ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូមកុំចេះតែហ៊ាន​ …លាយថ្នាំបង្កើតអ័រ​ម៉ូនផ្ទុះលាន់​កក្រើក​ធរណី​

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ប៊ីដុង​ដាក់​ថ្នាំ​លាយ​ប​ញ្ជូ​ល​គ្នា​បង្កើត​ជា​អ័រម៉ូន ដែល​ភាសា​ថៃ​ហៅ​ថា​សាន សម្រាប់​ដាក់​ដើម​តា​ង៉ែ​ន​ឱ្យ​ចេញ​ផ្កា​ផ្លែ បាន​ផ្ទុះយ៉ាង​កក្រើក​បណ្តាល​ឲ្យ​មនុស្ស​៤​នាក់​រង​របួសធ្ងន់​និង​ស្រាល ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅមន្ទីរពេទ្យ​បង្អែក​ខេត្ត​ភ្លាម​ៗ ។ នេះ​ជា​ហេតុការណ៍​លើក​ដំបូង​ហើយ ជុំវិញ​ការ​លាយថ្នាំ​គីមី​បង្កើត​អ័រម៉ូន​ស្រោច​គល់​ដើមឈើ​ហូប​ផ្លែ…

ខេត្ត​ប៉ៃលិន ៖ ប៊ីដុង​ដាក់​ថ្នាំ​លាយ​ប​ញ្ជូ​ល​គ្នា​បង្កើត​ជា​អ័រម៉ូន ដែល​ភាសា​ថៃ​ហៅ​ថា​សាន សម្រាប់​ដាក់​ដើម​តា​ង៉ែ​ន​ឱ្យ​ចេញ​ផ្កា​ផ្លែ បាន​ផ្ទុះយ៉ាង​កក្រើក​បណ្តាល​ឲ្យ​មនុស្ស​៤​នាក់​រង​របួសធ្ងន់​និង​ស្រាល ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅមន្ទីរពេទ្យ​បង្អែក​ខេត្ត​ភ្លាម​ៗ ។ នេះ​ជា​ហេតុការណ៍​លើក​ដំបូង​ហើយ ជុំវិញ​ការ​លាយថ្នាំ​គីមី​បង្កើត​អ័រម៉ូន​ស្រោច​គល់​ដើមឈើ​ហូប​ផ្លែ ហើយ​បាន​ក្លាយជា​គ្រាប់បែក​ទៅ​វិញ ។

ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៩ ខែ កក្កដា នៅ​ភូមិ​អូរ​ពឺត សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន​។ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​បាន​លាយថ្នាំ​គីមី​ប​ញ្ជូ​ល​គ្នា​បង្កើត​ជា​អ័រម៉ូន ដែល​ភាសា​ថៃ​ហៅ​ថា​សាន ដើម្បី​យក​ទៅ​ដាក់​ដើម​តា​ង៉ែ​ន​ឲ្យ​ចេញ​ផ្កា​ផ្លែ ហើយ​ការ​លាយ​នេះ​គាត់​ធ្លាប់​ធ្វើ​កន្លង​មក​ហើយ ។ បន្ទាប់​ពី​លាយ​ប​ញ្ជូ​ល​គ្នា​រួច ជន​រង​គ្រោះ​បាន​យក​ទៅ​ក្រឡុក​ដើម្បី​ឲ្យ​ចូល​សាច់​តែ​មួយ ស្រាប់តែ​ផ្ទុះ​លាន់​កក្រើក​ដូច​ផ្ទុះ​គ្រាប់​មីន បណ្តាល​ឲ្យ​ជន​រង​គ្រោះជា​ម្ចាស់ផ្ទះ​រង​របួស​រហូត​សន្លប់​នៅ​នឹង​កន្លែង ព្រមទាំង​បណ្តាល​ឲ្យ​មនុស្ស​៣​នាក់​ផ្សេង​ទៀត​រង​របួស​ដែរ ។

ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពេល​កើតហេតុ គេ​ឃើញ​វត្តមាន​លោក ចេ​ន ញ៉ា​ន់អភិបាលរង​ខេត្ត និង​អធិការ​នគរបាល​ក្រុង​ប៉ៃ លិ​ន ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ ព្រមទាំង​មន្ត្រី​កម្ចាត់​មីន​(​ស៊ី​ម៉ាក់​) ចុះ​ត្រួតពិនិត្យ​ជាក់ស្តែង​នៅ​នឹង​កន្លែង ។ ចំណែក​ជន​រង​គ្រោះ​ទាំងអស់ ត្រូវ​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត។

បើ​តាម​លោក យ៉ែ​ម សា​រិ​ទ្ធ អធិការ​នគរបាល​ក្រុងប៉ៃលិន ឲ្យ​ដឹង​ថា មូលហេតុ​ដែល​បណ្តាល​ឲ្យ​មាន​ករណី​ផ្ទុះ​ផ្អើល​នេះ គឺ​ដោយសារជន​រង​គ្រោះ​យក​ថ្នាំ​គីមី​លាយ​ប​ញ្ជូ​ល​គ្នា បង្កើត​ជាអ័រម៉ូន ឬ​ជី​សាន ច្រក​ដាក់​ក្នុង​ប៊ីដុង​រួច​ក្រឡុក ទើប​បណ្តាល​ឱ្យ​ផ្ទុះ ប្រសិនបើ​គ្រាន់តែ​កូរ​មិន​អីទេ តែ​ការ​ក្រឡុក​ទាំង​បង្ខំ​ធ្វើ​ឲ្យ​ជាតិ​ហ្កា​សភា​យ​ចេញ​និង​ផ្ទុះ​ជា​មិន​ខាន ។

លោក​អធិការ​ឲ្យ​ដឹង​ទៀត​ថា ជន​រង​គ្រោះ​ទាំង​៤​នាក់​នេះ​មាន ៖
១-​ឈ្មោះ ធី​ម រឹម ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មុខរបរ​លក់ដូរ ជា​ម្ចាស់ផ្ទះ រស់នៅ​ភូមិ​អូរ​ពឺត សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន របួសធ្ងន់
២-​ឈ្មោះ អ៊ុត សុវណ្ណ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជា​ជាង​កាត់​កញ្ចក់ រស់នៅ​ភូមិ​អូរ​ច្រា​កើត សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន របួសធ្ងន់
៣-​ឈ្មោះ ធី​ម រតនា ភេទ​ប្រុស អាយុ​៨​ឆ្នាំ ជា​សិស្ស រស់នៅ​ភូមិ​អូរ​ពឺត សង្កាត់​ទួល
ល្វា ក្រុងប៉ៃលិន របួសស្រាល និង
៤-​ឈ្មោះ ខាត់ សា​ឡែ​ន ភេទ​ស្រី អាយុ​១៤​ឆ្នាំ ជា​សិស្ស រស់នៅ​ភូមិ​អូរ​ពឺត សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន រង​របួសស្រាល ។

អ្នក​រង​របួសធ្ងន់ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ត​នៅ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង ចំណែក​អ្នក​រង​របួសស្រាល សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន ។ចំពោះ​ករណី​នេះ មានការ​លើក​ឡើង​ពី​មន្ត្រីជំនាញ​ថា ថ្នាំ​គីមី​ដែល​ជន​រង​គ្រោះ​យក​មក​លាយបញ្ចូល​គ្នា ជា​ប្រភេទ​ថ្នាំ​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​បាន ហើយ​ប្រសិនជា​យើង​មិន ចេះ​ជំនាញ​ច្បាស់លាស់​ទេ សូមកុំ​ប្រថុយ​លាយបញ្ចូល​គ្នា​ឲ្យ​សោះ ព្រោះ​អាច​មាន​គ្រោះថ្នាក់ជាយថាហេតុ​ដូច​ករណី​ខាងលើ​នេះ ៕ ​(សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ