ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហន្តរាយអគ្គិភ័យនៅម៉ាឡេស៊ី៖ ផ្ទះបណ្ដែតទឹកប្រមាណ១,០០០ខ្នង ត្រូវភ្លើងឆេះអស់ទាំងស្រុង​

1 នាទី មុន

ប្រទេស​ម៉ា​ឡេស៊ី ​៖ អគ្គិភ័យ​ដ៏​សាហាវ​មួយ​កើត​មាន​ កាលពី​ព្រឹក​ថ្ងៃ​ទី​១៩​ មេ​សា​ ក្នុងភូមិ​ជាប់​ឆ្នេរសមុទ្រ​មួយ​នៃ​រដ្ឋ​សា​បា​ហ៍​ម៉ា​ឡេ​ស៊ី ដោយ​បំផ្លាញ​ផ្ទះសម្បែង​ប្រមាណ​១០០០​ខ្នង ប៉ះពាល់​ដល់​មនុស្ស​ច្រើន​ពាន់​នាក់​។ តាម​ក្រុម​អ្នក​ពន្លត់ភ្លើង​ថា ទោះបី​យ៉ាងណា​…

ប្រទេស​ម៉ា​ឡេស៊ី ​៖ អគ្គិភ័យ​ដ៏​សាហាវ​មួយ​កើត​មាន​ កាលពី​ព្រឹក​ថ្ងៃ​ទី​១៩​ មេ​សា​ ក្នុងភូមិ​ជាប់​ឆ្នេរសមុទ្រ​មួយ​នៃ​រដ្ឋ​សា​បា​ហ៍​ម៉ា​ឡេ​ស៊ី ដោយ​បំផ្លាញ​ផ្ទះសម្បែង​ប្រមាណ​១០០០​ខ្នង ប៉ះពាល់​ដល់​មនុស្ស​ច្រើន​ពាន់​នាក់​។ តាម​ក្រុម​អ្នក​ពន្លត់ភ្លើង​ថា ទោះបី​យ៉ាងណា​ ពុំ​មាន​មនុស្ស​ណា​ម្នាក់​រង​របួស​ឬ​ស្លាប់​​ដោយសារ​គ្រោះ​អគ្គិភ័យ​នោះ​ឡើយ​ ។

ភ្លើង​បាន​ឆាបឆេះ​ក្នុងភូមិ​ដែល​ផ្ទះ​សង់​ខ្ពស់​ពីលើ​ផ្ទៃ​ទឹក​ក្នុងស្រុក​សាន​ដា​កាន់​ភាគ​ឦសាន​រដ្ឋ​សា​បា​ហ៍​ ។ ផ្ទះ​ទាំងនោះ​ភាគច្រើន​សង់​ពី​ឈើ​ជាប់​ៗ​គ្នា​ ។ ផ្ទះ​ទាំងនោះ​ ជា​ជម្រក​ពិសេស​របស់​បណ្ដា​អ្នក​ក្រីក្រ​នៃ​សហគមន៍​ម្ទា​ស់​ស្រុក ​និង​បណ្ដា​មនុស្ស​មក​ពី​ខាងក្រៅ​។ ប្រមុខ​ប៉ូលិស​ស្រុក​សា​ដា​កាន់​លោក​ច​ច​អាប់​រ៉ា​ក់​ម៉ា​ន់​ថ្លែង​ទៅ​កាន់​កាសែត​ក្នុងស្រុក​THE STAR​ថា គ្រោះ​មហន្តរាយ​នោះ​មាន​ទំហំ​ធំធេង​បំផុត ប៉ះពាល់​ដល់​ប្រជាជន​ប្រមាណ​ជា​៩០០៧​នាក់​។

អគ្គិភ័យ​នោះ​ប៉ះពាល់​ដល់​ផ្ទះ​បណ្ដែត​ទឹក​បណ្ដោះអាសន្ន​ប្រមាណ​ជា​១០០០​ខ្នង ក្នុង​ទំហំ​ផ្ទៃ​សរុប​៤​ហិ​កតា ដែល​ផ្ទះ​ទាំងនេះ​ត្រូវ​បំផ្លាញ​ទាំងស្រុង​ដោយ​អណ្ដាតភ្លើង​។ ក្រុម​អ្នក​ពន្លត់ភ្លើង​ជួប​ការ​លំបាក​មក​ពី​ផ្លូវ​ចូល​តូច​ចង្អៀត ដែល​រថយន្ត​បាញ់​ទឹក​ពិបាក​ចូល​ទៅ​ដល់ ហើយ​ពេល​នោះ​ក៏​មាន​ខ្យល់​បោកបក់​ខ្លាំង​នាំ​ឲ្យ​ភ្លើង​កាន់តែ​ឆេះ​រាលដាល​លឿន​ថែម​ទៀត​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ