បិសាច​ក្រហម Man Utd ជឿជាក់ Super Star រូប​នេះ​នឹង​មិន​វេច​បង្វេច​រត់ចោលក្លិប


តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ក្លិប​បិសាច​ក្រហម Manchester United មាន​ជំនឿ​ទុកចិត្ត​ថា David De Gea នឹង​បន្ត​កុងត្រា​របស់​ខ្លួន ហើយនឹង​ក្លាយទៅជា​អ្នកចាំទី​ដែល​មាន​ប្រាក់​ចំណូល​ខ្ពស់​ជាងគេ​លើ​លោក ។

ក្លិប​បិសាច​ក្រហម​ហ៊ាន​ជះ​លុយ​សម្រាប់​ការ​ទារ​ឡើងថ្លៃ​របស់​កីឡាករ​ម្នាក់​នេះ ឱ្យ​តែ​គេ​បន្ត​កុងត្រា​ថ្មី​លើ​កុងត្រា​ចាស់​ដែល​ផុតកំណត់ ។ ក្លិប​ហ៊ាន​ជះ​៣០​ម៉ឺន​ផោន​ក្នុង​មួ​យស​ប្តា​ហ៍​ដែល​កុងត្រា​ចាស់​មាន​ត្រឹមតែ​២០​ម៉ឺន​ផោន​ក្នុង​មួ​យស​ប្តា​ហ៍​ប៉ុណ្ណោះ ។

លោក Ole Gunnar Solskjaer គិត​យ៉ាង​វិជ្ជមាន​ថា De Gea នឹង​ចាប់អារម្មណ៍​ទៅ​លេង​ឱ្យ Real Madrid និង PSG ក្រោយ​ពី​ពួក​គេ​ហ៊ាន​ជះ​លុយ​បន្ថែម​៥​ម៉ឺន​ផោន​បន្ថែម ។ ដូចនេះ​ហើយ​បានជា លោក​ហ៊ាន​ជះ​បន្ថែម​លើ​កុងត្រា​ចាស់​ដល់​ទៅ​១០​ម៉ឺន​ផោន ។

លោក Solskjaer បាន​ប្រាប់​ពេល​ទៅ​លេង Pre-Season នៅ​អូស្ត្រាលី​ថា ៖«​ខ្ញុំ​មានការ​គិត​វិជ្ជមាន​ណាស់​ទៅ​លើ​រឿង​នេះ​។ ខ្ញុំ​និយាយ​ជា​ច្រើន​ដង​មក​ហើយ ថា​ខ្ញុំ​សំណាង​ណាស់​ដែល​មាន​គេ​នៅ​ធ្វើ​ជា​អ្នកចាំទី​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា កុងត្រា​បច្ចុប្បន្ន​របស់ De Gea នឹង​ផុត​នៅ​រដូវ​កាល​ក្រោយ​នេះ​។ ប្រសិនបើ De Gea សុខចិត្ត​បន្ត​កុងត្រា​មែន កុងត្រា​នោះ​អាច​ជា​កុងត្រា​ដែល​សុពលភាព​៤​ឆ្នាំ និង ជា​កុងត្រា​ដែល Man Utd ហ៊ាន​ជះ​លុយ​ច្រើន​ៗ ៕

ប្រភព ៖ Thesun , កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កីឡាអន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ