ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ភៀស​សឹក​នៅ​ស្រុក​ស្រីស្នំ ខេត្តសៀមរាប ទទួល​បានការ​យកចិត្តទុកដាក់ ​ពី​ថ្នាក់ដឹកនាំ​ធនាគារជាតិ​នៃ​កម្ពុជា

1 ថ្ងៃ មុន

ខេត្តសៀមរាប​៖ អំណោយ​លោក​ជំទាវ​បណ្ឌិត ជា សិរី ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា ត្រូវ​បាន ប្រគល់​ជូន​គ្រួសារ​យោធិន និង​ប្រជា​ជនភៀសសឹក ក្នុង​ជម្លោះព្រំដែន​រវាង​កម្ពុជា​-​ថៃ នា​ព្រឹក​ថ្ងៃ​ទី​១១…

ខេត្តសៀមរាប​៖ អំណោយ​លោក​ជំទាវ​បណ្ឌិត ជា សិរី ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា ត្រូវ​បាន ប្រគល់​ជូន​គ្រួសារ​យោធិន និង​ប្រជា​ជនភៀសសឹក ក្នុង​ជម្លោះព្រំដែន​រវាង​កម្ពុជា​-​ថៃ នា​ព្រឹក​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០២៥ នៅ​វត្ត​ប្រាសាទ​បូ​ទុម​មោង ស្ថិត​ភូមិ​មោង ឃុំ​មោង​ស្រុក​ស្រីស្នំ ខេត្តសៀមរាប ក្រោម​ព្រះ​វត្តមាន ​សម្ដេចព្រះ​មហា​អរិយវង្ស​បណ្ឌិត យ៉​ន សេង​យៀ​ត ព្រះ​សាកល​វិទ្យា​ធិ​ការ នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហ​នុ​រាជ និង​ជា​ព្រះ​ចៅអធិការ​វត្ត​ឧណ្ណាលោម​, មហា​ឧបាសិកា ខៀវ ស៊ី​ណា ជា ចាន់​តូ និង​លោក​ជំទាវ​បណ្ឌិត ជា សិរី អគ្គទេសាភិបាល​ធនាគារជាតិ នៃ​កម្ពុជា ។

ក្នុង​ឱកាស​នេះ លោក​ជំទាវ​បណ្ឌិត ជា សិរី បាន​នាំ​នូវ​ការ​ផ្ដាំផ្ញើ​សួរ​សុខ​ទុ​ទ្ខ​ពី​សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា សម្ដេច​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត និង​លោក​ជំទាវ​បណ្ឌិត រួម​ទាំង​ថ្នាក់​ដឹក​ទាំងអស់ ជូន​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​ភៀស​សឹក​មក​កាន់​តំបន់​នេះ ដោយសារ​កងទ័ព​ថៃឈ្លានពាន បាន​បាញ់ប្រហារ​ទាំង​កម្រោល​មក​លើ​កម្ពុជា មិន​រើស​គោលដៅ ។

លោក​ជំទាវ ក៏​បាន​សម្ដែង​ការ​សោកស្ដាយ ​ចំពោះ​ប្រជាពលរដ្ឋ​ខ្លះ ​ដែល​បាន​រង​ការ​ខូចខាត​ទ្រព្យសម្បត្តិ និង​ផ្ទះសម្បែង​ដោយសារ​ការ​ផ្លោង​គ្រាប់​ពី​យោធា​ថៃ ។

លោក​ជំទាវ​បណ្ឌិត បាន​ស្នើ​សុំ​ឱ្យ​ប្រជាពលរដ្ឋ​ភៀស​សឹក​ទាំងអស់ ស្នាក់​នៅ​មណ្ឌល​សុវត្ថិភាព​នេះ រក្សា​អនាម័យ​ដោយ​ហូប​ស្អាត ផឹក​ស្អាត បើ​មាន​បញ្ហា​សុខភាព​សូម​រក​ក្រុម​គ្រូពេទ្យ​ដែល​ប្រចាំការ​ជួយ​ដល់​បងប្អូន​នៅ​ទី​នេះ ពិសេស សូម​ថែរក្សា​ផ្លូវចិត្ត​ឱ្យ​បាន​ល្អ ព្រោះ​ថ្នាក់ដឹកនាំ​យើង​នឹង​នៅ​ជាមួយ​បងប្អូន​ជា​និច្ច ។

អំណោយ​ដែល​ប្រគល់​ជូន​នៅ​ពេល​នេះ​រួម​មាន​៖ ភួយ​២​ពាន់​ភួយ​, ទឹកត្រី​១​ពាន់​យួរ ទឹកស៊ីអ៊ីវ ២៣០០​យួរ​,​ស្ករស អំបិល​២​ពាន់​យួរ​, មី​២​រយ​កេស ,​អង្ករ ៣០​តោន​,​តង់​, ត្រីងៀត ,​សាច់ក្រក​៦​រយ​គីឡូក្រាម​, សាប៊ូ​, ឆៃ​ពៅ​, ត្រីខ ,​អាវ​រងា​, ទឹក​សុទ្ធ ,​សាច់​ជ្រូក​ផាត់​និង ថវិកា​មួយ​ចំនួន​ផង​ដែរ ៕ អត្ថបទសហការ