ក្នុងដំណើរចុះពិនិត្យជាក់ស្តែង ដើម្បីធ្វើការវាយតម្លៃស្ថានភាពទឹកនៅបណ្តាខេត្តស្ថិតនៅពាយ័ព្យប្រទេសដែលកន្លងមកស្ថានភាពភ្លៀងធ្លាក់ពុំទាន់បានល្អប្រសើរនៅឡើយគួបផ្សំនឹងផ្ទៃដីនៃបណ្តាខេត្តដែលសុទ្ធសឹងជាជង្រុកស្រូវនោះ គឺកាលពីព្រឹកថ្ងៃអាទិត្យ ១៣កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថៃ្ងទី ១៤ ខែកក្កដា ឆ្នាំ ២០១៩ នេះមក ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានចុះទៅពិនិត្យ ៖

១-វឌ្ឍនភាពនៃសំណង់សាលាតាអនកាត់ស្ទឹងសង្កែភាគខាងក្រោម សហការណ៍ជាមួយសាធារណរដ្ឋកូរ៉េ ដែលជាលទ្ធផលសម្រេចបានប្រមាណ ២៥% ។
២-ពិនិត្យអំពីស្ថានភាពជាក់ស្តែងនៃបរិមាណទឹកនៃអាងទឹកកំពីងពួយក្នុងន័យធ្វើយ៉ាងណាជំរុញទឹកពីប្រភពដើមឲ្យបានចូលបំពេញកាន់តែលឿន ។

៣-ចុះពិនិត្យ និងជំរុញនូវការដ្ឋានជួលជុលសំណង់តាហែនដែលបច្ចុប្បន្នមានលទ្ធភាពបញ្ជូនទឹកចូលបំពេញដល់អាងកំពីងពួយ និងចែករំលែកដល់កន្លែងដទៃទៀតដែលកំពុងមានតម្រូវការ ៕ ដោយសហការ (កែសម្រួលដោយ ៖ បុប្ផា)






ចែករំលែកព័តមាននេះ