ជាង​ដំ​ដែក​អះអាង​ពី​ភាព​ជោគជ័យ​លើ​ទី​ផ្សារ​…​តែ​ត្អូញ​ថា ខ្វះខាត​កម្លាំង​ពលកម្ម


​ខេត្តបាត់ដំបង​៖ «​សិប្បកម្ម​ដំ​ដែក​» គឺជា​មុខរបរ​ដំណរ​ត្រកូល​ដ៏​ចំណាស់​បំផុត​មួយ ដែល​ប្រជាពលរដ្ឋ​ខ្មែរ និង​បងប្អូន​ខ្មែរអ៊ិស្លាម​មួយ​ចំនួន បាន​និង​កំពុង​បន្ត​កេ​រ្តិ៍តំណែល​នេះ​ រហូត​មកដល់​សព្វថ្ងៃ ហើយ​ថែម​ទាំង​ទ​ទូល​បាន​ជោគជ័យ​ល្អ​ប្រសើរ​ នៅ​លើ​ទីផ្សារ​ទៀត​ផង​ ។ ប៉ុន្តែ​ ហាក់​មានការ​ប្រឈម​ខ្លាំង​ទៅ​នឹង​ការ​ខ្វះខាត​កម្លាំង​ពលកម្ម​ ។ នេះ​បើ​តាម​ការ​លើក​ឡើង​ពី​អ្នក​ ដែល​កំពុង​ប្រកប​មុខរបរ​សិប្បកម្ម​ដំ​ដែក​។

បុរស​ខ្មែរឥស្លាម ដែល​ជា​ជាង​ដំ​ដែក​ដ៏​ល្បី​ម្នាក់ មា​នទី​តាំងនៅ​ចុងស្ពាន​ថ្ម​ចាស់​ត្រើយ​ខាងកើត ក្នុង​ក្រុង​បាត់ដំបង គឺ​លោក​លី យូ​សុះ បាន​ផ្ដល់​បទ​សម្ភាស​ន៍ ជាមួយ​កោះសន្តិភាព នៅ​ព្រឹក​ថ្ងៃ​ទី​១៥ កក្កដា នេះ​
ថា លោក​បាន​ប្រកប​មុខរបរ​ដំ​ដែក​នេះ​ អស់​រយៈពេល​ជាង​៣០​ឆ្នាំ​ហើយ​ ។ មុខរបរ​នេះ​ លោក​បន្ត​តំណែល​ពី​ឪពុក​របស់​លោក ហើយ​ពេល​នេះ​​ កូនប្រុស​លោក​២​នាក់ ក៏​កំពុង​បន្ត​ចំណេះ​នេះ​ពី​លោក​ផង​ដែរ​។

បុរស​វ័យ​៥៧​ឆ្នាំ រូប​នេះ​បាន​អះអាង​ថា បច្ចុប្បន្ន​ «​សិប្បកម្ម​ដំ​ដែក​» របស់​គាត់​មាន​ធ្វើ​សម្ភារ​កសិកម្ម និង សម្ភារប្រើប្រាស​ក្នុងផ្ទះ​គ្រប់​ប្រភេទ ហើយ​ដាក់​តាំង​លក់​នៅ​នឹង​កន្លែង​រោង​សិប្បកម្ម​ផ្ទាល់​តែ​ម្ដង​។ ពាក់ព័ន្ធ​នឹង​ការ​ប្រកួត​ប្រជែង​ ជាមួយនឹង​សម្ភារ​ដូច​គ្នា ដែល​នាំ​ចូល​ពី​បរទេស និង​តំលៃនៅលើទីផ្សារ​វិញ លោក​លី យូ​សុះ បាន​អះអាង​ថា កាំបិត ពូថៅ និង​សម្ភារ​នានា ​ដែល​គាត់​ផលិត​ដោយ​ដៃ​នេះ ហាក់​កំពុង​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​អតិថិជន​នៅ​លើ​ទីផ្សារ​។

គាត់​និយាយ​ថា បាន​រៀបរាប់​ជាមួយនឹង​ការ​បង្ហាញ​ពី​គុណភាព និង​ប្រភេទ​ទំនិញ​យ៉ាង​ដូច្នេះ​ថា «​កាំបិត​ដែល​នាំ​ចូល​ពី​បរទេស និង​កាំបិត​ដែល​ខ្ញុំ​ដំ​ដោយ​ដៃ គឺ​មានតម្លៃ​ខុស​គ្នា​១​ជា​៣ ហើយ​គុណភាព​នៃ​ការ​ប្រើប្រាស់ ​ក៏​ខុស​គ្នា​ខ្លាំង​ណាស់​ដែរ​»​។

លោក​យូ​សុះ បាន​ចង្អុលបង្ហាញ​ជា​ឧ​ទា​ហរ​ណ៍​ថា «​កាំបិត​ដែល​ខ្ញុំ​ដំ​ដោយ​ដៃ គឺ​ធ្វើ​ពី​ដែកថែបរឹង​មាំ និង​មុត​ខ្លាំង​​បំផុត រីឯ​កាំបិត​ដែល​នាំ​ចូល​ពី​បរទេស​សម្បុរ​សមាន​រាង​ស្អាត​មុត​ល្អ​ដូច​គ្នា តែ​មិន​រឹង​មាំ​ទេ​។ កាំបិត ប៉័ងតោ​១ ខ្ញុំ​លក់​តំលៃ​៤៥,០០០​រៀល តែ​កាំបិត​នាំ​ចូល​ពី​បរទេស​រាង​ដូច​គ្នា​ដែរ គឺ​លក់​បាន​ត្រឹមតែ​តំលៃ​១៥,០០០​រៀល​ ទៅ​២០,០០០​រៀល​ប៉ុណ្ណោះ​»​។ (សម្រួលដោយ៖ ស្រីណា)

ព័ត៌មានបន្ថែមនឹង​មានផ្សាយជូនបន្តលើទំព័រកាសែតកោះសន្តិភាព ។

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ