ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​1​គំរាម​10…

4 ឆ្នាំ មុន
  • ភ្នំពេញ

ឈ្មួញ​ឈើ​ម្នាក់​ៗ​ដែល​មាន​ងារ​ជា «​ឧកញ៉ា​»…​មាន​ប្រមាណ​១០​នាក់​ប៉ុណ្ណោះ​…​បំផ្លាញ​ព្រៃឈើ​នៅ​តាម​បណ្តា​ខេត្ត​ភូមិភាគ​ឦសាន​នៃ​ប្រទេស​… បាន​សុខសាន្ត​ប្រមាណ​ជាង​១០​ឆ្នាំ​មក​ហើយ ។ ក្រុម​អ្នកវិភាគ​និយាយ​ថា​…​ប្រសិនបើ​ឈើ​ក្នុង​ដី​ខ្មែរ​…​កាប់​លក់​ក្នុង​ប្រទេស វា​មិន «​បាប​ធំ​» ពេក​ទេ​…​ប៉ុន្តែ​គេ​ដឹក​ទៅ​លក់​នៅ​ក្រៅប្រទេស​…​ពិសេស​ទៅ​ស្រុក​យួន​…​ហើយ​យួន​ដឹក​បន្ត​ទៅ​ស្រុក​ចិន ។​ល ។…

ឈ្មួញ​ឈើ​ម្នាក់​ៗ​ដែល​មាន​ងារ​ជា «​ឧកញ៉ា​»…​មាន​ប្រមាណ​១០​នាក់​ប៉ុណ្ណោះ​…​បំផ្លាញ​ព្រៃឈើ​នៅ​តាម​បណ្តា​ខេត្ត​ភូមិភាគ​ឦសាន​នៃ​ប្រទេស​… បាន​សុខសាន្ត​ប្រមាណ​ជាង​១០​ឆ្នាំ​មក​ហើយ ។

ក្រុម​អ្នកវិភាគ​និយាយ​ថា​…​ប្រសិនបើ​ឈើ​ក្នុង​ដី​ខ្មែរ​…​កាប់​លក់​ក្នុង​ប្រទេស វា​មិន «​បាប​ធំ​» ពេក​ទេ​…​ប៉ុន្តែ​គេ​ដឹក​ទៅ​លក់​នៅ​ក្រៅប្រទេស​…​ពិសេស​ទៅ​ស្រុក​យួន​…​ហើយ​យួន​ដឹក​បន្ត​ទៅ​ស្រុក​ចិន ។​ល ។

កន្លង​មក ទោះបី «​បង្ក្រាប​ធំ​» បែបណា​ក៏​ដោយ​…​ក៏​ឈ្មួញ​ឧកញ៉ា​ទាំងឡាយ​នោះ​រួច​ផុត​អស់ពី​សំណាញ់​ច្បាប់​…​ដែល​អ្នក​តាមដាន​និយាយថា​…​ចាប់​យក​មក «​ចម្រាញ់​» យក​ខ្លាញ់តែ​ប៉ុណ្ណោះ​…​ទីបំផុត​ពួក​គេ​នៅ​តែ​ជា «​ឈ្មួញ​ឈើ​» កាន់តែ «​ដុះ​ស្លែ​» ។

គ្រាន់តែ​ឈើ​ដាក់​ឱ្យ​ដេញថ្លៃ​…​ដែល​ជា​ឈើ​ខុសច្បាប់​ចាប់ពី​បណ្តា​ឧកញ៉ា​ទាំងឡាយ​នោះ​…​មាន​រាប់​ពាន់​រាប់​ម៉ឺន​ម៉ែត្រគូប​…​ដែល​បាន​ដាក់​ឱ្យ​ដេញថ្លៃ​កាលពី​ឆ្នាំទៅ ។

ទំនង​ប្រហែលជា​ញ៉ាម​ដូច​ក្តាម «​ស៊ី​អាច​ម៌​» ទើប​ឧកញ៉ា​ខ្លះ «​ព្រាយ​ឈើ​កាន់​» មាន​ហក់​ទៅ​ក្នុង​សមរភូមិ​ឈើ​វិញ​ដដែល​…​និង​មាន​សុវត្ថិភាព​រៀង​រហូត​…​ជាក់ស្តែង​ដូច​ឧកញ៉ា «​ស្តេច​ខ្មូត​» ឈ្មោះ​ស៊ឹង សំ​អុល ហៅ​ឧកញ៉ា អុល ជាដើម​…​ដែល​សមត្ថកិច្ច​ថ្នាក់​ជាតិ​ទើប​បោសសំអាត​ថ្មី​ៗ​នេះ​…​បាន​ចាត់ទុកជា​គំរូ​…​សម្រាប់​ឧកញ៉ា​ច្រើន​នាក់​ទៀត​យ៉ាង​ពិតប្រាកដ ។ ក្រោយ​ពី​ចាប់ខ្លួន​ឧកញ៉ា​ម្នាក់​នេះ​…​មាន​ដំណឹង​ថា​…​ឧកញ៉ា​ឈ្មួញ​ឈើ​ផ្សេង​ទៀត​កំពុង​ក្រាប​ស្ងាត់ឈឹង​…​មិន​ហ៊ាន​កម្រើក​ទេ​…​ប្រៀប​ដូច​ចាប់​១​គំរាម​១០ ។

មហាជន​ក៏​ដូច​ជា​អ្នក​សង្កេតការណ៍​…​កំពុង​តាមដាន​យ៉ាង​ប្រកិត​…​និង​យកចិត្តទុកដាក់​បំផុត​…​ព្រោះ​ក្រោយ​ឃាត់ខ្លួន​បាន​ហើយ​…​តើ​វាសនា​គាត់​បាន​រួចខ្លួន​ដូច​កាលពី​៣​ឆ្នាំ​មុន​ដែរ​ឬ​អត់ ?

ប្រសិនបើ​បាន​រួចខ្លួន​ដូច​មុន​មែន​…​ជំនឿ​ស្តី​ពី​កណ្តាប់ដៃ​ដែក​…​ប្រាកដជា​លែង​មាន​…​ហើយ​អាច​ក្លាយជា​ពាក្យ​ថា​…​ចាប់​យក​ល្អមើល​មិន​ខាន​ឡើយ ។

ប៉ុន្តែ​សង្ឃឹមថា កណ្តាប់ដៃ​ដែក​ចុង​ក្រោយ​នេះ​…​ឧកញ៉ា​អុល ច្បាស់​ជា​អស់​ដើម​អស់​ចុង​…​ឬ​លែង​មាន​ឈ្មោះ​ឧកញ៉ា​ឈ្មួញ​ឈើ​ជា​មិន​ខាន​…​ប៉ុន្តែ​ប្រសិនបើ​មិន​រាង​ទេ​…​ថ្ងៃក្រោយ​ទៀត សុំ​កុំ​រាង !…​េ​ហ ! េ​ហ !​

អត្ថបទសរសេរ ដោយ