ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាក់​កូដ​បាត់ ទិញ​ចូល​ថ្លៃ​កប់​ពពក តែ​ពេល​នេះ PSG ប្រុង​វ៉ៃ​ចេញ Neymar ឡៃ​ឡុ​ង​ៗ

4 ឆ្នាំ មុន

តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា ក្លិបអ្នកមានបារាំង PSG បានត្រៀមនឹងអនុញ្ញាតឱ្យ Neymar ទៅក្លិបដទៃក្នុងតម្លៃទាបជាងតម្លៃទិញចូល។ ក្លិបអ្នកមានបារាំងឆេះដុំតិចៗ…

តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា ក្លិបអ្នកមានបារាំង PSG បានត្រៀមនឹងអនុញ្ញាតឱ្យ Neymar ទៅក្លិបដទៃក្នុងតម្លៃទាបជាងតម្លៃទិញចូល។

ក្លិបអ្នកមានបារាំងឆេះដុំតិចៗ ពេលដែលកីឡាករឆ្នើមក្នុងក្លិបរបស់ខ្លួន Neymar មិនបានចូលរួមការហ្វឹកហាត់មុនពេលបើករដូវកាលថ្មី។ មានពាក្យចចាមអារាមជាច្រើនលើកឡើងថា Neymar អាចនៅទៅលេងឱ្យក្លិបចាស់របស់ខ្លួនវិញ Barcelona។

បើទោះបីជាទិញយក Neymar មកពី Barcelona ក្នុងតម្លៃខ្លួន១៩៨លានផោន ក្លិប PSG ហ៊ានខាត ៦៣លានផោន ឱ្យតែលក់ Neymar ចេញ។ តាមការចុះផ្សាយរបស់កាសែតបារាំង El Paris បានឱ្យដឹងថា ក្លឹបអ្នកមានបារាំងត្រៀមខ្លួនរួចរាល់សម្រាប់ការលក់ Neymar ចេញទៅឱ្យ Barcelona ក្នុងតម្លៃទាបជាងមុន។

ក្នុងបទសម្ភាសន៍មួយ លោកនាយកកីឡាកររបស់ក្លិប PSG លោក Leonardo បានប្រាប់ទៅសារព័ត៌មាន Le Parisien ថា៖ «Neymar អាចចាកចេញពី PSG ប្រសិនបើគ្រប់គ្នាអាចទទួលយកបាន»។

គួរបញ្ជាក់ផងដែរថា PSG កាលពីថ្ងៃចន្ទ បានប្រកាសថា គេនឹងដាក់ពិន័យទៅលើកីឡាកររូបនេះ ក្រោយពេលមិនឃើញមុខនៅក្នុងការហ្វឹកហាត់ត្រៀមបើករដូវកាល ៕

ប្រភព ៖ thesun , កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ