ខេត្តសៀមរាបរៀបរណ្ដាប់ទទួលទេវតាឆ្នាំថ្មី
- សៀមរាប
ខេត្តសៀមរាប ៖ នារាត្រី ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ រដ្ឋបាលខេត្ត និងសហភាពសហព័ន្ធ
ខេត្តសៀមរាប ៖ នារាត្រី ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ រដ្ឋបាលខេត្ត និងសហភាពសហព័ន្ធ
ខេត្តសៀមរាប ៖ នារាត្រី ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ រដ្ឋបាលខេត្ត និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប បានរួមសហការទទួលសាទរទេវតាឆ្នាំថ្មី ដែលមានព្រះនាម មហោទរាទេវី ជាបុត្រីទី៧ របស់កបិលមហាព្រហ្ម គង់នៅចាតុម្ម ហារាជិកា ទ្រង់អម្ពរពណ៌ខៀវ លម្អនៅព្រះកាណ៌ដោយសៀត ផ្កាត្រកៀត អភរណៈ និលរតន៍ ភក្សាហារទ្រង់ សាច់ទ្រាយ ព្រះហស្តស្តាំទ្រង់ កងចក្រ ព្រហស្តឆ្វេងទ្រង់ត្រីសូល៍ ទ្រង់គង់ផ្ទំបើក ព្រះនេត្រនៅលើខ្នងស្ដេចមយូរា (ក្ងោក) ជាយានពាហនៈ យាងចូលមកកាន់តំណែងឆ្នាំថ្មីនៅ វេលាម៉ោង ២២ និង ១៧នាទី រាត្រីថ្ងៃទី ១៣ខែមេសា ឆ្នាំ ២០២៤ត្រូវនឹងថ្ងៃ ៥កើត ខែចេត្រ ព.ស ២៥៦៧ ដែលប្រារព្ធធ្វើឡើង នៅមុខព្រះរាជ ដំណាក់ខេត្តសៀមរាប។
ព្រះពុទ្ធសករាជព្រះសាសនាកន្លងទៅហើយ បាន២៥៦៧ ត្រឹមថ្ងៃពុធ១៥កើត ខែពិសាខលុះ ដល់ថៃ្ងព្រហស្បតិ៍ ១រោចខែពិសាខ ឆ្នាំរោងឆស័កតទៅ ចូលពុទ្ធសករាជ ២៥៦៨ នឹង គណនាឆ្នាំរោងឥឡូវនេះសង្គ្រាន្តចូលនៅថ្ងៃសៅរ៍ ៥កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៣ ខែមេសា គ.ស.២០២៤ វេលាម៉ោង២២៖១៧នាទី។ថ្ងៃសៅរ៍៥កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៣ មេសា គ.ស. ២០២៤ ជាថ្ងៃចូលឆ្នាំរោង ឆស័ក។ ថ្ងៃអាទិត្យ៦កើត ខែចេត្រ ត្រូវនឹងថ្ងៃទី ១៤មេសា គ.ស.២០២៤ ជាវារៈវន័បត។
ថ្ងៃចន្ទ៧កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៥ មេសា គ.ស.២០២៤ ជាវារៈវន័បត។ថ្ងៃអង្គារ៨កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៦ ខែមេសា គ.ស.២០២៤ វេលាម៉ោង២៖១៥នាទី និង០០វិនាទី ជាវារៈឡើងស័ក គម្រប់ជាសង្ក្រាន្តបួនថ្ងៃ ស្រេចបរិបូណ៌ចូលជាសកល ឆ្នាំរោងឆស័ក ព.ស ២៥៦៧ ឈាន ចូល ២៥៦៨។
ក្នុងពិធីទទួលទេវតាឆ្នាំថ្មីនេះ មានព្រះវត្តមាន និងវត្តមាន យាងនិមន្ត និង អញ្ជើញចូលរួមរបស់ ព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ ឧត្តមទីប្រឹក្សាគណៈសង្ឃនាយកគណៈមហានិកាយ សមាជិកាថេរសភានៃព្រះរាជាណាចក្រកម្ពុជា និងជាសម្ដេចព្រះចៅអធិការវត្តរាជបូព៌ខេត្ត សៀមរាប មួយអន្លើដោយព្រះមេគណទាំងពីរគណៈនិងមន្ត្រីសង្ឃខេត្តឯកឧត្តម សោម សារ៉ូ សមាជិកក្រុមប្រឹក្សាខេត្តតំណាង អ៊ាន ឃុន ប្រធានក្រុម្រឹក្សាខេត្ត លោក ពិន ប្រាកដ អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ លោក ប្រាក់ សោភ័ណអភិបាលនៃគណៈអភិបាលខេត្ត និង គណៈអភិបាលខេត្ត ព្រមទាំង លោក លោកជំទាវ លោក លោកស្រីជាថ្នាក់ដឹក នាំមន្ទីរ អង្គភាព អាជ្ញាធរ ក្រុង ស្រុក និង មន្ត្រីរាជការ រួមទាំងបងប្អូនប្រជាពុទ្ធ បរិស័ទ អញ្ជើញចូលរួមក្នុងពិធីទៅតាមបែបវប្បធម៌ ប្រពៃណី សាសនាទំនៀម ទម្លាប់ខ្មែរ ។
តាមទំនៀមទម្លាប់ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋប្រុសស្រីបាន រៀបចំពលិការគ្រឿងសក្ការ បូជា អុជទៀន ធូប ប្រទីបជ្វាលា ថ្វាយ ព្រះរតនត្រ័យ និងទទួលស្វាគមន៍ ទេវបុត ទេវធីតាឆ្នាំថ្មី ហើយខំលះបង់ចិត្តអាក្រក់ ជាប់ដោយគំនុំគុំគួនព្យាបាទឈ្នានីស ដែលកើតមានក្នុងឆ្នាំចាស់ឱ្យជ្រះស្រឡះ តាំងចិត្តប្រព្រឹត្តល្អប្រកបដោយ មេត្តា ករុណា មុទិតា និងឧបេក្ខា ធ្វើបុណ្យទានតាមប្រពៃណី វប្បធម៌សាសនា ទំនៀម ទម្លាប់ពីដូនតាដែលមានជាយូរលង់មកហើយ៕
ចែករំលែកព័តមាននេះ