម្មភាព​លួច​ធុងបាស់ និង​ម៉ូ​ទ័​រ​ពី​ប្រជាពលរដ្ឋ ។

អធិការ​រ​ដ្ឋា​ន​នគរបាល​ស្រុក​សាមគ្គី​មុនី​ជ័យ បាន​បន្ត​ថា ដោយ​អនុវត្ត​តាម​ការ​ដឹកនាំ​បញ្ជា​ដ៏​ខ្ពង់ខ្ពស់ ពី​លោក​ឧត្ដមសេនីយ៍ទោ ឃឹម សុក​ខៃ ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​សាមគ្គី​មុនី​ជ័យ បង្ក្រាប​ករណី​វាយ​ទ្វា​ផ្ទះ​លួច​ទ្រព្យសម្បត្តិ​(​លួច​ធុងបាស់ និង​ម៉ូ​ទ័​រ​) ។

នៅ​ថ្ងៃ​ទី​១៩ ខែមេសា​ឆ្នាំ​២០២៦ វេលា​ម៉ោង​១០: ៣០​នាទី ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ចាន់​សែន នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សាមគ្គី​មុនី​ជ័យ បាន​ទទួល​ពាក្យបណ្តឹង​ពី​ឈ្មោះ មា​ជ ទុំ ភេទ​ស្រី អាយុ​៦២​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​អំពិល ឃុំ​ចាន់​សែន ស្រុក​សាមគ្គី​មុនី​ជ័យ បាន​ប្តឹង​ទៅ​លើ​ជនសង្ស័យ​ឈ្មោះ ថាវ បូ​រី ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ក្នុងភូមិ​ព្រៃ​ជង្រុក ឃុំ​មាន​ជ័យ ស្រុក​សាមគ្គី​មុនី​ជ័យ ថា​កាលពី​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០២៦ ម៉ោង​១៧​និង​១០​នាទី ជនសង្ស័យ​ខាងលើ បាន​វៃ​សោ​បើកទ្វា​ផ្ទះ​ចូល​លួច​ធុងបាស់ និង​ម៉ូតូ​ទ័​រ​របស់​គាត់ ។

ក្រោយ​ទទួល​ពាក្យបណ្ដឹង​ពី​ជន​រង​គ្រោះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ យក​មក​សាកសួរ រូបគេ​ក៏​ឆ្លើយ​សារភាព​ថា រូបគេ​ពិតជា​បាន​គាស់​ទ្វា​ផ្ទះ​របស់​ជន​រង​គ្រោះ​ចូល​លួច​ធុងបាស់ និង​ម៉ូ​ទ័​រ​ពិតប្រាកដ​មែន ។

ចំពោះ​វត្ថុ​តាង​ដកហូត​: ធុងបាស់​ចំនួន​០២​គ្រាប់ ម៉ូ​ទ័​រ​០១​គ្រឿង កំណាត់ឈើ​សម្រាប់​វាយ​សោរ​ផ្ទះ​០១​ដើម និង​មេសោរ​០១​គ្រាប់ ។
បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សាមគ្គី​មុនី​ជ័យ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​បន្ត ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ