រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋ៥ទៅ៦គ្រួសារបានប្រកបរបរលក់ស្មៅសម្រាប់ឱ្យសត្វគោស៊ី ហើយមុខរបរមួយនេះវាអាចជួយសម្រាលជីវភាពនៅក្នុងគ្រួសារមួយចំណែកផងដែរ ប៉ុន្តែរហូតមកដល់បច្ចុប្បន្ននេះ អ្នកលក់ស្មៅគោបានត្អូញត្អែរថាលក់មិនដាច់។
លោក កន រ៉ន ជាអ្នកលក់ស្មៅគោ ដែលមានទីលំនៅភូមិព្រែថី ឃុំរការខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល បានរៀបរាប់ប្រាប់ឣោយដឹងថា គាត់បានមកលក់ស្មៅនៅចំណុចផ្លូវជាតិលេខ២ ស្ថិតនៅភូមិព្រែកអាទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ នេះមានដូចជា ស្មៅគោ ត្រកួន និងដើមពោត សម្រាប់ផ្គត់ផ្គង់តម្រូវរបស់អតិថិជន ហើយក្នុងមួយបាច់លក់ក្នុងតម្លៃ១.០០០រៀលទៅ១.៥០០រៀល។
លោកបានបន្តថា គាត់មានម៉ូយ៥ទៅ៦នាក់មកទិញរាល់ថ្ងៃយកទៅឲ្យសត្វស៊ីនៅតាមរមណីយដ្ឋាននិងកសិដ្ឋានចិញ្ចឹមគោ-គោបា។ លោកបានបន្តទៀតថា ការលក់ស្មៅគោ សព្វថ្ងៃនេះបានត្រឹមតែ១ពាន់បាច់ទេ ពេលខ្លះលក់មិនអស់ក៍មានដែរ ហើយពេលខ្លះដាក់លក់ឡៃឡុងឲ្យតែអស់ទៅជាជាងខូចចោល។ ការលក់នៅក្នុងមួយថ្ងៃអាចរកចំណូលបាន១លានរៀលទាំងប្រាក់ដើម បើសិនទូទាត់ទាំងដើមទាំងចុងទាំងថ្លៃស៊ីចាយសោរហ៊ុយប្រេងសាំងអស់ទៅ នៅសល់ប្រហែល៧ទៅ៨ម៉ឺនរៀលដែរ។
អ្នកស្រី ឆេង វូចលីម ហៅស្រី.ស ជាអ្នកលក់ស្មៅ រស់នៅលើកំណាត់ផ្លូវជាតិលេខ២ ស្ថិតនៅ ភូមិព្រែកអាទាំង សង្កាត់ព្រែកកំពឺស ខណ្ឌដង្កោ រាជធានីភ្នំពេញ បានឲ្យដឹងថា គាត់បានប្រកបរបរលក់ស្មៅគោនេះជាង១០ឆ្នាំមកហើយ ដោយបើករថយន្តប្រមូលទិញពីអ្នកភូមិព្រែកថីខ្លះ និងអ្នកស្ទឹងមានជ័យខ្លះ ដោយទិញចូលក្នុងមួយបាច់តម្លៃ៧ទៅ៨រយរៀល ហើយលក់ចេញក្នុងមួយបាច់ពី១ពាន់រៀលទៅ១ពាន់ប្រាំរយរៀល។
អ្នកស្រីបន្តថា កាលពីឆ្នាំមុនស្មៅនេះលក់ដាច់ណាស់ច្រូតសឹងមិនទាន់ នៅក្នុងមួយថ្ងៃៗអស់ពី២ទៅ៣រថយន្តផងដែរ ដោយឡែកក្នុងឆ្នាំ២០១៩មានកាប្រែប្រួល គឺអតិថិជនមានការថយចុះលក់មិនដាច់ ពេលខ្លះយកស្មៅមួយឡានមកលក់មិនអស់ផង។
សូមបញ្ជាក់ថា ពួកគាត់បានប្រមូលទិញស្មៅគោពីពលរដ្ឋនៅឃុំរការខ្ពស់ និងខណ្ឌស្ទឹងមានជ័យ ដែលប្រជាពលរដ្ឋនៅទីនោះបានច្រូតនៅតាមចំការ លើប្រឡាយរួចជាស្រេចសម្រាប់ទុកលក់ ដោយបច្ចុប្បន្នមានកាប្រែប្រួល និងថយចុះនូវអតិថិជន និងបានធ្វើឲ្យប្រជាពលរដ្ឋជាអ្នកលក់ស្មៅមានការព្រួយបារម្ភ ហើយក៏អាចប្រឈមនឹងការបិទមុខរបរនេះចោលផងដែរ៕ (កែសម្រួលដោយ ៖ ធីតា)
រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យបានធ្វើការចាប់ខ្លួនជនសង្ស័យ២នាក់ក្នុងចំណោមគ្នា៣នាក់ដែលបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីស្ត្រីអ្នកដំណើរ...
រាជធានីភ្នំពេញ ៖ ក្រោយពីកិច្ចប្រតិបត្តិ ការសហការបង្ក្រាបក្រុមជួញដូរគ្រឿងញៀនជិត១០០គីឡូក្រាម និងឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាមប្រុសស្រី៤នាក់ កាលពីវេលាម៉ោង៧...
រាជធានីភ្នំពេញ ៖ លក់គ្រឿងទេសខាតឡុងចុង បុរសម្នាក់សម្រេចចិត្តចាប់យកមុខរបរជាអ្នកមើលថែក្មេងៗវិញម្តង ជាមុខរបរថ្មីមួយដែលគាត់ធ្វើបានដោយរីករាយ ។ បុរសពោះម៉ាយវ័យ...
ខេត្តឧត្តរមានជ័យ ៖ ដោយសារសីតុណ្ហភាពរដូវរងាត្រជាក់ខ្លាំងពេកពីរនាក់ប្តីប្រពន្ធ បាននាំគ្នាបង្កាត់ភ្លើងដេកឆ្អើរក្នុងផ្ទះតៀមដោយសារតែការកក់ក្តៅ ក៏ដេកលង់លក់...
ខេត្តមណ្ឌលគិរី ៖ អាជ្ញាធរស្រុកកែវសីមាបានកាត់កម្ទេចចោលមធ្យោយបានដឹកជញ្ជូនឈើខុសច្បាប់ ដែលចាប់រឹបអូសបានពីក្រុមជនល្មើស ដែលលួចដឹកឈើចេញពីដែនជម្រកការពារ...
រាជធានីភ្នំពេញ ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានស្នើឲ្យអ្នកសារព័ត៌មានទាំងអស់ អភិវឌ្ឍខ្លួនដើរឲ្យទាន់ការរីកចម្រើននៃយុគសម័យបច្ចេកវិទ្យាឌីជីថល...
ខេត្តប៉ៃលិន ៖ ស្ត្រីម្នាក់បានទៅដាក់ពាក្យបណ្តឹងដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្ទឹងកាច់ដោយនាងអះអាងថា មានស្ត្រីជាជនជាតិចិនម្នាក់បានឆបោកប្រាក់ខ្លួន៩០ម៉ឺនបាត (...
ខេត្តបាត់ដំបង ៖ ប្ដីដ៏ឡប់សតិម្នាក់បានរឹតកប្រពន្ធរួចលេបថ្នាំតាមក្រោយ បណ្តាលឱ្យបាត់បង់ជីវិតកើតឡើងកាល៧និង៣០នាទីយប់ថ្ងៃទី០៦ ធ្នូ នៅភូមិកៀនកែស២ ឃុំគោកឃ្មុំ ...
ខេត្តកណ្តាល&ខេត្តព្រះសីហនុ ៖ អគ្គិភ័យមួយបានលេបត្របាក់រោងចក្រផលិតកញ្ចប់បារីយ៉ាងសន្ធោសន្ធៅអស់រយៈពេលជាច្រើនម៉ោង ដែលបណ្តាលមកពីផ្ទុះម៉ាស៊ីនសម្ងួតប៉ះនឹង...
រាជធានីភ្នំពេញ ៖ សម្រាប់អ្នកនិយមចាយលុយបាតថៃ និងបងប្អូនខ្មែរដែលរស់នៅប្រទេសថៃសប្តាហ៍នេះយើងនាំគ្នាមកដឹងពីហាងឆេងលុយបាតថៃ ធៀបជាមួយលុយរៀលខ្មែរ ថាតើមាន...
ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ផ្ទះ១ខ្នងត្រូវអគ្គិភ័យឆាបឆេះអស់សំយ៉ា បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិតខាងនិងរថយន្តពន្លត់អគ្គីភ័យ របស់...
ខេត្តកណ្តាល ៖ សោកនាដកម្មលើដងផ្លូវមួយ បានកើតឡើងទាំងកណ្តាលយប់ ដែលហេតុការណ៍នេះ ភាគីបង្ក គឺខាងរថយន្តដឹកអ្នកដំណើរក្រុមហ៊ុន វ៉ាង រ៉ិច បើកបុកម៉ូតូមួយគ្រឿង បណ្តាល...
រាជធានីភ្នំពេញ៖ ខណៈដែលកម្ពុជាកំពុងខិតខំពង្រីកទីផ្សារអន្តរជាតិបន្ថែមទៀតសម្រាប់ការនាំចេញស្រូវអង្ករនោះ ថ្មីនេះប្រតិភូមកពីប្រទេសស៊ីរ៉ាលីអូនបានបង្ហាញ...
រាជធានីភ្នំពេញ ៖ កិច្ចព្រមព្រៀងសេរីរវាងកម្ពុជានិងបណ្ដាប្រទេសសហភាពអឺរ៉ុប អាស៊ី រួមមានប្រទេសធំៗចំនួន៥ មានដូចជា ប្រទេស រុស្ស៊ី អាមេនៀ កាហ្សាក់ស្ថានកៀស៊ីស៊ី...
រាជធានីភ្នំពេញ៖ បើទោះបីជាផ្លែស្វាយកម្ពុជាអាចនាំចេញទៅកាន់ទីផ្សារអន្តរជាតិក៏ពិតមែន តែចំនួននៃការនាំចេញគឺមានចំនួនតិចតួចនៅឡើយ ហើយអ្វីដែលគួរឲ្យកត់សម្គាល់...
ខេត្តកំពង់ឆ្នាំង ៖ មន្ត្រីខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ត្រីសម្រាប់ធ្វើប្រហុកបានត្រូវជាបណ្ដើរៗហើយ ក្នុង...
ប្រទេសប៉ូឡូញ ៖ បើតាមអាជ្ញាធរមូលដ្ឋានរាយការណ៍កាលពីថ្ងៃទី៥ធ្នូថា មនុស្ស៨នាក់បានបាត់បង់ជីវិតកាលពីថ្ងៃទី៤ធ្នូ នៅប្រទេសប៉ូឡូញ ក្នុងការបាក់អគារកម្ពស់៣ជាន់...
រាជធានីភ្នំពេញ ៖ក្រុមព្រះសុរិយាបានព្រមានប្ដឹងស្ត្រីម្នាក់ដែលប្រមាថសិល្បៈភាពយន្តខ្មែរ ក្នុងពេលដែលក្រុមព្រះសុរិយាខិតខំយ៉ាងខ្លាំង ក្នុងបេកកសកម្មភាពដើម្បី...
សហរដ្ឋអាមេរិក ៖ ក្រសួងការពារប្រទេសអាមេរិក កាលពីថ្ងៃទី៤ធ្នូបានបដិសេធព័ត៌មានដែលថា ក្រុងវ៉ាស៊ិនតោនគ្រោងបញ្ជូនទាហាន១៤.០០០នាក់ថែមទៀតទៅកាន់តំបន់មជ្ឈឹម...
រាជធានីភ្នំពេញ ៖ អស់រយៈពេលជាច្រើនឆ្នាំមកហើយរមណីយដ្ឋានកោះដាច់បានស្ថិតនៅក្រោមការដែលគ្រប់គ្រងរបស់ឯកជនឈរចាំលក់សំបុត្រប្រមូលតែប្រាក់ ពីអ្នកដែលនាំក្រុម...