កម្ពុជា-វៀតណាម ផ្លាស់ប្តូរយោបល់គ្នាលើវិស័យសំខាន់ៗ ក្នុងការវិនិយោគ ទេសចរណ៍ និងការផ្លាស់ប្តូរប្រជាជន និងប្រជាជន
រាជធានីភ្នំពេញ ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកឧត្តម BUI Thanh Son ឧបនាយករដ្ឋមន្ត្រី…
រាជធានីភ្នំពេញ ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកឧត្តម BUI Thanh Son ឧបនាយករដ្ឋមន្ត្រី…
រាជធានីភ្នំពេញ ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកឧត្តម BUI Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានផ្លាស់ប្តូរយោបល់គ្នាលើវិស័យសំខាន់ៗនៃកិច្ចសហប្រតិបត្តិការ រួមមានការ វិនិយោគ ទេសចរណ៍ ការផ្លាស់ប្តូរប្រជាជននិងប្រជាជន និងការតភ្ជាប់ ។
ជាមួយគ្នានេះឯកឧត្តមឧបនាយករដ្ឋមន្ត្រីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃ កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ជាញឹកញាប់រវាងប្រទេសទាំងពីរ ។
ទន្ទឹមនឹងនេះ សមភាគីទាំងពីរក៏បានពិភាក្សា ពីការត្រៀមរៀបចំកិច្ចប្រជុំលើកទី២១ នៃគណៈកម្មការចម្រុះរវាងកម្ពុជា និងវៀតណាម ដែលនឹង ប្រព្រឹត្តិទៅនៅក្នុងឆ្នាំនេះ នៅកម្ពុជា ។
សូមជម្រាបជូនថា ការណ៍នេះបានធ្វើឡើងនាឱកាសឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជំនួបរវាងរដ្ឋមន្ត្រី ការបរទេសអាស៊ានជាមួយតំណាងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (AICHR) និងកិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ (SEANWFZ) នៅ ទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ ៕
ចែករំលែកព័តមាននេះ