ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករ និង​សហគមន៍​ខ្មែរ នៅ​កូរ៉េ​ខាងត្បូង បន្ត​ជួបជុំ​សម្តែង​មតិ​ ដោយ​ថ្កោលទោស​យោធា​ថៃ ដែល​បាន​ឈ្លានពាន​ជា​ថ្មី ​មក​លើ​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា

1 ថ្ងៃ មុន

​ប្រទេសកូរ៉េ​ខាងត្បូង​ ៖ បងប្អូន​ពលករ និង​សហគមន៍​ខ្មែរ នៅ​តំបន់​អឺយ​ចុង​ប៊ូ ប្រទេស​កូរ៉េ​ខាងត្បូង ជាង ៣០​នាក់ បាន​បន្ត​ជួបជុំ​សម្តែង​មតិ នៅ​រសៀល​ថ្ងៃ​ទី​១១…

​ប្រទេសកូរ៉េ​ខាងត្បូង​ ៖ បងប្អូន​ពលករ និង​សហគមន៍​ខ្មែរ នៅ​តំបន់​អឺយ​ចុង​ប៊ូ ប្រទេស​កូរ៉េ​ខាងត្បូង ជាង ៣០​នាក់ បាន​បន្ត​ជួបជុំ​សម្តែង​មតិ នៅ​រសៀល​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០២៥​នេះ ដោយ​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​ចំពោះ​យោធា​ថៃ ដែល​បាន​ឈ្លានពាន​ទាំង​កំរោល​ជា​ថ្មី មក​លើ​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ដែល​បាន​ធ្វើ​ឱ្យ​ប្រជាជន​ស៊ី​វិល​កម្ពុជា​ចំនួន ១០​នាក់​បាន​ស្លាប់ និង​ចំនួន ៦០​នាក់ បាន​រង​របួស ក្នុង​នោះ​ដែរ ជនភៀសសឹក បាន​កើនឡើង​ដល់​ជាង ១៩​ម៉ឺន​នាក់​។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​ក្រសួងការពារជាតិ គិត​ត្រឹម​រសៀល​ថ្ងៃ​ទី​១១ ខែធ្នូ​នេះ​ ។

នៅ​ក្នុង​ពិធី​នេះ បងប្អូន​ពលករ និង​សហគមន៍​ខ្មែរ បាន​លើក​ឡើង​បដា និង​ស្រែក​រួម​គ្នា​ថា «​កម្ពុជា ត្រូវការ​សន្តិភាព​ៗ ជយោ​វីរ​កងទ័ព​កម្ពុជា​ៗ» ​។

ការ​ជួបជុំ​សម្ដែង​មតិ ដើម្បី​ថ្កោលទោស​នេះ គឺ​បន្ទាប់​ពី​យោធា​ថៃ បាន​ធ្វើការ​ឈ្លានពាន​សារ​ជា​ថ្មី មក​លើ​ដែន​អធិបតេយ្យ​របស់​កម្ពុជា ចាប់ពី​រសៀល​ថ្ងៃ​ទី​៧ ខែធ្នូ ឆ្នាំ​២០២៥​មក ដោយ​បាន​ប្រើប្រាស់​អាវុធ​ធុន​តូច និង​ធុន​ធំ ដោយ​កំរោល និង​មិន​រើស​គោលដៅ​យ៉ាង​សាហាវព្រៃផ្សៃ​ ។

សកម្មភាព​ជួបជុំ​សម្ដែង​មតិ​នេះ គឺជា​ការ​បង្ហាញ​នូវ​ស្មារតី​ស្នេហា​ជាតិ និង​ការ​រួបរួម​របស់​ជនរួមជាតិ​ខ្មែរ​នៅ​ឯ​ក្រៅប្រទេស ជា​ពិសេស​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង ក្នុង​ការ​ការពារ​ផលប្រយោជន៍​ជាតិ និង​ការ​ទាមទារ​ឱ្យ​មាន​យុត្តិធម៌ ចំពោះ​អំពើ​ឈ្លានពាន ​ដែល​បាន​កើតឡើង​ម្តង​ហើយ​ម្តងទៀត ពី​សំណាក់​យោធា​ថៃ ​៕ អត្ថបទសហការ