ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Frenkie de Jong បង្ហើប​ថា នឹង​យក​ធំ​អង់គ្លេស​មួយ​ធ្វើ​ជា​ឈ្នាន់​ទៅ​លេង​នៅ Messi

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា កីឡាករ Frenkie De Jong គ្រោង​ទៅ​លេង​នៅ Arsenal…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា កីឡាករ Frenkie De Jong គ្រោង​ទៅ​លេង​នៅ Arsenal ដោយសារ​តែ​ចង់​យក​ក្លិប​នេះ​ជា​ឈ្នាន់​ទៅ​លេង​នៅ Barcelona សម្រាប់​ថ្ងៃ​អនាគត​។

កីឡាករ​អាយុ​២២​ឆ្នាំ De Jong បាន​យល់ព្រម​ចូល​លេង​ឱ្យ Ajax កាលពីដើម​ឆ្នាំ​នេះ ក្នុង​តម្លៃ​៦៥​លាន​ផោន​។ គេ​ចង់​ចូល​លេង​ឱ្យ Ajax រួច​ហើយ​ក៏​ទៅ​លេង​នៅ Arsenal មុន​ពេល​សម្រេច​ក្តី​បំណង​ដែល​ចង់ទៅ Barcelona ។

De Jong បាន​ប្រាប់​សារព័ត៌មាន Voetbal International ថា​៖«​នៅ​ក្នុង​ចិត្ត​ខ្ញុំ ខ្ញុំ​ឃើញ​ផ្លូវ​ដើរ​ផ្ទាល់ខ្លួន ដែល​ជា Ajax-Arsenal-Barcelona​។ វា​គឺជា​ផ្លូវ​ដើរ​ដូច​ទៅ​នឹង​របស់​លោក Marc Overmars​។ តែ​ប្រសិនបើ​ខ្ញុំ​អាច​ទៅ​លេង​នៅ Barcelona ភ្លាម វា​ក៏​ល្អ​ប្រសើរ​ដែរ ព្រោះ​ខ្ញុំ​អាច​សម្រេច​ក្តី​បំណង​បាន​លឿន​»​។

ជាមួយនឹង Ajax កីឡាករ De Jong បាន​ចុះ​កុងត្រា​រយៈពេល​៥​ឆ្នាំ​កាលពី​ខែមករា ហើយនឹង​នៅ​បន្ត​លេង​ក្នុង​ក្លិប​នោះ​តទៅ​ទៀត បើ​ទោះបីជា​មាន​គម្រោង​ចង់ទៅ Arsenal និង Barcelona នា​ពេល​ក្រោយ​ក៏​ដោយ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា បើ​ទោះបីជា De Jong ថា​ចង់​យក Arsenal ធ្វើ​ជា​ឈ្នាន់​ក៏​ដោយ ខាង​ក្លិប​កាំភ្លើង​ធំ Arsenal ក៏​មិន​ទាន់​ចង់បាន​កីឡាករ​នេះ​ដែរ ព្រោះតែ​គេ​ឃើញ Mario Lemina ល្អ​ជាង ៕

ប្រភព ៖ thesun , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ