ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ងងឹង​សូន្យ​សុង​​​អស់​ប៉ុន្មាន​ម៉ោង​នៅ​ក្រុង​ញូ​វ​យ៉​ក

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ការ​ដាច់​ភ្លើង​ដ៏​ធំ​មួយ​កាលពី​យប់​ថ្ងៃ​ទី​១៣ ​កក្កដា បណ្ដាល​ឲ្យ​មួយ​ផ្នែក​ធំ​នៃ​តំបន់​ម៉ា​ន់​ហា​តាន់​ក្រុង​ញូ​វ​យ៉​ក ងងឹត​សូន្យសុង​រយៈពេល​ប៉ុន្មាន​ម៉ោង ដោយ​ទីលាន​TIMES SQUARE​ក៏​ងងឹត​ដែរ​។ ការ​ដាច់​ភ្លើង​នាំ​ឲ្យ​បណ្ដា​ស្ថានីយ​មេត្រូ​ធ្លាក់​ក្នុង​ភាព​ងងឹត ស្ទះ​ជណ្ដើរយន្ត​និង​ដាច់​បណ្ដា​ភ្លើងស្តុប…

សហរដ្ឋអាមេរិក ៖ ការ​ដាច់​ភ្លើង​ដ៏​ធំ​មួយ​កាលពី​យប់​ថ្ងៃ​ទី​១៣ ​កក្កដា បណ្ដាល​ឲ្យ​មួយ​ផ្នែក​ធំ​នៃ​តំបន់​ម៉ា​ន់​ហា​តាន់​ក្រុង​ញូ​វ​យ៉​ក ងងឹត​សូន្យសុង​រយៈពេល​ប៉ុន្មាន​ម៉ោង ដោយ​ទីលាន​TIMES SQUARE​ក៏​ងងឹត​ដែរ​។ ការ​ដាច់​ភ្លើង​នាំ​ឲ្យ​បណ្ដា​ស្ថានីយ​មេត្រូ​ធ្លាក់​ក្នុង​ភាព​ងងឹត ស្ទះ​ជណ្ដើរយន្ត​និង​ដាច់​បណ្ដា​ភ្លើងស្តុប រួច​នៅ​TIMES SQUARE​ទីតាំង​ទេសចរណ៍​នៃ​ក្រុង​ញូ​វ​យ៉​ក​ធ្លាក់​ក្នុង​ភាព​ងងឹត​។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ ប្រធាន​អគ្គនាយក​នៃ​ក្រុមហ៊ុន​អគ្គិសនី CON EDISON លោក​JOHN MCAVOY​គូសបញ្ជាក់​ថា នៅ​ភាគ​ខាងលិច​ម៉ា​ន់​ហា​តាន់ ភ្លើង​បាន​ដាច់​ចាប់ពី​វេលា​ល្ងាច​ទៅ​។ លោក​ពុំ​បាន​បញ្ជាក់​ពី​មូលហេតុ​ពិតប្រាកដ​ឡើយ​ដោយ​គ្រាន់តែ​ថា ឧប្បត្តិ​ហេតុនេះ​នាំ​ឲ្យ​មានការ​ស្ទះ​ដ៏​ធំ​មួយ​ប៉ុណ្ណោះ​។

ភ្លើង​ចាប់ផ្ដើម​មាន​វិញ​ក្រោយ​ម៉ោង​២២​ម៉ោង​ក្នុងស្រុក ក្នុង​សង្កាត់​TIMES SQUARE​។ រួច​នា​វេលា​ម៉ោង​២៣​តំបន់​៥ ក្នុង​ចំណោម​តំបន់​៦​ដែល​ដាច់​ភ្លើង​មាន​ភ្លើង​ប្រើ​វិញ​។ ភ្លើង​មាន​ពេញលេញ​វិញ​គ្រប់​ទីកន្លែង​ចាប់ពី​ពាក់កណ្ដាល​យប់​ទៅ​។

ក្រោយ​ចាប់ផ្ដើម​ការ​ដាច់​ភ្លើង​ចាប់ពី​វេលា​ម៉ោង​១៨​និង​៤៥​នាទី​ម៉ោង​ក្នុងស្រុក​ទៅ មនុស្ស​ជា​ច្រើន​បាន​បង្ហោះ​តាម​បណ្ដាញ​សង្គម បណ្ដា​រូបភាព​នៃ​ការ​ងងឹត ដូច​ជា​នៅ​ក្នុង​បណ្ដា​ស្ថានីយ​មេត្រូ​ជាដើម​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ