ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាក់​ឈ្មោះ​កូនចៅ​មើល​តាម​កម្លាំង​ថ្ងៃ​ពិតជា​ប្រសើរ

4 ឆ្នាំ មុន

ការ​ដាក់​ឈ្មោះ​ឱ្យ​កូនចៅ​ជា​ពាក្យ​ខ្មែរ​មាន​សំនៀងពីរោះ​និង​មាន​ន័យ​ប្រពៃ​ថ្លៃថ្លា​ណាស់ បណ្ឌិត​អ្នកប្រាជ្ញ​លោក​បាន​ពោល​សរសើរ​មាតាបិតា​ទាំងឡាយ​ដែល​បាន​ដាក់​ឈ្មោះ​ឱ្យ​កូន​ទៅ​តាម​ក្បួនតម្រា​មើល​តាម​កម្លាំង​ថ្ងៃ​ក៏​ជួយ​លើករាសី​កូនប្រុស​ស្រី​ឱ្យ​ខ្ពស់ត្រដែត រស់នៅ​ដោយ​សុខសាន្ត ។ តទៅ​នេះ​ជា​ឈ្មោះ​ដែល​មាន​សំឡេង​ពីរោះ​និង​មាន​ន័យ​ជ្រៅ ហើយ​លោក​អ្នក​អាច​យកឈ្មោះ​ណាមួយ​មក​ដាក់​ឈ្មោះ​ឱ្យ​កូន​បាន​តាម​សញ្ញា​ចូល​ចិត្ត​ចុះ ។ ឌិ​ម​- អ្នក​មានការ​លះបង់​ខ្ពស់ ជា​ឈ្មោះ​កូនប្រុស​ពិតជា​ប្រសើរ…

ការ​ដាក់​ឈ្មោះ​ឱ្យ​កូនចៅ​ជា​ពាក្យ​ខ្មែរ​មាន​សំនៀងពីរោះ​និង​មាន​ន័យ​ប្រពៃ​ថ្លៃថ្លា​ណាស់ បណ្ឌិត​អ្នកប្រាជ្ញ​លោក​បាន​ពោល​សរសើរ​មាតាបិតា​ទាំងឡាយ​ដែល​បាន​ដាក់​ឈ្មោះ​ឱ្យ​កូន​ទៅ​តាម​ក្បួនតម្រា​មើល​តាម​កម្លាំង​ថ្ងៃ​ក៏​ជួយ​លើករាសី​កូនប្រុស​ស្រី​ឱ្យ​ខ្ពស់ត្រដែត រស់នៅ​ដោយ​សុខសាន្ត ។

តទៅ​នេះ​ជា​ឈ្មោះ​ដែល​មាន​សំឡេង​ពីរោះ​និង​មាន​ន័យ​ជ្រៅ ហើយ​លោក​អ្នក​អាច​យកឈ្មោះ​ណាមួយ​មក​ដាក់​ឈ្មោះ​ឱ្យ​កូន​បាន​តាម​សញ្ញា​ចូល​ចិត្ត​ចុះ ។

ឌិ​ម​- អ្នក​មានការ​លះបង់​ខ្ពស់ ជា​ឈ្មោះ​កូនប្រុស​ពិតជា​ប្រសើរ និង​បាន​ជាទី​រាប់អាន​នៃ​អ្នកផង​ទាំងពួង ។

ឍាមរា​- (​ធា​មៈ​រៀ​) សត្វ​ហង្ស អ្នកមាន​ពូជពង្សវង្សត្រកូល​ខ្ពង់ខ្ពស់ ពី​ដើម​គេ​ហៅ​ត្រកូល​កុ​ង្សី ។

ឍាលិន​- ខែល​សម្រាប់​ការពារ​ខ្លួន បាន​ដល់​ប្រភេទ​មនុស្ស​អ្នក​មានការ​ការពារ​ខ្លួន​ខ្ពស់ ជា​ពិសេស​សំដៅលើ​ចំណេះវិជ្ជា គឺ​អ្នកមាន​សមត្ថភាព​ខ្ពស់ ។

ណែណន​- អ្នក​ដែល​មានការ​ប្រាកដប្រជា អ្នក​ដែល​ច្បាស់លាស់​ក្នុង​កិច្ចការ​នានា ។

ណែម​- ជា​ប្រភេទ​មនុស្ស​ដែល​ចេះ​ប្រើ​ចរិយា​ទៅ​តាម​ទិដ្ឋភាព​ជាក់ស្តែង ចេះ​ធ្វើ​បែប​កាច ស្លូត និង​កម្សាត់ ។

តក្កវិទ​- (​តា​ក់កៈ​វិត​) អ្នក​ដែល​ពូកែ​ខាង​ផ្នែក​ចិត្តសាស្ត្រ​, អ្នកប្រាជ្ញ​ខាង​ចិត្តសាស្ត្រ ។

តូចតន់​- នារី​មាន​រូបរាង​តូច​ច្រឡឹង​, ប្អូនស្រី​ដែល​គួរ​ឱ្យ​ស្រលាញ់ ។

តរុណី​- (​តៈ រ៉ុ ណី​) ស្រី​ក្រមុំ ដែល​កំពុង​ពេញ​ក្រពុំ ។

តុសិត​- (​ដុះ​សិត​) ជា​អ្នកមាន​បុណ្យ បាន​សាង​អំពើ​ល្អ​ច្រើន​, ជា​អ្នក​ចូល​ចិត្ត​យកអាសា​អ្នក​ដទៃ ។ បើជា​ស្រី តុ​សិ​តា ។

តេជសី​- អ្នកមាន​អំណាច​បារមី​ខ្លាំងក្លា ។ អ្នក​ដែល​មាន​សម្តី​ស័ក្តិសិទ្ធិ ។ នៅ​មាន​ត​…

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ