ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យុះ​ទី​៤ ឈ្មោះ​ស៊ី​ន​ឡា​គូ ធ្វើ​ឲ្យ​តំបន់​មួយ​ចំនួន​របស់​កម្ពុជា​មាន​ភ្លៀង​ធ្លាក់​ ជាមួយ​ខ្យល់​កន្ត្រាក់ និង​ផ្គរ ​រន្ទះ

52 វិនាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​ព្យុះ​ទី​៤ ​មានឈ្មោះ​ស៊ី​ន​ឡា​គូ ធ្វើ​ឱ្យ​តំបន់​មួយ​ចំនួន​របស់​កម្ពុជា​មាន​ភ្លៀង​​ធ្លាក់​ជាមួយ​ខ្យល់​កន្ត្រាក់ និង​ផ្គរ​រន្ទះ ​។ ​នេះ​បើ​តាម​ការ​ប្រកាស​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ ។…

រាជធានី​ភ្នំពេញ​ ៖ ​ព្យុះ​ទី​៤ ​មានឈ្មោះ​ស៊ី​ន​ឡា​គូ ធ្វើ​ឱ្យ​តំបន់​មួយ​ចំនួន​របស់​កម្ពុជា​មាន​ភ្លៀង​​ធ្លាក់​ជាមួយ​ខ្យល់​កន្ត្រាក់ និង​ផ្គរ​រន្ទះ ​។ ​នេះ​បើ​តាម​ការ​ប្រកាស​របស់​ក្រសួង​ធនធានទឹក និង​ឧតុ
និយម​ ។

ក្រសួង​ធនធាន​ទឹកបាន​លើក​ឡើង​ថា ស្ថានភាព​ធាតុអាកាស​នៅ​ព្រះរាជាណា​ចក្រ​កម្ពុជា សម្រាប់​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០២៦ ព្យុះ​ទី​៤ ឈ្មោះ ស៊ី​ន​ឡា​គូ (Sinlaku) T2604 បាន​វិ​វត្ត​ទៅ​ជា​ព្យុះសង្ឃ រា ហើយ​មាន​ឥទ្ធិពលលើ​របប​ខ្យល់មូសុង​ឦសាន​ដែល​បក់​លើ​សមុទ្រ​ចិន​ខាងត្បូង អាង​ទន្លេមេ គង្គ សមុទ្រ កម្ពុជា និង​លើ​ព្រះរាជាណាចក្រ​កម្ពុជា​ ។ គន្លង​ផ្លូវ​ដើរ​របស់​ព្យុះ​នេះ​ ពុំ​មាន​ឥទ្ធិពល​ខ្លាំង​មក​លើ​ព្រះរាជាណាចក្រ​កម្ពុជា​នោះ​ទេ ​។

ក្រសួង​បាន​លើក​ឡើង​ថា ​ស្ថានភាព​បែប​នេះ​ នឹង​ធ្វើ​ឱ្យ​ធាតុអាកាស​ចាប់ពី​ថ្ងៃ​ទី​២០ ដល់​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០២៦ ​នៅ​តំបន់​វាលទំនាប​មាន​សីតុណ្ហភាព​មធ្យម​អប្បបរមា​២៤°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា​៣៧°C​។ ខ្យល់​បក់ មក​ពី​ទិសបូព៌ និង​ទិសអាគ្នេយ៍​មាន​ល្បឿន​មធ្យម​២​ម៉ែត្រវិនាទី​។ ខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ ស្វាយ​រៀង ព្រៃវែង កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ តាកែវ កណ្តាល និង​ភ្នំពេញ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ខ្យល់​កន្ត្រាក់ និង​ផ្គរ​រន្ទះ​គ្រប់ ដណ្តប់​លើ​ផ្ទៃដី១៥%​។

ចំណែក​នៅ​តំបន់​ខ្ពង់រាប​ មាន​សីតុណ្ហភាព​មធ្យម​អប្បបរមា​២៥°C និង​សីតុណ្ហភាព​មធ្យម​​អតិបរមា​៣៦°C​ ។ ខ្យល់​បក់ មក​ពី​ទិសឦសាន និង​ទិសបូព៌​មាន​ល្បឿន​មធ្យម ៣​ម៉ែត្រ​វិនាទី​។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ក្រចេះ ស្ទឹង​ត្រែង ព្រះ​វិហារ រតនគិរី មណ្ឌលគិរី ជួរ​ភ្នំ​ដងរែក និង​តំបន់​ជួរ ភ្នំក្រវាញ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ខ្យល់​កន្ត្រាក់ និង​ផ្គរ​រន្ទះ​គ្របដណ្តប់​លើ​ផ្ទៃដី​១០%​ ។

ដោយឡែក​ នៅ​តំបន់​មាត់សមុទ្រ​មាន​សីតុណ្ហភាព​មធ្យម​អប្បបរមា​២៤°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា​៣៦°C​។ ខ្យល់​បក់ មក​ពី​ទិសនិរតី និង​ទិសអាគ្នេយ៍​មាន​ល្បឿន​មធ្យម ២​ម៉ែត្រ​/​វិនាទី​ ។ ខេត្តកោះកុង ព្រះ​សីហ​នុ កំពត កែប និង​ជួរ​ភ្នំ​បូកគោ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ខ្យល់​កន្ត្រាក់ និង​ផ្គរ​រន្ទះ​គ្របដណ្តប់​លើ ផ្ទៃដី ២០%​។​រលក​សមុទ្រ​មាន​កម្ពស់​មធ្យម​អប្បបរមា ០,៥០​ម៉ែត្រ និង​កម្ពស់​មធ្យម​អតិបរមា១,០០​ម៉ែត្រ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ