ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្យល់​កួចផង ព្យុះផង​ វាយ​ប្រហារ​​យ៉ាង​សាហា.វ ស្លា.ប់​​​៦នាក់ របួស​ច្រើន​នាក់

4 ឆ្នាំ មុន

ប្រទេស​ក្រិ​ក ៖ បើ​យោង​តាម​អាជ្ញាធរ​ថា ខ្យល់កួច​មួយ​ និង​ព្យុះ​ធ្លាក់​ដុំ​ព្រិល បាន​វាយប្រហារ​យ៉ាង​សាហាវ កាលពី​យប់​ថ្ងៃ​ទី​១០​ មកថ្ងៃទី​​១១ ខែ​កក្កដា ឆ្នាំ​២០១៩…

ប្រទេស​ក្រិ​ក ៖ បើ​យោង​តាម​អាជ្ញាធរ​ថា ខ្យល់កួច​មួយ​ និង​ព្យុះ​ធ្លាក់​ដុំ​ព្រិល បាន​វាយប្រហារ​យ៉ាង​សាហាវ កាលពី​យប់​ថ្ងៃ​ទី​១០​ មកថ្ងៃទី​​១១ ខែ​កក្កដា ឆ្នាំ​២០១៩ លើ​តំបន់ ​CALCIDIQUE ភាគ​ខាង​ជើង​ក្រិ​ក បណ្ដាល​ឲ្យ​ស្លាប់​អ្នកទេសចរ​៦​នាក់ ​ហើយ​មនុស្ស​យ៉ាងតិច​៣០​នាក់​រង​របួស​។

លោក ​CHARALAMBOS STERIADIS​ អ្នក​ទទួលខុសត្រូវ ខាង​ផ្នែក​ការពារ​ស៊ី​វិល​នៅ​ភាគ​ខាងជើង​ប្រទេស គូសបញ្ជាក់​ថា ​អ្នកទេសចរ​៦​នាក់​បាន​ត្រូវ​ស្លាប់ ហើយ​មនុស្ស​យ៉ាងតិច​៣០​នាក់​រង​របួស ក្នុង​ពេល​​មាន​ខ្យល់់កួច​កំបុតត្បូង​។

ចំណែក​ប៉ូលិស​មុន​នេះ ​បន្តិច​រាយការណ៍​ពី​តុល្យការ​ដំបូង​ថា មាន​មនុស្ស​ស្លាប់​៥​នាក់ និង​មានការ​ខូចខាត​ច្រើន​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ