ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​ម្នាក់ ផ្ទះ​ជាច្រើន​រង​ការ​បំផ្លាញ​ ក្រោយ​​រញ្ជួយ​ដី​ដ៏​ខ្លាំង​មួយ

4 ឆ្នាំ មុន

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ យោង​តាម​តុល្យការ​ផ្លូវការ​ដំបូង​មួយ​ថា មនុស្ស​ម្នាក់​បាន​ត្រូវ​ស្លាប់​ហើយ​ផ្ទះ​ច្រើន​រយ​ខ្នង​រង​ការ​បំផ្លាញ ក្រោយ​ការ​រញ្ជួយ​ដី​ខ្លាំង​មួយ​កម្លាំង​៧,៣​រី​ស្ទ័​រដែ​ល​កើត​មាន នៅ​ភាគ​ខាងកើត​ឥណ្ឌូ​ណេ​ស៊ី។ ការ​រញ្ជួយ​ដី​នេះ​កើត​មាន​នា​វេលា​ម៉ោង​១៨​ម៉ោង​ក្នុងស្រុក​ថ្ងៃ​ទី​១៤​កក្កដា នៅ​ភាគ​ខាងជើង​នៃ​ប្រជុំ​កោះ​មូ​លុក​ក្នុង​ជម្រៅ​១០​គីឡូម៉ែត្រ នាំ​ឲ្យ​មានការ​ភ័យ​ជ្រួលច្របល់​ក្នុង​ចំណោម​ប្រជាជន​ដែល​នាំ​គ្នា​រត់​ចេញ​ក្រៅ​ផ្ទះ ហើយ​ខ្លះ​ទៀតរ​ត់ទៅ​កាន់​ទី​ខ្ពស់​ព្រោះ​ខ្លាច​ស៊ូ​ណា​មី​។…

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ យោង​តាម​តុល្យការ​ផ្លូវការ​ដំបូង​មួយ​ថា មនុស្ស​ម្នាក់​បាន​ត្រូវ​ស្លាប់​ហើយ​ផ្ទះ​ច្រើន​រយ​ខ្នង​រង​ការ​បំផ្លាញ ក្រោយ​ការ​រញ្ជួយ​ដី​ខ្លាំង​មួយ​កម្លាំង​៧,៣​រី​ស្ទ័​រដែ​ល​កើត​មាន នៅ​ភាគ​ខាងកើត​ឥណ្ឌូ​ណេ​ស៊ី។

ការ​រញ្ជួយ​ដី​នេះ​កើត​មាន​នា​វេលា​ម៉ោង​១៨​ម៉ោង​ក្នុងស្រុក​ថ្ងៃ​ទី​១៤​កក្កដា នៅ​ភាគ​ខាងជើង​នៃ​ប្រជុំ​កោះ​មូ​លុក​ក្នុង​ជម្រៅ​១០​គីឡូម៉ែត្រ នាំ​ឲ្យ​មានការ​ភ័យ​ជ្រួលច្របល់​ក្នុង​ចំណោម​ប្រជាជន​ដែល​នាំ​គ្នា​រត់​ចេញ​ក្រៅ​ផ្ទះ ហើយ​ខ្លះ​ទៀតរ​ត់ទៅ​កាន់​ទី​ខ្ពស់​ព្រោះ​ខ្លាច​ស៊ូ​ណា​មី​។ ចំណុចកណ្ដាល​របស់​វា​ស្ថិត​នៅ​កន្លែង​មួយ​ចម្ងាយ​១៦៥​គីឡូម៉ែត្រ ខាងត្បូង​ទីក្រុង​TERNATE​ជាទី​ក្រុង​សំខាន់​នៃ​ខេត្ត​មូ​លុក​។

កាលពី​ថ្ងៃ​ទី​១៥​កក្កដា​លោក​IHKSAN SUBUR អ្នក​ទទួលខុសត្រូវ​មូលដ្ឋាន​នៃ​ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​និយាយ​ថា អ្នក​ស្លាប់​ដោយសារ​ការ​រលំ​ផ្ទះ​របស់​គេ​សង្កត់​។ ពុំ​មាន​ជន​រង​គ្រោះ​ឯទៀត​ៗ​ត្រូវ​បាន​រាយការណ៍​ឡើយ ទោះបី​នោះ​ជា​ការ​រញ្ជួយ​ដី​ដ៏​ខ្លាំង​មួយ​ក្ដី​។ មនុស្ស​ច្រើន​រយ​នាក់រ​ត់ទៅ​ជ្រក​ក្នុង​បណ្ដា​សាលារៀន​និង​អគារ​សាធារណៈ ។ ដោយសារ​នៅ​មានការ​ញ័រ​រញ្ជួយ​ជា​បន្តបន្ទាប់ ទើប​មនុស្ស​ម្នា​មិន​ទាន់​ហ៊ាន​វិល​ចូល​ផ្ទះ​វិញ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ