ឯម ឡេងលី ត្រូវកីឡាករជើងខ្លាំងថៃ ប្រកាសសងសឹក
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា បន្ទាប់ពីឈ្នះការប្រកួតនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ កាលពីថ្ងៃអាទិត្យ ទី១៤ កក្កដា ឆ្នាំ២០១៩ កីឡាករកម្ពុជា ឯម…
រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា បន្ទាប់ពីឈ្នះការប្រកួតនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ កាលពីថ្ងៃអាទិត្យ ទី១៤ កក្កដា ឆ្នាំ២០១៩ កីឡាករកម្ពុជា ឯម…
រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា បន្ទាប់ពីឈ្នះការប្រកួតនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ កាលពីថ្ងៃអាទិត្យ ទី១៤ កក្កដា ឆ្នាំ២០១៩ កីឡាករកម្ពុជា ឯម ឡេងលី ត្រូវបានភាគីខាងថៃ គឺ Phat Morokuot ប្រកាសសុំសងសឹក។ កីឡាករថៃ សម្ដែងអារម្មណ៍មិនអស់ចិត្តនោះផង ក្រោយត្រូវរាប់២ដង ហើយចាញ់យ៉ាងអាម៉ាស់។
អ្នកទស្សនាមិនតិចទេ បានសម្ដែងអារម្មណ៍ហ៊ោកញ្ជ្រៀវនៅពេលកីឡាករចាស់វស្សាគួរសម លោក ឯម ឡេងលី មានសន្ទុះ ហើយវាយចេញបានល្អ ទៅលើគូប្រកួតដែលគេប្រកាសថា គឺជាជើងខ្លាំង។ លោក និងកីឡាករថៃប្រកួតគ្នាក្នុងនាមជាគូមិត្តភាព ខណៈដែលការប្រកួតជ្រើសរើសជើងឯកមួយនេះ ឈានដល់ដំណាក់កាលជ្រើសបានជើងខ្លាំង៨នាក់ ដើម្បីឡើងបន្តទៅប្រកួតចាញ់ធ្លាក់ៗ បន្តយកអ្នកខ្លាំង ទៅប្រកួតដណ្ដើមមេដាយ។
ឯម ឡេងលី បង្ហាញអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំង បន្ទាប់ពីបើកការប្រកួតទៅលើកីឡាករថៃ ដោយកីឡាករមិនមែនចាញ់ប្រផិតប្រផើយនោះទេ គឺចាញ់ពិន្ទុខ្លួនដាច់ឆ្ងាយតែម្ដង។
លោក ថៃ អ៊ូ អ្នកដឹកនាំកីឡាករថៃមកប្រកួត បានអះអាងថា កីឡាករកម្ពុជាវាយបំបុកហើយមានប្រៀបជាងលើកីឡាកររបស់ខ្លួន គឺដោយសារតែកីឡាករលោកឡើងប្រកួតព្រឹកពេក នឹងអត់សូវបានដេក បន្ទាប់ពីជិះឡានផ្លូវឆ្ងាយប៉ុណ្ណោះ។ អ្នកទាំងពីរគ្រោងនឹងប៉ះគ្នាម្ដងទៀត ដើម្បីចង់ដឹងថា បើប៉ះគ្នាជាថ្មី តើកីឡាករកម្ពុជា បន្តឈ្នះទៀត ឬយ៉ាងណា? (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ