ប្រទេសមូ៉ណាកូ ៖ ចាប់តាំងពីថ្ងៃទី៩កក្កដាទៅ ម៉ូណាកូ បានក្លាយជាប្រទេសដំបូងគេបំផុតគ្របដណ្ដប់ទាំងស្រុង ដោយប្រព័ន្ធ5G ជាបច្ចេកវីទ្យាទូរស័ព្ទចល័ត ដែលមានល្បឿនលឿនជាងគេបំផុតនៃពិភពលោកពុំធ្លាប់មាន។
ប្រព័ន្ធនេះត្រូវបាននាំមកដោយក្រុមហ៊ុនMONACO TELECOM។ ក្រុមហ៊ុននោះបានចាប់ដៃជាមួយក្រុមហ៊ុនHUAWEIចិន សម្រាប់ប្រើនៅទូទាំងដែនដីម៉ូណាកូ។ 5Gនឹងបង្កើតសេវាជាច្រើនក្នុងវិស័យដឹកជញ្ជូននិងរហូតដល់សន្តិសុខ។ ជាមួយក្រុមហ៊ុនHUAWEIម៉ូណាកូនឹងក្លាយជាដែនដីនុយមេរិក ហើយបែបនេះក៏ជាការជួយលើកស្ទួយក្រុមហ៊ុននោះ ពេលកំពុងមានសង្គ្រាមពាណិជ្ជកម្មជាមួយអាមេរិក ដោយក្រុមហ៊ុនចិនប៉ងលើកមុខមាត់ខ្លួនឡើងវិញ។
ទទួលការចោទប្រកាន់ពីអាមេរិកថា ចិនប្រើប្រាស់ប្រព័ន្ធនោះក្នុងគោលដៅចារកម្ម HUAWEIកំពុងបោះជំហានទៅមុខយ៉ាងលឿន ជាមួយការប្រកួតប្រជែងនៃប្រព័ន្ធ5Gរបស់ខ្លួន ប្រឈមមុខនឹងគូប្រជែងឯទៀតៗដូចជាAPPLEជាដើម ដែលនៅមិនទាន់អាចបំពាក់ប្រព័ន្ធលឿននេះនៅឡើយ។ នៅអឺរ៉ុបប្រទេសស្វ៊ីស ហ្វាំងឡង់និងអេស្តូុនី ចាប់ផ្ដើមបំពាក់ប្រព័ន្ធ5G ហើយបារាំងនិងអាល្លឺម៉ង់នៅពុំទាន់គិតគូរនៅឡើយ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ