ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៣ថ្ងៃចុងក្រោយនៃបទឈប់បា.ញ់៖ អ៉ីរ៉ង់បដិ​សេធទៅប៉ាគីស្ថាន ខណៈលោក​ត្រាំ​គំរាមកម្ទេចហេដ្ឋារចនាសម្ព័ន្ធអ៉ីរ៉ង់ឱ្យខ្ទេចខ្ទីរ

1 នាទី មុន

សង្គ្រាម​អ៉ី​រ៉​ង់ ៖ ក្នុង​ការ​ចរចា​ រវាង​អា​មេ​រិ​ក​និង​អ៉ី​រ៉​ង់​សំដៅ​បញ្ចប់សង្គ្រាម នៅ​មានការ​ខ្វែងគំនិត​គ្នា​ជា​ច្រើន ដោយ​ខាង​អ៉ី​រ៉​ង់​មិន​ចង់ទៅ​កាន់​ប៉ា​គី​ស្ថាន​ចូលរួម​ក្នុង​ការ​ចរចា​ថ្មី​ជាមួយ​អា​មេ​រិ​ក​ឡើយ​។ ខណៈ​សល់​ពេល​៣​ថ្ងៃ​ទៀត​ ដល់​ការ​ចប់​បទ​ឈប់​បាញ់​គ្នា​២​ស​ប្ដា​ហ៍ ការ​ចរចា​រវាង​អា​មេ​រិ​ក ​និងអ៉ីរ៉​ង់​ហាក់ដូចជា​មានការ​សម្របសម្រួល​គ្នា…

សង្គ្រាម​អ៉ី​រ៉​ង់ ៖ ក្នុង​ការ​ចរចា​ រវាង​អា​មេ​រិ​ក​និង​អ៉ី​រ៉​ង់​សំដៅ​បញ្ចប់សង្គ្រាម នៅ​មានការ​ខ្វែងគំនិត​គ្នា​ជា​ច្រើន ដោយ​ខាង​អ៉ី​រ៉​ង់​មិន​ចង់ទៅ​កាន់​ប៉ា​គី​ស្ថាន​ចូលរួម​ក្នុង​ការ​ចរចា​ថ្មី​ជាមួយ​អា​មេ​រិ​ក​ឡើយ​។

ខណៈ​សល់​ពេល​៣​ថ្ងៃ​ទៀត​ ដល់​ការ​ចប់​បទ​ឈប់​បាញ់​គ្នា​២​ស​ប្ដា​ហ៍ ការ​ចរចា​រវាង​អា​មេ​រិ​ក ​និង
អ៉ីរ៉​ង់​ហាក់ដូចជា​មានការ​សម្របសម្រួល​គ្នា តែ​នៅ​មានការ​ខ្វែងគំនិត​គ្នា​ជា​ច្រើន​ដែល​អី​ុ​រ៉​ង់​មិន​ចង់​ចូលរួម​ក្នុង​ការ​ចរចា​វគ្គ​ទី​២​នោះ​នៅ​ទីក្រុង​អ៉ីស្លា​ម៉ា​បា​ដ​ ។

ទោះបីជា​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​ប្រកាស​នា​ពេល​មុន​នេះ ពី​ការ​បញ្ជូន​គណៈ​ប្រតិភូ​មួយ​ទៅ​កាន់​ប៉ា​គី​ស្ថាន ដើម្បី​ជម្រុញ​ការ​ចរចា​សន្តិភាព​តែ​ទូរទស្សន៍​រដ្ឋ​អ៉ី​រ៉​ង់​រាយការណ៍​
នា​ថ្ងៃ​ទី​១៩​ មេ​សា​​ ថា អ៉ី​រ៉​ង់​ពុំ​មានចិត្ត​ចូលរួម​ក្នុង​ការ​ចរចា​វគ្គ​ថ្មី​នោះ​ជាមួយ​អា​មេ​រិ​ក​ឡើយ​។ ដោយ​ដកស្រង់​ប្រភពអ៉ី​រ៉​ង់​នានា ទូរទស្សន៍​រដ្ឋ​អះអាង​នា​ថ្ងៃ​ទី​១៩ ​មេ​សា ​ថា ក្រុង​តេ​ហេ​រ៉​ង់​បច្ចុប្បន្ន​ពុំ​មាន​ផែនការ​ចូលរួម​ក្នុង​ការ​ចរចា​វគ្គ​ថ្មី​ជាមួយ​អា​មេ​រិ​ក​ឡើយ​ ។

ចំណែក​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​អ៉ី​រ៉​ង់​IRNA គូសបញ្ជាក់​ថា ពុំ​មាន​ទស្សនវិស័យ​ច្បាស់លាស់​ណា​មួយ​នៃ​ការ​ចរចា​ប្រកបដោយ​ផ្លែ​ផ្កែ​ឡើយ ។ រួច​សារព័ត៌​មានអ៉ី​រ៉​ង់់​ជា​ច្រើន​លើក​ឡើង​ថា ការ​លុប​ចោលការ​ហ៊ុម​ព័ទ្ធ​ដែនទឹកអ៉ី​រ៉​ង់​ដោយ​កង​ម៉ា​រី​ន​អា​មេ​រិ​ក នឹង​ជា​លក្ខខណ្ឌ​ដំបូង​មួយ​សម្រាប់​ការ​ចរចា​។ ប្រធាន​សភា​អ៉ី​រ៉​ង់ ​និង​ជា​ប្រមុខ​ក្រុម​អ្នក​ចរចា​របស់​ប្រទេស​នេះ លោក​ម៉ូ​ហា​ម៉ា​ដ​បាក់​ហ័​រ​ហ្គា​លី​បា​ហ្វ បាន​លើក​ពី​ការ​ខ្វែងគំនិត​គ្នា​ជា​ច្រើន​។

ទោះបី​យ៉ាងណា​ លោក​ត្រាំ​ប្រកាស​ នា​ថ្ងៃ​ទី​១៩ ​មេ​សា​ ថា បាន​បញ្ជូន​អនុ​ប្រធានាធិបតី​លោក​ឌី​ជីវ៉ា​ន​ទៅ​កាន់​ប៉ា​គី​ស្ថាន​។ អនុ​ប្រធានាធិបតី​រូប​នោះ​ធ្លាប់​បាន​ដឹកនាំ​គណៈប្រតិភូ​អា​មេ​រិ​កមួយ មក​កាន់​ក្រុងអ៉ីស្ថា​ម៉ា​បា​ដ​រួច​ហើយ​ កាលពី​ថ្ងៃ​ទី​១១​ មេ​សា ដើម្បី​ចរចា​តែ​ការ​ចរចា​នោះ​ត្រូវ​បរាជ័យ​។
ដោយ​ប្រកាស​ពី​ការ​ទៅ​ដល់​ក្រុង​អ៉ីស្លា​ម៉ា​បា​ដ​របស់​គណៈ​ប្រ​តី​ភូ​ចរចា​អា​មេ​រិ​ក លោក​ដូ​ណា​ល់​ត្រាំ​អះអាង​តាម​បណ្ដាញ​សង្គម​TRUTH SOCIAL​របស់​លោក​ថា បាន​ផ្ដល់​ដល់​អ៉ីរ៉​ង​នូវ​សំណើ​សម​​​ស្រប​មួយ ហើយ​ក្នុង​ករណី​មានការ​បដិសេធ នោះ​សហរដ្ឋអាមេរិក​នឹង​កម្ទេច​ចោល​ទាំងអស់​មជ្ឈមណ្ឌល​អគ្គិសនី​និង​ស្ពាន​អ៉ី​រ៉​ង់ ។

សន្តិសុខ​កំពុង​តែ​ពង្រឹង​ខ្លាំង​នៅ​ទីក្រុង​អ៉ីស្លា​ម៉ា​បា​ដ សម្រាប់​ការ​ចរចា​វគ្គ​ថ្មី​រវាង​អា​មេ​រិ​ក ​និងអ៉ី​រ៉​ង់ ដោយ​វិ​ថី​ជា​ច្រើន​ត្រូវ​បាន​បិទ​និង​មានការ​ដាក់​របាំង​។ ក្រៅពី​ការ​ចរចា​ក្រុង​វ៉ា​ស៊ី​ន​តោន​ និង​ក្រុង​តេ​ហេ​រ៉​ង់ កំពុង​បន្ត​ការ​ប្រឈម​មុខ​ដាក់​គ្នា​ជុំវិញ​ច្រក​សមុទ្រ​ហ័​រ​មូស​។ អា​មេ​រិ​ក​បន្ត​ការ​បិទ​ខ្ទប់​បណ្ដា​កំពង់​ផែ​អ៉ី​រ៉​ង់ ហើយ​លោក​ត្រាំ​ប្រកាស​នា​ថ្ងៃ​ទី​១៩ ​មេ​សា ​ថា នាវា​ពិឃាត​អា​មេ​រិ​កមួយ​គ្រឿង បាន​បាញ់​លើ​នាវា​កា​ហ្គា​អ៉ី​រ៉​ង់​មួយ​គ្រឿង​នៅ​ឈូង​សមុទ្រ​អូ​ម៉​ង់ មុន​ពេលធ្វើការ​ត្រួតពិនិត្យ​។

​លោក​ត្រាំ​និយាយ​ថា នាវា​កា​ហ្គោ​ឈ្មោះ​TOUSKA ដោត​ទង់ជាតិ​អ៉ី​រ៉​ង់​នោះ​មក​ពី​ម៉ា​ឡេ​ស៊ី ប៉ុនប៉ង​ឆ្លងកាត់​ការ​បិទ​ខ្ទប់ សមុទ្រ​របស់​យើង ហើយ​រង​ការ​បាញ់ប្រហារ​។ មុន​នេះ​ លោក​ត្រាំ​បាន​បរិហារ​ថា​ ជា​ការ​រំលោភ​បំពាន​ទាំងស្រុង​លើ​បទ​ឈប់​បាញ់​គ្នា ការ​វាយប្រហារ​របស់​អ៉ី​រ៉​ង់​លើ​នាវា​ពាណិជ្ជ​កម្ម​ច្រើន​គ្រឿង​ដែល​ប៉ុនប៉ង​ឆ្លងកាត់​ច្រក​សមុទ្រ​ហ័​រ​មូស​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ