ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​យ៉ាង​តិច​២៦​នាក់ ក្រោយ​បំផ្ទុះ​រថយន្តនៅ​ច្រក​ចូល​សណ្ឋាគារ​

4 ឆ្នាំ មុន

ប្រទេស​សូ​ម៉ា​លី ៖ មនុស្ស​យ៉ាងតិច​២៦​នាក់​បាន​ត្រូវ​ស្លាប់​និង​៥៦​នាក់​រង​របួស ក្នុង​ការ​វាយប្រហារ​របស់​ពួក​សកម្មប្រយុទ្ធ​អ៊ិ​ស្លា​ម​និយម ក្រុម​SHEBAB ប្រឆាំង​សណ្ឋាគារ​មួយ​នៅ​ទីក្រុង​កំពង់​ផែ​គី​ស្មា​យ៉ូ​ភាគ​ខាងត្បូង​សូ​ម៉ា​លី​។ ក្នុង​ចំណោម​ជន​រង​គ្រោះ​មាន​ជនបរទេស​ច្រើន​នាក់​និង​អ្នកកាសែត​ម្នាក់​ជនជាតិ​កា​ណា​ដា​-​សូ​ម៉ា​លី ដែល​ការ​ស្លាប់​របស់​ពួក​គេ​នាំ​ឲ្យ​មានការ​ក្ដុកក្ដួល​យ៉ាង​ខ្លាំង​។ ការ​វាយប្រហារ​ចាប់ផ្ដើម​ពី​ចុង​រសៀល ថ្ងៃ​ទី​១២​កក្កដា​មក…

ប្រទេស​សូ​ម៉ា​លី ៖ មនុស្ស​យ៉ាងតិច​២៦​នាក់​បាន​ត្រូវ​ស្លាប់​និង​៥៦​នាក់​រង​របួស ក្នុង​ការ​វាយប្រហារ​របស់​ពួក​សកម្មប្រយុទ្ធ​អ៊ិ​ស្លា​ម​និយម ក្រុម​SHEBAB ប្រឆាំង​សណ្ឋាគារ​មួយ​នៅ​ទីក្រុង​កំពង់​ផែ​គី​ស្មា​យ៉ូ​ភាគ​ខាងត្បូង​សូ​ម៉ា​លី​។

ក្នុង​ចំណោម​ជន​រង​គ្រោះ​មាន​ជនបរទេស​ច្រើន​នាក់​និង​អ្នកកាសែត​ម្នាក់​ជនជាតិ​កា​ណា​ដា​-​សូ​ម៉ា​លី ដែល​ការ​ស្លាប់​របស់​ពួក​គេ​នាំ​ឲ្យ​មានការ​ក្ដុកក្ដួល​យ៉ាង​ខ្លាំង​។ ការ​វាយប្រហារ​ចាប់ផ្ដើម​ពី​ចុង​រសៀល ថ្ងៃ​ទី​១២​កក្កដា​មក ក្រោយ​ពេល​មានការ​បំផ្ទុះ​រថយន្ត​មួយ​គ្រឿង នៅ​ត្រង់​ច្រកចូល​សណ្ឋាគារ​MEDINA ជា​សណ្ឋាគារ​ពេញ​និយម​មួយ ស្ថិត​ក្នុង​ភាគ​កណ្ដាល​ក្រុង​គី​ស្មា​យ៉ូ​។

យោង​តាម​ប្រភព​ព័ត៌មាន​សន្តិសុខ​ថា បណ្ដា​ជនប្រដាប់អាវុធ​ក្រោយ​ពី​ការ​បំផ្ទុះ​រថយន្ត បាន​លុក​ចូល​ក្នុង​អគារ​ហើយ​ក៏​ផ្ទុះ​ការ​ប្រយុទ្ធ​គ្នា​ជាមួយ​កងកម្លាំង​សន្តិសុខ​។ ក្រុម​SHEBAB​ប្រកាស​ទទួលខុសត្រូវ​ចំពោះ​ការ​វាយប្រហារ​នោះ​។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​លោក​AHMED MADOBE ប្រធានាធិបតី​នៃ​តំបន់​ពាក់កណ្ដាល​ស្វយ័ត​JUBALAND​ថ្លែង​ថា មនុស្ស​២៦​នាក់​បាន​ត្រូវ​ស្លាប់​ក្នុង​ការ​វាយប្រហារ​ហើយ​មនុស្ស​៥៦​នាក់​រង​របួស​។ ក្នុង​ចំណោម​អ្នក​ស្លាប់មាន​ជនបរទេស​ច្រើន​នាក់ ក្នុង​នោះ​មាន​ជនជាតិ​កេ​ន​យ៉ា​៣​នាក់ កា​ណា​ដា​ម្នាក់ អង់គ្លេស​ម្នាក់ អា​មេ​រិ​ក​២​នាក់​និង​តង់​ហ្សា​នី​៣​នាក់​។ ចំណែក​ជនជាតិ​ចិន​២​នាក់​រង​របួស​។

សណ្ឋាគារ​នោះ​ត្រូវ​កងកម្លាំង​សន្តិសុខ​ឡោម​ព័ទ្ធ​ជិត​១២​ម៉ោង មុន​ពេល​កម្ទេច​ពួក​អ្នក​វាយប្រហារ​អស់​។ អ្នក​ទទួលខុសត្រូវ​មូលដ្ឋាន​ម្នាក់​និយាយ​ថា មាន​ជនប្រដាប់អាវុធ​៤​នាក់​ចូលរួម​ក្នុង​ការ​វាយប្រហារ​នេះ​។ តាម​សាក្សី​ទាំងឡាយ​ថា សណ្ឋាគារ​នោះ​រង​ការ​បំផ្លាញ​ធ្ងន់ធ្ងរ​ដោយសារ​ការ​បំផ្ទុះ​រថយន្ត​។ អគារ​ត្រូវ​បាក់​ហើយ​បណ្ដា​សាកសព​មនុស្ស​និង​អ្នក​របួស ត្រូវ​ប្រមូល​យក​ចេញពី​ខាងក្នុង​។ តាម​ប្រភព​ជា​ច្រើន​ថា​សណ្ឋាគារ​នេះ​និយម​ស្នាក់ ដោយ​ពួក​ពាណិជ្ជករ​និង​បណ្ដា​អ្នកនយោបាយ ដែល​មក​កាន់​ទីក្រុង​នេះ ដើម្បី​រៀបចំ​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​នៅ​JUBALAND៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ