ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាចាប់​បាន​លុយគ្មាន​ប្រភព​ច្បាប់​ ជាង​៧​លាន​ដុល្លារ…

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រ​សួង​មហាផ្ទៃ បាន​បញ្ជាក់​ថា រហូត​ដល់​ពេល​នេះ លុយ​ខុសច្បាប់​នាំ​ចូលមក​ប្រទេស​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រ​សួង​មហាផ្ទៃ បាន​បញ្ជាក់​ថា រហូត​ដល់​ពេល​នេះ លុយ​ខុសច្បាប់​នាំ​ចូលមក​ប្រទេស​កម្ពុជា ដែលសមត្ថកិច្ច​ឃាត់​បាននៅ​តាម​ច្រក​អន្តរ ជាតិមាន​ចំនួន៧.៤​លាន​ដុល្លារ​។

ផ្តល់​បទ​សម្ភាស​ន៍ជាមួយ​ក្រុម​អ្នក​សារព័ត៌មានក្រោយ​បញ្ចប់ ពិធី​បិទ​ទិវា​ប្រជាជន​ពិភព លោក​លើក​ទី​៣០ និង​ខួប​ទី​២៥​ឆ្នាំ កាលពី​រសៀល​ថ្ងៃទី​១១ កក្កដា ​សម្ដេច ស ខេ​ង បាន​បញ្ជាក់​ថា «​មក​ដល់​ពេល​នេះ វា​មាន​ទាំងអស់ ៧,៤​លាន​ដុល្លារ ប៉ុន្តែ​លុយ​ទាំង អស់ នេះ គឺ​យើង​ឃាត់​ទុកជា​បណ្តោះអាសន្ន ដើម្បី​ស្រាវជ្រាវ តើ​លុយ​នោះ មាន​ប្រភព​ត្រឹមត្រូវ ឬ​មិនត្រឹមត្រូវ​»​។

សម្តេច​ក៏​បាន​ឲ្យ​ដឹង​ថា​ ករណី​លុក​មិន​ប្រភព​ច្បាស់លាស់​នេះ​ត្រូវ​បាន​សម្តេច​ក្រឡាហោម ​ស ខេ​ង ឲ្យ​ដឹង​ថា​ករណី​នាំ​លុយ​គ្មាន​ប្រភព​មិន​ច្បាស់លាស់​នេះ​មិន​តិ​ត​ជាង​៥​ករណី​នោះ​ទេ ។ សម្តេច​បញ្ជាក់​ថា​៖«​លុយ​ដែល​គ្មាន​ប្រភព​នេះ​យើង​បាន​ដាក់​ក្នុង​ធនាគារជាតិ និង​ធនា គារ​ណាមួយ ដើម្បី​រង​ចាំ​ការ​ស៊ើបអង្កេត និង​ស្វែងរក​ប្រភព​ដើម​។ យើង​ក៏​បាន​ចា ត់​ឲ្យ​មាន ការ​ស៊ើបអង្កេត ប្រភព​ដើម ហើយ​មនុស្ស​ក៏​យើង​បាន​ឃាត​ទុក​ដែរ​»​។

ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​ក៏​មិន​ទាន់​ឲ្យ​ដឹង​ថា​ករណី​ស៊ើបអង្កេត​នៅ​ប្រទេស​ចិន​មិន​ទាន់​មាន​លទ្ធផល​នោះ ព្រោះថា​នៅ​ទីក្រុង​ហុងកុង​កំពុង​មាន​បាតុកម្ម​។
យ៉ាងណា​ក្តី​សម្តេច​បាន​អះអាង​ថា​កម្ពុជា​យើង​នឹង​ធ្វើ​ស៊ើបអង្កេត​រក​ឬ​ស​គល់​នៃ​ចំពោះ​ការ​នាំ​ចូល​លុយ​គ្មាន​ប្រភព​ច្បាស់លាស់​របស់​ជនជាតិ​ចិន​នេះ​។ សម្តេច​អ្នក​ដែល​ឃាត់ខ្លួន​នៅ ពេល​កន្លង​មក​នឹង​ត្រូវ​ផ្ត​ន់​ន្ទា​ទោស​តាម​ច្បាប់​កម្ពុជា​។

សូម​រំលឹក​ថា កាលពី​ថ្ងៃ​ទី​២៣ មេ​សា កម្លាំង​នគរបាល​អន្ដោប្រវេសន៍ និង​អគ្គនាយក​ដ្ឋា ន​គយ និង​រដ្ឋាករ ប្រចាំ​នៅ​អាកាសយានដ្ឋាន អន្ដរជាតិ​ភ្នំពេញ ក៏​បាន​ចាប់ខ្លួន​ជនសង្ស័យ ជា ជនជាតិ​ចិន​ចំនួន ៣​នាក់ ដែល​បាន​នាំ​លុយ​ចំនួន ៣,៥២០,០០០ ដុល្លារ​អា​មេ​រិ​ក ដោយ ពុំ​មាន ការ​បញ្ជាក់​ពី​ប្រភព​ហរិ​ញ្ញ​វត្ថុ​ច្បាស់លាស់ ពី​ទីក្រុង​ហុងកុង ចូល​មក​ប្រ​ទេ ស​កម្ពុជា​។

ដោយឡែក កាលពី​ថ្ងៃ​ទី​៧ កក្កដា កម្លាំង​គយ និង​នគរបាល​អន្តោប្រវេសន៍ ប្រចាំ នៅ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ខេត្តសៀមរាប ដោយ​បាន​ឃាត់ខ្លួន​ជន​ជា តិ​កូរ៉េ​ខាង​ត្បូ ង​២​នាក់ ដោយ​រឹបអូស​យក​ដុល្លារ បាន​ជាង​២​លាន​ដុល្លារ​ផង ដែរ​។ ហើយកាលពី​ប៉ុន្មាន ថ្ងៃមុន មន្ត្រី​គ យ​នៅ​ព្រ​លាន​យន្ត​អន្តរជាតិ​ភ្នំពេញ​ក៏​ឃាត់ខ្លួន​ជនជាតិ​ចិន​៣​នាក់ នៅ​ព្រ​លាន​យន្ត ហោះ​អ ន្ត​រ ជាតិ​ភ្នំពេញ​ផង​ដែរ ដោយ​រឹបអូស​បាន​លុយ​ជិត ១​លាន​ដុល្លារ​ផង​ដែរ​៕​ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ