ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ះទង្គិច​គ្នា​ក្នុង​បាតុកម្ម​ប្រឆាំង​ពាណិជ្ជករ​ចិន

4 ឆ្នាំ មុន

ក្រុង​ហុងកុង ៖ មាន​ផ្ទុះ​ការ​ប៉ះទង្គិច​គ្នា​នានា កាលពី​ថ្ងៃ​ទី​១៣​កក្កដា​រវាង​ប៉ូលិស​និង​ពួ​ង​បាតុករ​ហុងកុង ដែល​បន្ដ​ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល ដោយ​លើក​នេះ​ពួក​បាតុករ​ហុងកុង​បាន​ប្រឆាំង​ពួក​ពាណិជ្ជករ​មក​ពី​ចិនដីគោក មករ​កសី​ុ​ក្នុង​ដែនដី​អតីត​អាណានិគម​អង់គ្លេស​នោះ​។ ប៉ូលិស​បាន​ប្រើ​ឧស្ម័ន​ម្រេច​និង​ដំបង ប្រឆាំង​ពួក​បាតុករ​ដែល​បិទមុខ​នៅ​SHEUNG SHUI…

ក្រុង​ហុងកុង ៖ មាន​ផ្ទុះ​ការ​ប៉ះទង្គិច​គ្នា​នានា កាលពី​ថ្ងៃ​ទី​១៣​កក្កដា​រវាង​ប៉ូលិស​និង​ពួ​ង​បាតុករ​ហុងកុង ដែល​បន្ដ​ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល ដោយ​លើក​នេះ​ពួក​បាតុករ​ហុងកុង​បាន​ប្រឆាំង​ពួក​ពាណិជ្ជករ​មក​ពី​ចិនដីគោក មករ​កសី​ុ​ក្នុង​ដែនដី​អតីត​អាណានិគម​អង់គ្លេស​នោះ​។

ប៉ូលិស​បាន​ប្រើ​ឧស្ម័ន​ម្រេច​និង​ដំបង ប្រឆាំង​ពួក​បាតុករ​ដែល​បិទមុខ​នៅ​SHEUNG SHUI ជា​មូលដ្ឋាន​មួយ​ស្ថិត​នៅ​ជិត​ព្រំដែន​ជាមួយ​ចិនដីគោក ដោយនៅ​ទីនោះ​មនុស្ស​ច្រើន​ពាន់​នាក់​បាន​ធ្វើ​បាតុកម្ម ដើម្បី​តវ៉ា​ប្រឆាំង​ពា​ណិ​ករ​ចិន​ដែល​មករ​កស៊ីនៅ​ហុងកុង​។ បាតុករ​ម្នាក់​រង​របួស​បែកក្បាល​។ បណ្ដា​ហាង​លក់​ឱសថ​ព្រមទាំង​បណ្ដា​ហាង​លក់​គ្រឿង​តុបតែង​ខ្លួន ដែល រីក​ដុះដាល​ច្រើន​នៅ​SHEUNG SHUI កំពុង​ពេញ​និយម​កាន់តែ​ខ្លាំង​នៅ​ទីនោះ​។ ពួក​ពា​ណិ​ករ​មក​ពី​ចិនដីគោករ​កស៊ីកក់​កប​ខ្លាំង ព្រោះ​ពុំ​មានការ​បង់ពន្ធ​លើ​បណ្ដា​ទំនិញ​ពួក​គេ វារ​ដាច់​ពួក​ពា​ណិ​ករ​មូលដ្ឋាន​។

យោង​តាម​បណ្ដា​សារព័ត៌មាន​ក្នុងស្រុក​ថា​ហាង​ទំនិញ​ភាគច្រើន​នៅ​SHEUNG SHUI​បាន​ត្រូវ​បិទទ្វារ​មុន​បាតុកម្ម​។ ប៉ូលិស​និយាយ​ក្នុង​សេចក្ដី​ប្រកាស​មួយ​ថា បាន​ដាក់​ពង្រាយ​កម្លាំង បន្ទាប់​ពី​ពួក​បាតុករ​ចាប់ផ្ដើម​ឈ្លោ្ះ​ទាស់​ទាញ​គ្នា​ជាមួយ​ប្រជាជន ហើយ​ប៉ុនប៉ង​វាយប្រហារ​ប៉ូលិស​ដែល​មក​ធ្វើ​អន្តរាគមន៍​។ ពួក​បាតុករ​ចោទប្រកាន់​ប៉ូលិស​ថា ធ្វើ​អន្តរាគមន៍​ដោយ​មិន​បាន​ផ្ដល់​ការ​ជូនដំណឹង​មុន​។

បាតុកម្ម​ធំ​ៗ​កើត​មាននៅ​ហុងកុង ជាមួយ​ការ​ប៉ះទង្គិច​គ្នា​ខ្លាំងក្លា​ជាមួយ​ប៉ូលិស ចាប់តាំងពី​ជាង​១​ខែ​មក​ហើយ​នាំ​ឲ្យ​មានការ​ផ្អាក​គម្រោង​ច្បាប់​ធ្វើ​បត្យាប័ន​ទៅ​ចិនដីគោក ។ បន្ទាប់​ពី​មហា​បាតុកម្ម​គម្រោង​ច្បាប់​នេះ​ត្រូវ​ផ្អាក តែ​បាន​ប្រែ​ក្លាយទៅជា ចលនា​តវ៉ា​ស្និទ្ធ​លទ្ធិប្រជាធិបតេយ្យ ក្នុង​ដែនដី​ពាក់កណ្ដាល​ស្វយ័ត​នេះ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ